មជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្រ្តកុំព្យូទ័រ (CM Training Center) ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើផែ្នកជំនាញ IT តែមួយគត់ប្រកបដោយគុណភាពខ្ពស់។ ជាពិសេសសិស្សដែលបានបពា្ចប់ការសិក្សានៅមជ្ឈមណ្ឌល CM នឹងបានទទួលការងារផែ្នក IT នៅក្នុងក្រុមហ៊ុន PERFEXCOM GROUP និងក្រុមហុ៑នជាច្រើនដែលជាដៃគូរ របស់ក្រុមហ៊ុន PERFEXCOM GROUP ។
ទំព័រដើម    ព័ត៌មាន    ផលិតផល   កម្មវិធីអនុវត្តន៍   ទាញយកឯកសារ    ដំណោះស្រាយ    ការគ្រប់គ្រង-គន្លឹះខ្លីៗ    អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ    ការកំសាន្ត    សំនួរ-ចម្លើយ
កម្មវិធីអនុវត្តន៏
  • កម្មវិធីអនុវត្តន៏
  • កម្មវិធីប្លែកៗ
  • ផ្នែកសរសេរកម្មវិធី
  • រចនា និង ស្ទូឌីយោ
កម្មវិធីផ្សេងៗ
- ​បង្កើត Menuដោយ​ប្រើ​ភាសាJavaScript
- ​របៀប​បង្កើត​ Dynamic Menu នៅក្នុង ASP.NET សម្រាប់​ដាក់​លើ​វិបសាយ
- បង្កើត​កម្មវិធី​សម្រាប់​មើល​រូបភាព
- បង្កើត​កម្ម​វិធី​សម្រាប់​អាន​អក្សរ​អង់គ្លេស​តាម​ភាសា ​C#
- បង្កើត​កម្ម​វិធីសម្រាប់​បំលែង​រូបភាព​នានា​ទៅ​ជា Window Media Photo (.wdp) ដោយប្រើភាសា C#
- តើ​ភាសា​កម្មវិធី​ណាមួយ​​ដែល​ល្អ ?
- បង្កើតសៀវភៅទូរស័ព្ទ Electronic ជាមួយ VS 2008
- បង្កើត Animation លើរូបភាពសម្រាប់ដាក់នៅលើវិបសាយ
- បង្កើត Animation ដោយប្រី Javascript
- បង្កើតកម្មវិធីសម្រាប់មើលពីដំណើរការរបស់ CPU នៃកុំព្យូទ័រ
- បង្កើត Puzzle Game នៅក្នុង VB.Net
- បង្ហាញ Header GridView ពេលដែលគ្មានទិន្នន័យនៅក្នុង Table ដោយប្រើ C#
- បង្កើតកម្មវិធីសម្រាប់បង្រួមទំហំរូបភាពដោយប្រើ C#
- បង្កើត Chart នៅក្នុង Excel ដោយប្រើ VB.Net
- វិធីសាស្ដ្របញ្ចូលរូបភាពទៅក្នុង SQL Server
- បង្កើតកម្មវិធីសម្រាប់កាត់រូបភាពដោយប្រើ VB.Net
- ចាប់ផ្ដើមសរសេរកម្មវិធីជាមួយ C# .Net 2008(លេខ63)
- ចាប់ផ្ដើមសរសេរកម្មវិធីជាមួយ C# .Net 2008(លេខ62)
- ចាប់ផ្ដើមសរសេរកម្មវិធីជាមួយ C# .Net 2008(លេខ61)
- ចាប់ផ្ដើមសរសេរកម្មវិធីជាមួយ C# .Net 2008(លេខ60)
- ចាប់ផ្ដើមសរសេរកម្មវិធីជាមួយ C# .Net 2008(លេខ60)
- ចាប់ផ្តើមសរសេរកម្មវិធីជាមួយ C#2008
- ស្វែងយល់អំពី LINQ នៅក្នុង Visual Studio 2008
- ចាប់ផ្តើមសរសេរកម្មវិធីជាមួយ C#2008
- បំលែងលេខទៅជាអក្សរនៅក្នុង Ms Office Exel 2007 សំរាប់ការងារគណនេយ្យ
