មជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្រ្តកុំព្យូទ័រ (CM Training Center) ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើផែ្នកជំនាញ IT តែមួយគត់ប្រកបដោយគុណភាពខ្ពស់។ ជាពិសេសសិស្សដែលបានបពា្ចប់ការសិក្សានៅមជ្ឈមណ្ឌល CM នឹងបានទទួលការងារផែ្នក IT នៅក្នុងក្រុមហ៊ុន PERFEXCOM GROUP និងក្រុមហុ៑នជាច្រើនដែលជាដៃគូរ របស់ក្រុមហ៊ុន PERFEXCOM GROUP ។
ទំព័រដើម    ព័ត៌មាន    ផលិតផល   កម្មវិធីអនុវត្តន៍   ទាញយកឯកសារ    ដំណោះស្រាយ    ការគ្រប់គ្រង-គន្លឹះខ្លីៗ    អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ    ការកំសាន្ត    សំនួរ-ចម្លើយ
កម្មវិធីអនុវត្តន៏ផ្សេងៗ
  • កម្មវិធីអនុវត្តន៏
  • កម្មវិធីប្លែកៗ
  • ផ្នែកសរសេរកម្មវិធី
  • រចនា និង ស្ទូឌីយោ

កម្មវិធីអនុវត្តន៏ផ្សេងៗ
-  រចនា​ឧបករណ៍​បំពង​សំឡេង​នៅ​ក្នុង​កម្មវិធី ​​Adobe ​Photoshop​ CS3
-  រចនា​ម៉ូដ​អក្សរ​ពេជ្រ​ CM Mag ក្នុង Adobe Photoshop CS3
-  រចនា​ការ​បំបាំង​ខ្លួន​នៃ​តួ​អក្សរ​នៅ​ក្នុង​កម្ម​វិធី​ Adobe Flash CS3
- រចនា​គ្រាប់​ថ្នាំ​ជាមួយ​នឹង​កម្ម​វិធី​ Illustrator CS3
- រចនាតួអង្ដតុក្កតា នៅក្នុងកម្មវិធី Adobe Photoshop
- រចនា Web Navigation នៅក្នុងវិធី Photoshop CS3
- រចនាភ្លើងឆេះជុំវិញខ្លួននៅក្នុងកម្មវិធី Adobe Photoshop
- ការបង្កើតជារាងស្ពឺម៉ាស៊ីន
- រចនាតុឈើនៅលើ CorelDRAW
- រចនាអគារភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅ ក្នុងកម្មវិធី Adobe Photoshop
- របៀបរចនា LCD Monitor
- បង្កើតចំនុចរត់ប្រដេញគ្នានៅក្នុង Illustrator
ទំព័រដើម >> កម្មវិធីអនុវត្តន៏ >> ផ្នែករចនា និងស្ទូឌីយោ >>រចនា​គ្រាប់​ថ្នាំ​ជាមួយ​នឹង​កម្ម​វិធី​ Illustrator CS3
រចនា​គ្រាប់​ថ្នាំ​ជាមួយ​នឹង​កម្ម​វិធី​ Illustrator CS3
ក្នុង​ការ​ចេញ​ផ្សាយ​របស់​ទស្សនា​វដ្តី ​វិទ្យាសាស្រ្តកុំព្យូទ័រ នៅលេខទី 74 យើង​ខ្ញុំ​បាន​លើក​យក​អំពី​របៀប​បង្កើត​តួ​អង្គ​តុក្កតា នៅ​ក្នុង​កម្ម​វិធី​ Adobe Photoshop ។ ចំណែក​នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ លេខ​នេះ​វិញ​ យើង​​ខ្ញុំ​សូម​លើក​យក​ពី​របៀប​គូស​គ្រាប់​ថ្នាំ​ជាមួយ​ នឹង​កម្ម្មវិធី​ Adobe Illustrator CS3​ វិញ​ម្តង។ ដូច្នេះ សូម​លោកអ្ន​ក អនុវត្ត​តាម​ជំហាន​នីមួយ​ៗ​ដូច​ខាង​ក្រោមៈ​
