 |
|
 |
|
|
|
|
 |
|
|
|
|
|
|
|
|
|
|
|
|
|
|
ទំព័រដើម >> កម្មវិធីអនុវត្តន៏ >>
ផ្នែកកម្មវិធីអនុវត្តន៏ >>អ្នកជំនាញសម្អាត និង បង្តើនល្បឿនកុំព្យូទ័រ
អ្នកជំនាញសម្អាត និង បង្តើនល្បឿនកុំព្យូទ័រ
Ashampoo WinOptimizer 2010 គឺជាកម្មវិធីមួយ ដែលអាច ជួយថែរក្សា Windows ឱ្យកាន់តែមានដំណើរការលឿននិងងាយស្រួល ប្រើ។ប្រសិនបើយើងមិនបានធ្វើការសម្អាតរាល់សំណល់ឯកសារ ជារៀងរាល់ថ្ងៃចេញពីម៉ាស៊ីនកុំព្យូទ័រទេ នោះវាធ្វើឱ្យប្រព័ន្ធដំណើរការ កុំព្យូទ័ដើរយឺតរាល់ពេលយើងបើកឱ្យដំណើរការ ហើយជួនកាល វាអាចបណ្ដាលឱ្យមានបញ្ហាក៏មាន។ ដូចនេះ Ashampoo WinOptimizer 2010 យើងអាចធ្វើការកំណត់ឱ្យដំណើរការដោយ ស្វ័យប្រវត្ដិដើម្បីថែរក្សាម៉ាស៊ីនរបស់យើងនិងធ្វើឱ្យកុំព្យូទ័រមាន ដំណើរការលឿនហើយល្អដូចពេលយើងទើបដំឡើង Windows រួច ព្រមទាំងមិនធ្វើឱ្យបាត់បង់ទំហំផ្ទៃ Hard disk សម្រាប់ការរក្សាទិន្នន័យ ផងដែរ។ អ្នកអាច Clean up system, Optimizer performance, Privacy & security, Drive Cleaner, Internet Cleaner,...។ល។
តម្រូវការប្រព័ន្ធដំណើរការៈ
- Windows XP/Vista (32bit/64bit)
- Hard Disk មានទំហំចាប់ពី 40MB
- រយៈពេលប្រើប្រាស់ៈប្រើបានរហូត
- កន្លែងថតចម្លងៈ www.cm.com.kh
- ទំហំរបស់កម្មវិធីៈ 9.14MB
I. ដំឡើងកម្មវិធី
-ចុចពីរដងលើ File setup “ashampoo_winoptimizer_ 2010_ 6.50_6585.exe” រួចចុចលើ Next រហូតដល់ដូចរូបខាងក្រោម។

- ចុចលើប៊ូតុង Enter key ដើម្បីបញ្ចូល Serial number។

- ក្រោយពីយើងបានបញ្ចូល Serial រួចចុចលើប៊ូតុង Check key។
II . ចាប់ផ្ដើមដំណើរការកម្មវិធី:
- ចុចលើម៉ឺនុយ Start => Run => Programs => Ashampoo => Ashampoo WinOptimizer 2010។

បន្ទាប់ពីយើងបានបើកកម្មវិធីមកយើងឃើញថា មាន Option ជាច្រើនសម្រាប់ឱ្យយើងធ្វើការអនុវត្ដ ដែលនីមួយៗមានមុខងារ ផ្សេងៗពីគ្នា។
- Tasks: ប្រើដើម្បីកំណត់ពេលវេលាការងារផ្សេងៗ ដោយ-ស្វ័យប្រវត្ដិ...។ល។
- Options: ជាកន្លែងសម្រាប់រើសយកភាសាផ្សេងៗ ដែលមាន នៅក្នុងកម្មវិធីស្រាប់ៗ ។
- Modules: មាន Tools ជាច្រើនសម្រាប់ឱ្យយើងធ្វើការជ្រើសរើស ដើម្បីអនុវត្ដនៅក្នុងម៉ាស៊ីនរបស់យើង។

១. រើសយក Clean up system ដើម្បីធ្វើការសម្អាតរាល់ Files ទាំងឡាយណាដែលមិនមានប្រយោជន៍ដែលបានរក្សាទុកពាសពេញ នៅគ្រប់គ្រប់ទីកន្លែងដែលជាហេតុធ្វើឱ្យមានស៊ីនមានដំណើរការយឺត ឬធ្វើឱ្យផ្ទៃ Hard disk ពេញដោយមិនដឹងមូលហេតុ។
ក. ចុចលើ Drive Cleaner ដើម្បីលុបរាល់ File ដែលស្ទួន ឬ ឥតប្រយោជន៍ចេញពីកុំព្យូទ័ររបស់យើង បន្ទាប់មកយើងធ្វើការ ជ្រើសរើសយក Drive ណាមួយ ឬគ្រប់ Drive ទាំងអស់ នៅក្នុង កុំព្យូទ័ររបស់យើងដែលយើងចង់ធ្វើការសម្អាត។