- បង្ហាញទិន្នន័យក្នុង Listbox ដោយប្រើ WPF Application
- ប្រើ Session Stateដើម្បីការពារ Page សំខាន់ៗនៅក្នុង Website
- បញ្ចូលទិន្នន័យទៅក្នុង Table ដោយប្រើ WPF Application
-បង្កើត Progress Bar ជាមួយ Java Script
-បង្កើត Tab សំរាប់បើកវិបសាយតាម Java Script
-បង្កើតកម្មវិធីសំរាប់ Lock Folder
-ទាញយកទិន្នន័យមកដាក់ក្នុង DataGrid តាម ASP.Net
-បង្កើត Menu ស្រស់ស្អាតសំរាប់ដាក់នៅលើវិបសាយ
-បង្កើតកម្មវិធីសំរាប់ Encrypt Password តាម Microsoft Visual Basic 2008 Express Edition
-បង្កើត Album រូបថតដោយប្រើ Java Script
-បញ្ចូលទិន្នន័យទៅក្នុង Database តាម Asp.Net
-បង្កើត Slide Show នៅក្នុងកម្មវិធី Microsoft Visual Studio .Net 2003
-បង្កើតព្រិលធ្លាក់នៅក្នុង Java Script
- បំលែងលេខទៅជាអក្សរនៅក្នុងកម្មវិធី Visual Basic.Net
-ប្ដូរពណ៌ Background ដោយស្វ័យប្រវត្ដជាមួយ Java Script
ទំព័រដើម >> កម្មវិធីអនុវត្តន៏ >> ផ្នែកសរសេរកម្មវីធី> តើ​ភាសា​កម្មវិធី​ណាមួយ​​ដែល​ល្អ​សម្រាប់​ចាប់ផ្ដើម​ការងារ​ជា​អ្នក​សរសេរ​កម្មវិធី​នៅ​ប្រទេស​កម្ពុជា ?
តើ​ភាសា​កម្មវិធី​ណាមួយ​​ដែល​ល្អ​សម្រាប់​ចាប់ផ្ដើម​ការងារ​ជា​អ្នក​សរសេរ​កម្មវិធី​នៅ​ប្រទេស​កម្ពុជា ?
Programming Language គឺជា​ភាសា​ដែល​យើង​ប្រើ​សម្រាប់​សរសេរ​កម្មវិធី​ឲ្យ​ដំណើរការ​លើ​កុំព្យូទ័រ ទូរស័ព្ទ Web-basedជាដើម ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្មវិធី (Software Development) ជា​ច្រើន​ដែល​កំពុង​ដំណើរការ​សេវាកម្ម​របស់​ខ្លួន​ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដូចជា​កម្មវិធី​គ្រប់គ្រង​ធនាគារ គ្រប់គ្រង​ប្រាក់ខែ និង​បុគ្គលិក គ្រប់គ្រង​ហាង​ទំនិញ សេវាកម្ម គ្រប់គ្រង​សណ្ឋាគារ ប្រព័ន្ធ​គ្រប់គ្រង​ចំណាយ​ចំណូល អភិវឌ្ឍន៍​វ៉ិបសាយ កម្មវិធី​ក្នុង​ទូរស័ព្ទ​ជាដើម ។ល។ ហើយ​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​ទាំង​នោះ​គឺ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ភាសា​ផ្សេងៗ​គ្នា​ទៅ​តាម​ធនធាន​មនុស្ស​ដែល​ខ្លួន​មាន ។ ចំពោះ​ការ​ប្រើប្រាស់​កម្មវិធី​ទាំងនោះ​គឺ​អាស្រ័យ​ទៅ​តាម Platform ដែល​នឹង​ប្រើប្រាស់ ថា​តើ​អ្នក​បង្កើត​កម្មវិធី​ឲ្យ​ដំណើរការ​លើ Windows ឬLinux ដំណើរការ​លើ​កុំព្យូទ័រ ឬ​លើ​ទូរស័ព្ទ ឬ​លើ​ Web ។ ឧទាហរណ៍ សម្រាប់​ជំនាញ Web Development អ្នក​ត្រូវ​ចេះ​ភាសា HTML, CSS