មជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្រ្តកុំព្យូទ័រ (CM Training Center) ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើផែ្នកជំនាញ IT តែមួយគត់ប្រកបដោយគុណភាពខ្ពស់។ ជាពិសេសសិស្សដែលបានបពា្ចប់ការសិក្សានៅមជ្ឈមណ្ឌល CM នឹងបានទទួលការងារផែ្នក IT នៅក្នុងក្រុមហ៊ុន PERFEXCOM GROUP និងក្រុមហុ៑នជាច្រើនដែលជាដៃគូរ របស់ក្រុមហ៊ុន PERFEXCOM GROUP ។
ទំព័រដើម    ព័ត៌មាន    ផលិតផល   កម្មវិធីអនុវត្តន៍   ទាញយកឯកសារ    ដំណោះស្រាយ    ការគ្រប់គ្រង-គន្លឹះខ្លីៗ    អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ    ការកំសាន្ត    សំនួរ-ចម្លើយ
កម្មវិធីអនុវត្តន៏ផ្សេងៗ
  • កម្មវិធីអនុវត្តន៏
  • កម្មវិធីប្លែកៗ
  • ផ្នែកសរសេរកម្មវិធី
  • រចនា និង ស្ទូឌីយោ

កម្មវិធីអនុវត្តន៏ផ្សេងៗ
-  រចនា​ឧបករណ៍​បំពង​សំឡេង​នៅ​ក្នុង​កម្មវិធី ​​Adobe ​Photoshop​ CS3
-  រចនា​ម៉ូដ​អក្សរ​ពេជ្រ​ CM Mag ក្នុង Adobe Photoshop CS3
-  រចនា​ការ​បំបាំង​ខ្លួន​នៃ​តួ​អក្សរ​នៅ​ក្នុង​កម្ម​វិធី​ Adobe Flash CS3
- រចនា​គ្រាប់​ថ្នាំ​ជាមួយ​នឹង​កម្ម​វិធី​ Illustrator CS3
- រចនាតួអង្ដតុក្កតា នៅក្នុងកម្មវិធី Adobe Photoshop
- រចនា Web Navigation នៅក្នុងវិធី Photoshop CS3
- រចនាភ្លើងឆេះជុំវិញខ្លួននៅក្នុងកម្មវិធី Adobe Photoshop
- ការបង្កើតជារាងស្ពឺម៉ាស៊ីន
- រចនាតុឈើនៅលើ CorelDRAW
- រចនាអគារភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅ ក្នុងកម្មវិធី Adobe Photoshop
- របៀបរចនា LCD Monitor
- បង្កើតចំនុចរត់ប្រដេញគ្នានៅក្នុង Illustrator
ទំព័រដើម >> កម្មវិធីអនុវត្តន៏ >> ផ្នែករចនា និងស្ទូឌីយោ >>រចនាតួអង្ដតុក្កតា នៅក្នុងកម្មវិធី Adobe Photoshop
រចនាតួអង្ដតុក្កតា នៅក្នុងកម្មវិធី Adobe Photoshop
ទស្សនាវដ្ដីវិទ្យាសាស្ដ្រកំព្យូទ័រ សូមលើកយកពីរបៀបបង្កើត តួអង្គតុក្កតាដ៏ងាយមួយនៅក្នុងកម្មវិធី Adobe Photoshop មកបង្ហាញ ជូនមិត្ដអ្នកអាន។ គោលបំណងនៃការបង្កើតតុក្កតាដ៏ស្រស់ស្អាត នេះ គឺប្រើសម្រាប់ ដាក់នៅលើ Website ដើម្បីបង្កើនសោភ័ណភាព។
របៀបអនុវត្ដន៍ ៖
ជំហានទី ១ : ជាដំបូងសូមបង្កើតសន្លឹកការងារ ដោយកំណត់យក ទំហំ 750 x 750 pixels និង 300dpi ដោយប្រើពណ៌ RGB ។ បន្ទាប់មក សូមប្រើ Pen Tool (P) ដោយជ្រើសយក Shape Layers រួចគូស ដូចរូបខាងក្រោម ដោយដាក់ឈ្មោះថា “ Body” ៖