ជំហានទី១:ជា​ដំបូង​សូម​បង្កើត​សន្លឹក​ការងារ​មួយ​ បន្ទាប់​មក​ ប្រើ​ E​llipe Tool (E) និងចុច Shift ឲ្យជាប់ រួច​គូស​ជា​រង្វង់​មួយ​។ ​ចាក់​ពណ៌​ផ្ទៃ​នូវ​ពណ៌​ដែល​លោក​អ្នក​ពេញ​ចិត្ត​ និង​មិន​កំណត់​យក​ ពណ៌​ Stroke នោះទេ។
ជំហានទី ២ : ប្រើ Rectangle Tool គូស​ចតុកោណ​ពី​លើ​រង្វង់ ខាងលើ ដើម្បី​ជា​ជំនួយ​សូម​ប្រើ Smart Guide ដោយចុច View => Smart Guide
ជំហានទី ៣ : សូមភ្ជាប់ Shape ទាំងពីរបញ្ចូលគ្នា ដោយ​ប្រើ Selection Tool ដើម្បី Select “Shapes” ទាំងពីរ រួចសូមចុច Shift ឲ្យជាប់ បន្ទាប់មកចុចលើ Add to shape area។
ជំហានទី ៤: យើង​បាន​បង្កើត​គ្រាប់​ថ្នាំ​មួយ​កំណាត់​ផ្នែក​ខាង​ក្រោម​ រួច​ហើយ​ បន្ទាប់​មក​យើង​នឹង​បង្កើត​គ្រាប់​ថ្នាំ​មួយ​កំណាត់​ផ្នែក​ខាង​ លើ​ទៀត​ដោយ​ Select គាត់​ថ្នាំ​មួយ​កំណាត់​ផ្នែក​ខាង​ក្រោម​ ដែល​បាន​ធ្វើ​រួច​ខាង​លើ​ដោយ​ចុច​ Object => Tranform => Reflect ជ្រើសរើស Horizontal រួច​ចុច​ Copy ​ពេល​នោះ​គ្រាប់​ថ្នាំ​មួយ​ កំណាត់​ផ្នែក​ខាង​លើ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​។ ​សូម​ចាក់​ផ្ទែ​ពណ៌​ស ដោយ​មិន​កំណត់​យក​ពណ៌​ Stroke ។
ជំហានទី ៥ : ដោយសា​រយើង​នឹង​ធ្វើ Shapes ទាំង​នេះ​ជា​ 3D​ ដោយ​ប្រើ ​លក្ខណៈ Revolve ដូច្នេះ យើង​ត្រូវ​ការ​គ្រាប់​ថ្នាំ​តែ​មួយ​ ជំហៀង​ប៉ុណ្ណោះ​។​ ចូ​រប្រើ ​Rectangle Tool គូស​រាង​ចតុ​កោណ​ កែង​ពី​លើ Shapes ទាំង​ពីរ​។ យើង​នឹង​ប្រើ​ចតុកោណ​កែង​នេះ ដើម្បី​កាត់ Shapes ទាំងនោះ។
ជំហានទី ៦ : មុននឹងកាត់ Shapes ទាំងពីរនោះ ចូរចម្លង ចតុកោណខាងលើដោយចុច Edit => Copy បន្ទាប់មកធ្វើការ កាត់ដោយប្រើ Selection Tool ដើម្បី Select ចតុកោណកែង រួចចុច Shift និង Select លើគ្រាប់ថ្នាំមួយកំណាត់ផ្នែកខាងក្រោមបន្ទាប់មកទៀតចុច Alt ឲ្យជាប់ហើយចុចលើ " Substract from shape area " ដែលនៅលើផ្ទាំង Pathfinder ។
ជំហានទី ៧ : សូមបិទភ្ជាប់នូវចតុកោណកែង ដែលបានចម្លង ខាងលើដោយចុច Edit => Past in front បន្ទាប់មកអ នុវត្តដូច ជំហានទី៦ ដើម្បីកាត់គ្រាប់ថ្នាំមួយកំណាត់ផ្នែកខាងលើ។
បន្ទាប់មកសូម Select លើ Shapes ទាំងពីរ រួចដាក់វាជា Group ដោយចុច Object => Group ឬ ចុច Ctrl + G។
ជំហានទី ៨ : ដើម្បីកំណត់វាជាលក្ខណៈ 3D សូម Select លើ Shapes ដែលបានដាក់ជា Group ខាងលើ រួចចុច Effect => 3D => Revolve ។ ចូរកំណត់ដូចរូបខាងក្រោមៈ