និង JavaScript ។ សម្រាប់​ជំនាញ Web Programming ត្រូវ​ចេះ​ភាសា PHP, C#, ASP, Python, Ruby ជាដើម ។ ហើយ​សម្រាប់​ជំនាញ Desktop/Phone programming ត្រូវ​ចេះ​ភាសា VB.Net, Java, Python, C/C++, C#, Perl សម្រាប់​អ្នក​ចង់​ក្លាយ​ជា​អ្នក​សរសេរ Games និង Operating System ភាសា C/C++ ជា​ជម្រើស​ល្អ ។ ដើម្បី​បកស្រាយ​នូវ​ចម្ងល់​ទាំង​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្មវិធី​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ជាដើម ដើម្បី​ឲ្យ​ដឹង​ថា​តើ​ភាសា​កម្មវិធី​ណាមួយ​ដែល​ក្រុមហ៊ុន​ជ្រើស​រើស​យក​មក​ប្រើ ហេតុអ្វី​បាន​ជា​ប្រើ និង​មាន​ភាព​ងាយស្រួល​យ៉ាងណា​ខ្លះ និង​ភាសា​ណាមួយ​ដែល​សិស្ស​និស្សិត​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ ។
លោក ឃូ ស៊ុយឡុង អ្នក​អភិវឌ្ឍន៍​កម្មវិធី (Developer) នៃ​ក្រុមហ៊ុន Yoolk Inc. បាន​ជ្រើស​យក​ភាសា Ruby សម្រាប់​អភិវឌ្ឍន៍​កម្មវិធី។ Ruby ជា​ភាសា​សរសេរ​កម្មវិធី​ដែល​មាន​លក្ខណៈ​ពិសេស​ស្រប​នឹង​វិធីសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​កម្មវិធី​ (Software Development Methodology)ជំនាន់​ថ្មី​បំផុត​ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ធំៗ ដូច​ជា Google, Facebook, Twitter ជា​ដើម​។ ហើយ​ភាសា​នេះ​បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ Developer បរទេស ដោយ​សារ Framework របស់​វា​គឺ RubyOnRail ។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ពី​មុន​ក្រុមហ៊ុន​របស់​លោក​បាន​អភិវឌ្ឍន៍ System សម្រាប់ Yellow Page ដោយ​ប្រើ .NET តែ​ក្រោយ​ពេល Yellow Page ទទួល​ការ​ពេញ​និយម​ពី​អតិថិជន និង​កាន់តែ​រីក​ធំ​ឡើងៗ​ហើយ​ការ​ចំណាយ​សម្រាប់ Server ក៏​កាន់​តែ​កើន​ឡើង ទើប​លោក​ជ្រើស​យក Ru by ដែល​ជា Open Source ហើយ​ការ​ចំណាយ​លើ Server ក៏​សមរម្យ និង​មាន​ភាព​ងាយស្រួល​ខាង​បច្ចេកទេស​នៅ​ពេល​ដែល​គម្រោង​កម្មវិធី​មួយ​រីក​ធំ ។ លោក​បាន​មាន​មតិ​បន្ត​ទៀត​ថា Programming Language គ្រាន់​តែ​ជា​ភាសា ឬ​ឧបករណ៍​មួយ​ប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​អាជីព ត្រូវ​តែ​ដឹង​ពី​វិធីសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​កម្មវិធី និង​ការ​ដោះស្រាយ​បញ្ហា ។