ជំហានទី ២ : សូម Select លើ Body Shape Layer ខាងលើ រួចចុចលើម៉ឺនុយ Layer => Layer Styles => Gradient Overlay បន្ទាប់មកកំណត់ពណ៌ Gradient ដោយវាយបញ្ចូលតម្លៃលេខ នៃពណ៌ 4c7812 និង ade82cត្រង់ Fiied Marked " # " នៅក្នុងផ្ទាំង Color Picker ។
ជំហានទី ៣ : ប្រើ Ellipe Tool គូសរាងពងក្រពើពណ៌សមួយ ធ្វើជាប្រស្រីភ្នែក ដោយដាក់ឈ្មោះ Layer នេះថា Eyeball ។ រួច គូសរង្វង់ពណ៌ខ្មៅមួយដាក់ឈ្មោះថា Pupil ។ បន្ទាប់មកប្រើ Pen Tool គូសត្រីកោណពណ៌សពីលើ Layer Pupil ( ចំណាំប្រសិនបើ លោកអ្នក ចង់ផ្លាស់ប្ដូរពណ៌ឱ្យ Shape Layer សូម ចុច២ដងត្រង់ រូបតំណាង “ Corresponding color ” លើផ្ទាំង Layers Palette ) ។ បន្ទាប់មកទៀតសូម Select លើ Layer “ Eyeball ” រួចចុចលើម៉ឺនុយ Layer => Layer Styles => Inner Shadow រួចចុចប៊ូតុង Ok ។
ជំហានទី ៤: សូម Select លើ Layers “ Eyes” ទាំងអស់ នៅលើ ផ្ទាំង Layers Palette ។ ហើយ ចុចលើ រូបតំណាង “ Folder ” ដែល នៅផ្នែកខាងក្រោមគេបង្អស់នៃផ្ទាំង Layers Palette ដើម្បីបង្កើត Group ឱ្យពួកវា ។ កំណត់ឈ្មោះ Group នេះថា Left_Eye។ បន្ទាប់ មក Select លើ Move Tool រួចចុច Alt ឱ្យជាប់ហើយទាញដើម្បី Duplicate “ Group” ហើយដាក់ឈ្មោះ Duplicate Group ថា “ Right_Eye ” ។ ភ្នែកនេះពិតជាមិនល្មមនឹងដងខ្លួននោះទេ ដូច្នេះ ជាមួយនឹង Right_Eye group ដែលបានកំពុង Select សូមចូលទៅកាន់ Edit (menu) => Free Tranform ហើយកែទំហំទៅ 94.5% និងមុំស្មើ 6.0 ដឺក្រេ។
ជំហានទី ៥ : ចំពោះមាត់របស់វាវិញគឺងាយបង្កើត ដោយ លោកអ្នកគ្រាន់តែប្រើ Pen Tool (P) និងកំណត់វាជា Shape Layers ដោយបង្កើតចំណុចមួយ ហើយបន្ទាប់មកចុច Shift ឱ្យជាប់ រួច បង្កើតចំណុចម្ខាងនៅខាងស្ដាំ បន្ទាប់មកទៀតចុច Shift ឱ្យជាប់ អូស Mouse មកចុចចំណុចខាងឆ្វេងវិញ ហើយទាញយកមុំ 450. លោកអ្នកអាចកែចំណុចទាំងនេះដោយប្រើ Direct Selection Tool ទាញចំណុចទាំងនោះ ឬ handles របស់ពួកវា។ ម្យ៉ាងទៀត លោកអ្នក ក៏អាចកែទំហំផងដែរ ដោយប្រើ Free Tranform Tool ។ បន្ទាប់មក គូសធ្មេញទាំងពីរលើមាត់នោះ។
ជំហានទី ៦ : សូម Select លើ Brush Tool ( B ) និងកំណត់តម្លៃ Master Diamonster = 16 pixels និង Hardness = 100% ព្រមទាំងកំណត់ Foreground Color ស្មើ 213600 ។ បន្ទាប់មក បង្កើត Layers មួយដាក់ឈ្មោះថា “ Left_Arm” រួច Select លើ Pen Tool (P) ហើយគូសធ្វើជាដៃខាងឆ្វេង រួចចុចលើឆ្នុចតូចដែលឋិត នៅលើផ្ទាំង Layer Palette ហើយ ជ្រើស យក Stroke Path ។ សូមបង្កើតដៃខាងស្ដាំដែលអនុវត្ដដូចគ្នានឹងការបង្កើតដៃខាងឆ្វេង ដែរ ដោយដាក់ឈ្មោះ Layer ថ្មីនេះ ថា “ Right_Arm” ។