- ចុចលើ Scan and Delete (ស្ថិតនៅផ្នែកខាងឆ្វេង ដើម្បីស្វែងរក និងលុបរាល់ឯកសារមិនបានការ។

- ចុចលើ Delete all selected items (Listed in Details) មាន ន័យថា វានិងលុបរាល់អ្វីដែលយើងបានជ្រើសរើសពីមុនៗមក។
ខ. ចុចលើ Registry Optimizer ដើម្បីធ្វើឱ្យប្រព័ន្ធដំណើរការ កុំព្យូទ័ររបស់យើងឱ្យមានដំណើរការលឿននិងធ្វើការជួសជុល រាល់ File Registry ទាំងឡាយណាដែលខូច ឬ File ទាំងឡាយណា ដែលបានរក្សាទុកក្នុងកំឡុងពេលយើងដំឡើងកម្មវិធីផ្សេងៗ ប៉ុន្ដែយើង មិនត្រូវការប្រើប្រាស់វា ។
គ . ចុចលើ Internet Cleaner: ដើម្បីលុបរាល់ file ដែលបាន រក្សាទុកក្រោយពេលយើងបើកអ៊ីនធឺណិតដូចជា Internet explore , Firefox, Opera។ ដែលយើងអាចអនុវត្ដដូចនឹងជំហ៊ានខាងលើដែរ។
២. Optimizer performance: ប្រើសម្រាប់គ្រប់គ្រងទៅលើ Defrag, System Start up ជាមួយ Start up Tuner & Process Manager។
- ចុចលើ StartUp Tuner ដើម្បីកំណត់ Service របស់កម្មវិធីមួយចំនួនឱ្យមានដំណើរការឬមិនឱ្យមានដំណើរការ។
- ចុចលើប៊ូតុង Start ដើម្បីចាប់ផ្ដើម។
+ Favorites:
- ចុចលើ One-Click Optimizer : ដើម្បីលុបឬសម្អាត File ណា ដែលយើងមិនចង់រក្សាទុកនៅក្នុងកុំព្យូទ័ររបស់យើង។
- ចុចលើ Select optimization mode ដើម្បីលុប File ដែលរក ឃើញដោយមិនចាំបាច់ផ្ដល់ព័ត៌មាន។
- ចុចលើ Execute One-Click Optimizer now ដើម្បីលុបរាល់ជម្រីស ដែលយើងបានរើសដូចរូបខាងលើនេះបន្ទាប់មកចុចលើប៊ូតុង Delete item now ប្រសិនបើយើងមិនចង់ធ្វើការកែប្រែអ្វីនោះរួចចុច Close។
+ Diagnosis and information :
សម្រាប់មើលពីព័ត៌មានផ្សេងៗ ដូចជា Dish Space Exploreer , System Information , System Benchmark។
- ចុចលើ System Information ដើម្បីមើលព័ត៌មានដែលមាន ដែលមាននៅក្នុងម៉ាស៊ីនដូចជា Hardware និងកម្មវិធីដែលបានដំឡើងនៅក្នុងម៉ាស៊ីន។
- ចុចលើ Process មើលព័ត៌មានដំណើរការរបស់់កុំព្យូទ័រ ។
- ចុចលើ Mainboard មើលព័ត៌មានអំពី Board ។
- ចុចលើ Close ដើម្បីចាកចេញ។
+ Backups:
- ចុចលើ Backups : ដើម្បីទាញយក file ដែលយើងបាន Registry Optimizer រួច។

- ចុច រើសយកចំណុចណាមួយនៃ Registry ដែលយើងបាន Optimizer រួចចុច Undo Changse ។
តែប្រសិនបើលោកអ្នកមិនចង់អនុវត្ដទៅតាមជំហ៊ាននីមួយៗខាងលើ ទេមធ្យោបាយដែលងាយស្រួលមួយទៀតនោះ គឺលោកអ្នកគ្រាន់តែ ចុចលើ Icon “One-Click-Optimizer នៅលើ Desktop នោះ រាល់ ឯកសារឥតប្រយោជន៍របស់លោកអ្នកនិងត្រូវបានលុបចេញពី ម៉ាស៊ីនកុំព្យូទ័រយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីការងារមួយចំនួន ដែលយើងបានលើកឡើងខាងលើនេះ យើងក៏អាចប្រើកម្មវិធីនេះដើម្បី ជួយសម្រួលដល់ការងារយើងជាច្រើន ទោះបីលោកអ្នកមិនមាន ជំនាញផ្នែកកុំព្យូទ័រក៏ដោយ។ ដែលលទ្ធិផលទាំងអស់ក្រោយពី យើងអនុវត្ដយើងអាចឃើញនៅក្នុង Recycle bin ជាទូទៅ។
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
 |
|
 |