លោក ឃូ ស៊ុយឡុង បាន​បន្ត​ទៀត​ថា​ប្រសិន​បើ​យើង​មើល​ទីផ្សារ​ការងារ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​ក្នុង​រយៈពេល​ខ្លី​គឺ​ភាសា .NET ត្រូវ​បាន​ប្រើ​ច្រើន​បំផុត​នៅ​ប្រទេស​កម្ពុជា ។ តែ​បើ​យើង​មើល​ឲ្យ​វែងឆ្ងាយ​ទៅ​មុន​នៅ​ពេល​ដែល​ក្រុមហ៊ុន​បរទេស​មក​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា យើង​នឹង​ឃើញ​ថា ភាសា Ruby, Python និង PHP នឹង​ត្រូវ​បាន​គេ​ជ្រើសរើស ។ តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ដើម្បី​ក្លាយ​ជា​ Developer អ្នក​គួរ​តែ​ចេះ​ភាសា Programមួយ​ឲ្យ​ច្បាស់ នោះ​អ្នក​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រៀន​ភាសា​ដទៃ ឧទាហរណ៍​ដូច​គ្រប់​ Developersនៃ​ក្រុមហ៊ុន Yoolk Inc. ពួក​គេ​សុទ្ធតែ​មាន​ជំនាញ​ខាង .NET ច្បាស់ ពេល​ផ្លាស់​មក​ប្រើ​ភាសា Ruby គឺ​ចំណាយ​ពេល​ស្វែងយល់​តែ​បន្តិច​ប៉ុណ្ណោះ​ហើយ​ពួកគេ​អាច​ប្រើប្រាស់​វា​ដោយ​រលូន ។
លោក ហ៊ី ចាន់ហាន Software Manager នៃ​ក្រុមហ៊ុន Green ICT Technology Inc. បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​លោក​ប្រើប្រាស់​គ្រប់​ភាសា​ទាំង Microsoftនិង Open Source ទៅ​តាម​តម្រូវការ​របស់​អតិថិជន តែ​លោក​ក៏​បាន​ជ្រើសរើស​ភាសា​ចម្បង​សម្រាប់​Web-based Technology គឺ​ប្រើ PHP ក្នុង​ការ​សរសេរ​ប្រព័ន្ធ​គ្រប់គ្រង​ដូចជា៖ Point of Sale, Hotel Management System, HR Management System, Accounting Management System និង​ការ​អភិវឌ្ឍន៍​វ៉ិបសាយ ។ល។ មូលហេតុ​ដែល​ក្រុមហ៊ុន​លោក​ជ្រើស​រើស​យក​ភាសា​នេះ ក៏​ព្រោះ​តែ​វា​ជា​កម្មវិធី​កូដចំហ និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សរសេរ​កូដ​បន្ថែម​តាម​តម្រូវការ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​មាន​ស្រាប់ និង​ដោយ​សារ​វា​ជា​តម្រូវការ​នៃ​ទីផ្សារ​នៅ​កម្ពុជា​បច្ចុប្បន្ន ព្រមទាំង​ធនធាន​មនុស្ស​ក៏​សម្បូរណ៍ ។ លោក​បាន​ផ្ដល់​ជា​មតិ​យោបល់​ផង​ដែរ​ថា និស្សិត​យើង​គួរ​ខំ​សិក្សា​ភាសា PHPសម្រាប់ Web-based Software Development និង Javaសម្រាប់ Desktop Software Development ព្រោះ​ជា​ភាសា​ដែល​គេ​កំពុង​ពេញ​និយម​នៅ​ក្នុង​ពិភពលោក និង​សម្រាប់​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ផង​ដែរ ។