ជំហានទី ៩ : ជាជំហានចុងក្រោយ សូមចុចជ្រើសរើសយក Map Art ប៉ុន្តែប្រសិនបើលោកអ្នកបានចុច OK នៅពេលកំណត់ ខាងលើ លោកអ្នកអាចចូលទៅកំណត់ Effect នេះម្តងទៀត ដោយចុច Window => Appearance ។ បន្ទាប់មកសូមចុចពីរដងលើ Effect លើផ្ទាំង Appearance Palette ដើម្បីកែវា។ ត្រង់ជម្រើស " Map Art " លោកអ្នកអាចបន្ថែម Symbol លើ 3D Shapes របស់លោកអ្នក។ លោកអ្នកក៏អាចបង្កើត Symbol ដោយខ្លួនឯងផងដែរ។ សម្រាប់ឧទាហរណ៍ខាងក្រោម ខ្ញុំសូម Place នូវ Logo ដែលខ្ញុំបានធ្វើ ។ ជាដំបូងយើងត្រូវធ្វើវាឲ្យទៅជា Symbol ជាមុនសិនដោយចុច Window => Symbol ដើម្បីបើក ផ្ទាំង Symbol Palette បន្ទាប់មកចាប់ទាញ Logo ដាក់បញ្ចូល ទៅក្នុងផ្ទាំង Symbol Palette។
បន្ទាប់​មក​សូម​ចុច​លើ​ជម្រើស " Map Art " រួចកំណត់តំបន់ Surface នៃគ្រាប់ថ្នាំដែលត្រូវបង្ហាញ រួច Select លើ Logo ជា Symbol ដែលលោកអ្នកបានបង្កើត។
ដើម្បីកំណត់ទីតាំង Logo ដែល​អ្នក​ត្រូវ​ការ លោក​អ្នក​អាច ជ្រើស​រើស Shade ឲ្យ Logo របស់​លោក​អ្នក ដោយ​ធីក​យក Shade Artwork (slower) រួច​ពង្រីក​បង្រួម​ និង​រំកិល​ដាក់​ត្រង់ ​ទី​តាំង​ដែល​លោក​អ្ន​កចង់​បាន។
ខាង​ក្រោម​នេះ​ជា​គ្រាប់​មាន​លក្ខណៈ​ជា​ 3D​ ដែល​លោក​អ្នក នឹង​ទទួល​បាន​ក្រោយ​ពី​អនុវត្ត​តាម​ជំហាន​នីមួយ​ៗ​ដូច​ខា​ង​លើ។
ជ្រើសរើសកម្រិតសំខាន់នៃសារៈប្រយោជន៍របស់អត្ថបទពីកម្រិតទាបបំផុតលេខ១ រហូតដល់កម្រិតខ្ពស់បំផុតលេខ៥
កម្រិតសំខាន់នៃអត្ថបទ៖ ១ ២៣ ៤ ៥
ការយល់ឃើញ និងមតិរិៈគន់ដើម្បីស្ថាបនាលើអត្ថបទមួយនេះ
ការយល់ឃើញ & មតិរិៈគន់ដើម្បីស្ថាបនា៖
សូមបញ្ចេញយោបល់យល់ឃើញរបស់អ្នកស្ដីពីអត្ថបទនេះ
អាសយដ្ឋានអ៊ីម៉ែល៖
បញ្ជាក់៖ អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកមិនត្រូវបានបង្ញាញនៅទំព័រនេះទេ តែវាបង្ហាញ ‹ឈ្មោះបង្ហាញនៅលើវ៉ិបសាយ›
គឺឈ្មោះដែលលោកអ្នកបានចុះឈ្មោះជាសមាជិក។ *** ចាំបាច់ត្រូវតែបំពេញអាសយដ្ឋានអ៊ីម៉ែល ***
យោបល់របស់អ្នកចំពោះអត្ថបទ៖
|ទំព័រដើម| ព័ត៌មាន | ផលិតផល | កម្មវិធីអនុវត្តន៍ | ទាញយកឯកសារ | ដំណោះស្រាយ | គន្លឹះខ្លីៗ | អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ| ការកំសាន្ត | សំនួរ-ចម្លើយ|អំពីក្រុមហ៊ុន|Site Map|
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០០៨ (Powered by CM)