ជំហានទី ៧ : សូមប្រើ Pen Tool ដោយកំណត់វាជា Shape Layers គូសធ្វើជាកដៃ រួចប្រើ Direct Selection Tool ដើម្បីកែចំណុច និង Handles របស់វា។ បន្ទាប់មក Duplicate វាឱ្យបាន មួយទៀត ហើយដាក់ឈ្មោះថា “Right_Hand” ។ បន្ទាប់មកទៀត សូមប្រើ Free Tranform ដើម្បីបង្វិលនិងកែប្រែទំហំរហូតដល់អ្នកពេញចិត្ដ។
ជំហានទី ៨ : ប្រើ Pen Tool គូសធ្វើជាទ្រនាប់ជើង ដោយកំណត់ យកពណ៌ខ្មៅជាពណ៌ Foreground រួចប្រើ Direct Selection Tool ដើម្បីកែសម្រួលទម្រង់ទ្រនាប់ជើងឱ្យបានស្អាត។ បន្ទាប់មក Duplicate ប្ដូរឈ្មោះ បង្វិលនិងកែទម្រង់ឱ្យវាសាកសមនឹងជើង។
ជំហានទី ៩ : ចូរបន្ថែមជម្រៅឱ្យ Layer ផ្សេងៗ ដោយបន្ថែម ស្រមោលលើ Layer “Body” គឺ Select លើ Layer “Body” រួចចុចលើ ម៉ឺនុយ Layer => Layer Styles => Inner Shadow ។ សម្រាប់ ឧទាហរណ៍ខាងលើខ្ញុំសូមប្រើ #527e14 ជាស្រមោល។
ជំហានទី ១0 : សូមបន្ថែមជម្រៅរហូតដល់លោកអ្នកពេញចិត្ដ ។ បន្ទាប់មកសូមប្រើ Pen Tool គូសបន្ថែមឆ្អឹងស្មងជើងពីលើទ្រនាប់ ជើង និងអណ្ដាត ។ បន្ទាប់មកទៀត ប្រើ Ellipe Tool (U) គូសស្នាម អុជមួយចំនួន រួចពង្រីកបង្រួម និងបង្វិលដោយ Free Tranform Tool ។ លោកអ្នកអាចផ្លាស់ប្ដូរនូវទីតាំង បង្វិល និងពង្រីកបង្រួមគ្រប់ផ្នែក ទាំងអស់រហូតដល់អ្នកពេញចិត្ដ។
លោក​អ្នក​អាច​បង្កើត​រូប​ភាព​តុក្កតា​ដែល​មាន​រូប​រាង​ខុស​ពី​អ្វី​ ដែល​យើង​ខ្ញុំ​បាន​បង្ហាញ​ទៅ​តាម​កា​រច្នៃប្រ​ឌិត​រៀង​ៗ​ខ្លូន​ ដើម្បី​យក​ មក​បង្កើត​សោភ័ណ​ភាព​ក្នុង​វិបសាយ​របស់​អ្នក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។
ជ្រើសរើសកម្រិតសំខាន់នៃសារៈប្រយោជន៍របស់អត្ថបទពីកម្រិតទាបបំផុតលេខ១ រហូតដល់កម្រិតខ្ពស់បំផុតលេខ៥
កម្រិតសំខាន់នៃអត្ថបទ៖ ១ ២៣ ៤ ៥
ការយល់ឃើញ និងមតិរិៈគន់ដើម្បីស្ថាបនាលើអត្ថបទមួយនេះ
ការយល់ឃើញ & មតិរិៈគន់ដើម្បីស្ថាបនា៖
សូមបញ្ចេញយោបល់យល់ឃើញរបស់អ្នកស្ដីពីអត្ថបទនេះ
អាសយដ្ឋានអ៊ីម៉ែល៖
បញ្ជាក់៖ អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកមិនត្រូវបានបង្ញាញនៅទំព័រនេះទេ តែវាបង្ហាញ ‹ឈ្មោះបង្ហាញនៅលើវ៉ិបសាយ›
គឺឈ្មោះដែលលោកអ្នកបានចុះឈ្មោះជាសមាជិក។ *** ចាំបាច់ត្រូវតែបំពេញអាសយដ្ឋានអ៊ីម៉ែល ***
យោបល់របស់អ្នកចំពោះអត្ថបទ៖
|ទំព័រដើម| ព័ត៌មាន | ផលិតផល | កម្មវិធីអនុវត្តន៍ | ទាញយកឯកសារ | ដំណោះស្រាយ | គន្លឹះខ្លីៗ | អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ| ការកំសាន្ត | សំនួរ-ចម្លើយ|អំពីក្រុមហ៊ុន|Site Map|
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០០៨ (Powered by CM)