ចំណែក​ លោក ផ្លុង លីឌឿន នាយក​ក្រុមហ៊ុន ប្ល៊ូតិចណូឡូជី បង្ហាញ​ឲ្យ​ដឹង​ថា​សម្រាប់​ក្រុមហ៊ុន​លោក បាន​ជ្រើស​យក .NET ជា​ភាសា​សម្រាប់​សរសេរ​បង្កើត​កម្មវិធី​នានា ព្រោះ​ទី១ ប្រទេស​កម្ពុជា​សម្បួរ​ធនធាន​មនុស្ស​ខាង .NET ដោយសារ​សាកលវិទ្យាល័យ​ផ្នែក​ព័ត៌មាន​វិទ្យា​ស្ទើរ​ទាំងអស់​បង្រៀន​ផ្ដោត​ទៅ​លើ​ពពួក .NET ទី២ ធ្វើ​ការងារ​បាន​លឿន និង​ផ្ដល់​នូវ​ផលិតភាព ។ លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​ដើម្បី​ក្លាយ​ជា​Programmer ជំនាញ​យើង​ត្រូវតែ​ពូកែ​ដោះស្រាយបញ្ហា​និង​យល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​គម្រោង​នីមួយៗ ព្រមទាំង​ត្រូវ​មាន​ចំណេះដឹង​ផ្នែក​គណិតវិទ្យា និង​ស្ថិតិ​ជា​សំខាន់ ។​ចំណែក​ភាសា​សរសេរ (Programming Language) គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​យក​មក​សរសេរ​ដោះស្រាយ​បញ្ហា​ដូច្នេះ​យើង​អាច​សិក្សា​ភាសា​សរសេរ​កម្មវិធី​ណាមួយ​ក៏​បាន​តែ​ត្រូវ​យល់​ស៊ី​ជម្រៅ​និង​ចេះ​ឲ្យ​ច្បាស់ នោះ​ភាសា​ហ្នឹង​ជា​ភាសា​ដែល​ល្អ​ជាង​គេ​ហើយ។ លោក​បាន​ផ្ដល់​អនុសាសន៍​បន្ថែម​ថា​ដើម្បី​ជ្រើស​រើស​ភាសា​មួយ​មក​រៀន​ឲ្យ​ស៊ីជម្រៅ​គ្រប់គ្នា​ត្រូវ​ដឹង​ថា​តើ​ខ្លួន​ចង់​ធ្វើ​អ្វី ឧទាហរណ៍​ចង់​ក្លាយ​ជា Web-based Apps developer ជា Desktop applications programmer ឬ​ជា​Mobile Apps programmerជា​ដើម ព្រោះ​ភាសា​នីមួយៗ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន​សម្រាប់ Platforms នានា​ដូចជា Windows, Linux, Mac, Mobile, Web-based។
លោក ឆោម សំអាត ប្រធាន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Perfex Technology បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​របស់​លោក​អភិវឌ្ឍន៍​កម្មវិធី​ដោយ​ប្រើប្រាស់​ភាសា C# មូលហេតុ​ដែល​លោក​ជ្រើស​ភាសា​នេះ​ព្រោះ​គោលគំនិត​នៃ​មូលដ្ឋានគ្រឹះ​របស់ Code គឺ​ប្រហាក់​ប្រហែល Java ហើយ​លោក​មាន​បទពិសោធន៍​ច្រើន​ជាមួយ Java ដូច្នេះ​លោក​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​យក​ភាសា C# ។ សម្រាប់​ធនធាន​មនុស្ស​ផ្នែក Java Programming ក៏​ដូចជា C# នៅ​កម្ពុជា​មិនសូវ​សម្បូរ​ទេ។ លោក​បាន​បន្ត​ទៀត​ថា C# មាន​ភាព​ងាយស្រួល​ជាង​ភាសា​ដទៃ​ក្នុង​ការ​បង្កើត​កម្មវិធី ហើយ​ប្រភព​ធនធាន​ទៀត​សោត​ក៏​សម្បូរ​សម្រាប់​ស្វែងរក​ក្នុង​បណ្ដាញ​អ៊ីនធឺណិត។ ក្រុមហ៊ុន​ទាំង​អស់​ខាងលើ​មាន​គោលគំនិត​ដូចគ្នា​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​មក​បម្រើការ​ជា​អ្នក​សរសេរ​កម្មវិធី គឺ​ឲ្យ​អាទិភាព​ជា​សំខាន់​ទៅ​លើ​សិស្ស និស្សិត​ដែល​មាន​ចំណង់ និង​ទឹកចិត្ត​ចង់​ក្លាយ​ជា Programmer ឬ Developer ពិត​ប្រាកដ មាន​ចំណូលចិត្ត​ក្នុង​ការ​សរសេរ​កូដ ព្រមទាំង​យក​ចិត្ត​ទុកដាក់​ស្វែងយល់​នូវ​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មីៗ ហើយ​ក្រុមហ៊ុន​រីករាយ​នឹង​ជួយ​ធ្វើការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ផង ។ ក្រោយ​ពី​ជួប​សម្ភាសន៍​ជាមួយ​ក្រុមហ៊ុន​នានា​រួច​មក​ក្រុម​ការងារ​ក៏​បាន​ធ្វើការ​ជួប និង​សម្ភាសន៍​ជាមួយ​និស្សិត​ដើម្បី​ស្វែងយល់​អំពី​ចំណាប់អារម្មណ៍​របស់​ពួកគេ​ស្ដី​អំពី​ភាសា​សរសេរ​កម្មវិធី។
លោក ស ពិសី បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ពី​ឆ្នាំ​ទី១ រហូត​ដល់​ឆ្នាំ​ទី​៤​សាលា​បាន​បង្រៀន​ភាសា​ដូចជា C, C++, VB, Java និង VB.NET ហើយ​លោក​បាន​ជ្រើស​យក​ភាសា VB.NET​សម្រាប់​ធ្វើ​ការងារ ព្រោះ​លោក​យល់ថា VB.Net ជា​ភាសា​ប្រភេទ OOP (Object Oriented Programing) មាន​គេ​និយម​ចូលចិត្ត​ប្រើ​ច្រើន ម៉្យាង​ទៀតVB.Net បាន​ជួយ​សម្រួល​ដល់​ការងារ​របស់​គេ​បាន​លឿន​ហើយ​ថែម​ទាំង​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ផ្សេង​បាន​យ៉ាង​ច្រើន​ដូច​ជា​អាច​ប្រើ​ជាមួយ Database និង​មានTools ស្រាប់ៗ​សម្រាប់​ប្រើប្រាស់​ព្រម​ទាំង​មាន Tools សម្រាប់ Compile ហើយ VB.NET នេះ​ទៀត​សោត​វា​ជា​ស្ពាន​មួយ​សម្រាប់​ឲ្យ​យើង​ឈាន​ទៅ​ចាប់​យក​ភាសា​ផ្សេង​ទៀត​ដូចជា C# និង ASP.NET ជា​ដើម។ ពិសី​បាន​បន្ថែម​ទៀត​ថា​ពេល​បញ្ចប់​ការ​សិក្សា​លោក​នឹង​អាច​ស្វែងរក​ការងារ​នៅ​តាម​ក្រុមហ៊ុន​ដែល​ត្រូវការ​Programmer ព្រោះ​សាលា​បាន​បង្រៀន​សុទ្ធតែ​ភាសា​គ្រឹះ​ដែល​គេ​អាច​យក​ទៅ​បំបែក​ក្នុង​ការ​ប្រើប្រាស់​ភាសា​ផ្សេង​ទៀត ម្យ៉ាង​ទៀត​សាលា​របស់​លោក​ពេល​នេះ​បាន​តម្រង់​ទិស​និស្សិត​ឲ្យ​ចាប់​យក VB.NET ដោយ​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​តែ​ម្ដង។
ចំណែក​ កញ្ញា វណ្ណាត និស្សិត​ឆ្នាំ​ទី៥ ​ផ្នែក​វិស្វករ និង ​លោក វឌ្ឍនា​ និស្សិត​ផ្នែក​បច្ចេកទេស​ជាន់ខ្ពស់​ឆ្នាំ​ទី​3ផ្នែក​បច្ចេកវិទ្យា នៃ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ) បាន​ឲ្យ​ដឹង​ថា​សាលា​របស់​ពួកគេ​បាន​បង្រៀន​ភាសា Java, C++, VB និង PHP ហើយ​ពួកគេ​ចូល​ចិត្ត​ Java, C++ និង PHP ព្រោះ ថា ភាសា​ទាំង​នេះ​វា​បាន​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ហើយ​យើង​អាច​ប្រើ​ដើម្បី​បង្កើត​ជា​កម្មវិធី​ សម្រាប់​កម្សាន្ត​និង​គ្រប់គ្រង​ទិន្នន័យ​តាម​សាលា ឬ​ក្រុមហ៊ុន ព្រមទាំង​អាច​ជួយ​សម្រួល​ដល់​ការងារ​ផ្សេងៗ​ផង​ដែរ ។ ពួកគេ​បាន​បន្ត​ទៀត​ថា​ទោះ​បី​ជា​សាលា​បាន​បង្រៀន​ពួកគេ​នូវ​ភាសា​ជាច្រើន​ក៏​ដោយ តែ​ការ​បង្រៀន​នោះ​គឺ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​តែ គោលគំនិត (Concept) និង Algorithm ដែល​នេះ​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពួកគេ​ក្នុង​ការ​ចាប់​យក​ភាសា​ណាមួយ​មក​អនុវត្ត។ សាលា​បង្រៀន​ពួកគេ​តែ​ចំណុច​គោលៗ និង​ចម្បងៗ​តែ​ប៉ុណ្ណោះ​ដូច្នេះ​គ្រប់គ្នា​ត្រូវ​សិក្សា​ស្រាវជ្រាវ ស្វែងរក​និង​ស្វែងយល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​បង្កើត​កម្មវិធី និង​ពី​របៀប​ប្រើប្រាស់​ភាសា​ផ្សេងៗ​បន្ថែម​ទៀត។
ឆ្លង​តាម​បទ​សម្ភាសន៍​ខាងលើ​និង​តាម​បទពិសោធន៍​នៃ​ទស្សនាវដ្ដី​យើងខ្ញុំ​ដែល​ធ្លាប់​បាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​ជា​ច្រើន ឃើញ​ថា​អ្នក​គួរ​តែ​ជ្រើសរើស​ .NET, Java ឬ PHP ដើម្បី​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​សម្រាប់​ទីផ្សារ​ការងារ​ជា​អ្នក​សរសេរ​កម្មវិធី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ​។
ជ្រើសរើសកម្រិតសំខាន់នៃសារៈប្រយោជន៍របស់អត្ថបទពីកម្រិតទាបបំផុតលេខ១ រហូតដល់កម្រិតខ្ពស់បំផុតលេខ៥
កម្រិតសំខាន់នៃអត្ថបទ៖ ១ ២៣ ៤ ៥
ការយល់ឃើញ និងមតិរិៈគន់ដើម្បីស្ថាបនាលើអត្ថបទមួយនេះ
ការយល់ឃើញ & មតិរិៈគន់ដើម្បីស្ថាបនា៖
ដោយ៖ sophy.prak@gmail.com :: ចុះថ្ងៃទីខែឆ្នាំ៖ 2/18/2010 10:16:10 PM
និយាយ​ទៅ​ផ្នែក​ Open Source ក្នុង​ស្រុក​ខ្មែរ​យើង​មាន​គេ​ចាប់​អារម្ម​ច្រើន​ដូច​ជា Java, PHP និង Ruby!
សូមបញ្ចេញយោបល់យល់ឃើញរបស់អ្នកស្ដីពីអត្ថបទនេះ
អាសយដ្ឋានអ៊ីម៉ែល៖
បញ្ជាក់៖ អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកមិនត្រូវបានបង្ញាញនៅទំព័រនេះទេ តែវាបង្ហាញ ‹ឈ្មោះបង្ហាញនៅលើវ៉ិបសាយ›
គឺឈ្មោះដែលលោកអ្នកបានចុះឈ្មោះជាសមាជិក។ *** ចាំបាច់ត្រូវតែបំពេញអាសយដ្ឋានអ៊ីម៉ែល ***
យោបល់របស់អ្នកចំពោះអត្ថបទ៖
|ទំព័រដើម| ព័ត៌មាន | ផលិតផល | កម្មវិធីអនុវត្តន៍ | ទាញយកឯកសារ | ដំណោះស្រាយ | គន្លឹះខ្លីៗ | អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ| ការកំសាន្ត | សំនួរ-ចម្លើយ|អំពីក្រុមហ៊ុន|Site Map|
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០០៨ (Powered by CM)