មជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្រ្តកុំព្យូទ័រ (CM Training Center) ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើផែ្នកជំនាញ IT តែមួយគត់ប្រកបដោយគុណភាពខ្ពស់។ ជាពិសេសសិស្សដែលបានបពា្ចប់ការសិក្សានៅមជ្ឈមណ្ឌល CM នឹងបានទទួលការងារផែ្នក IT នៅក្នុងក្រុមហ៊ុន PERFEXCOM GROUP និងក្រុមហុ៑នជាច្រើនដែលជាដៃគូរ របស់ក្រុមហ៊ុន PERFEXCOM GROUP ។
CM Training Center ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់​ ៣០% សម្រាប់​ការ​ចុះ​ឈ្មោះ​សិក្សា​ថ្ងៃ​នេះ​សូម​ប្រញាប់​ឡើង​កន្លែង​សិក្សា​មាន​កំណត់!!!
ទំព័រដើម    ព័ត៌មាន    ផលិតផល   កម្មវិធីអនុវត្តន៍   ទាញយកឯកសារ    ដំណោះស្រាយ    ការគ្រប់គ្រង-គន្លឹះខ្លីៗ    អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ    ការកំសាន្ត    សំនួរ-ចម្លើយ
កម្មវិធីអនុវត្តន៏
  • កម្មវិធីអនុវត្តន៏
  • កម្មវិធីប្លែកៗ
  • ផ្នែកសរសេរកម្មវិធី
  • រចនា និង ស្ទូឌីយោ
ទំព័រដើម >> កម្មវិធីអនុវត្តន៏ >> ផ្នែកកម្មវិធីអនុវត្តន៏ >>បង្កើតរូបភាពជា Slideshow & File ផ្សេងៗសម្រាប់កំសាន្ដដ៍ស្រស់ស្អាតជាមួយកម្មវិធី Photo DVD Maker
បង្កើតរូបភាពជា Slideshow & File ផ្សេងៗសម្រាប់កំសាន្ដដ៍ស្រស់ស្អាតជាមួយកម្មវិធី Photo DVD Maker

Photo DVD Maker: គឺជាកម្មវិធីមួយសម្រាប់មើលកំសាន្ដជាមួយ និង ការបង្កើតរូបថតជា SlideShow ដាក់ឱ្យដំណើរការ នៅលើកញ្ចក់ទូរទស្សន៍ វិបសាយ បង្កើតជា File FLV Slideshow សម្រាប់ Posting online, បង្កើតជា MPEG Slideshow ទូទៅសម្រាប់ iPod, PSP, ទូរសព្ទ័ដៃនិង MP4 player ព្រមទាំងបង្កើតជា Slideshow សម្រាប់វិបសាយផងដែរ។
តម្រូវការប្រព័ន្ធដំណើរការៈ
- Microsoft Windows 98/ME/2000/XP/Vista
- Intel Pentium III ដែលមាន CPU ចាប់ពី 800MHzឡើង
- RAM ចាប់ពី 256MB ឡើងនិង Hard disk ទំហំទំនេរ 200MB
- ថតចម្លងតាមរយៈវិបសាយៈ www.cm.com.kh
- ទំហំកម្មវិធីៈ 51.1MB
- រយៈពេលប្រើប្រាស់ៈ ប្រើបានរហូត
I.ដើម្បីដំឡើងកម្មវិធី
- ចុចពីរដងលើ “pdmaker.exe” ហើយបន្ទាប់ពីលោកអ្នកបានដំឡើងរួចចូរ ចុចលើ Help នៅលើ Toolbar ខាងលើរើសយក register… ដើម្បីបំពេញ User name & Serial number ជាការស្រេច។
II.ដើម្បីបើកកម្មវិធីឱ្យដំណើរការ
- ចុចលើ Start => Programs=> Photo DVD Maker Professional នោះយើងនិងទទួល បានផ្ទាំង Window របស់កម្មវិធីដូចខាងក្រោម។


ស្វែងយល់អំពីតួនាទីនីមួយៗនៃ Tools របស់កម្មវិធីៈ
1. Main Menu: មាន Options ជាច្រើនដែលអាចចូលទៅកាន់តួនាទីនិង Features ទាំងអស់របស់កម្មវិធី។
2. Main Tasks Menu:នៅទីនេះយើងមានបីជំហានប្រើក្នុងការបង្កើតជា Slideshow របស់យើង។
3. File and Folder List: គឺប្រើដើម្បីបង្ហាញគ្រប់ File & Folder ទាំងអស់នៅលើ Hard drive , Network ។
4. Album Toolbar: គឺប្រើដើម្បីលុបឬបង្កើត Album នៅក្នុង Slideshow។
5. Album List: សម្រាប់ដំណើរការ Album ដែលបានបង្កើតរួចជាមួយរូបភាពធំៗ។
6. Album Toolbar: គឺសម្រាប់បញ្ជាក់ពី Album ដែលយើងបានជ្រើសរើស។
7. Slide Toolbar: ប្រើសម្រាប់កែប្រែរាល់ Album ដែលយើងបានជ្រើសរើស។
8. Slide Panel: សម្រាប់ដំណើរការគ្រប់ Slide ទាំងអស់នៅក្នុង Album។
9. Disc Size Indicator: បង្ហាញពីទំហំរបស់ Disc នៃ Slide show ដែលយើងបានបង្កើតរួច។
ជាបន្ដដើម្បីងាយយល់យើងខ្ញុំលើកយកឧទាហរណ៍ពីការបង្កើត Album & Slideshow ដើម្បីធ្វើការអនុវត្ដជាមួយ Option
នីមួយដែលបានបង្ហាញខាងលើ។មុនពេលដែលយើងចាប់ផ្ដើមបង្កើត Project យើងត្រូវ Save ឈ្មោះ Project
នោះឱ្យបានត្រឹមត្រូវដោយចុចលើ File រើសយក Save as ដែលមាន Extension “*pdm” ។
III. Organize Photos បញ្ជូលរូបភាពដើម្បីបង្កើតជា Album
1 .ចុចលើប៊ូតុង Album Photo រើសយក Add ដើម្បីបញ្ជូលរូបភាពទៅក្នុង Album ឬនៅចុចលើ Organize រើសយក Add Photos…:

បន្ទាប់មកយើងធ្វើការស្វែងរករូបភាពដែលយើងចង់បង្កីតជា Slideshow ដោយចុចលើប៊ូតុង Browse ឬម្យ៉ាងវិញទៀតយើង អាច បញ្ជូលរូបថតតាមរយៈ hard drive ក៏បានប៉ុន្ដែនៅចំនុចនេះយើង ត្រូវជ្រើសរើសយករូបរួចចុច Add វាម្ដងទៀត។

- នៅចំនុចនេះយើងអាចលុបរូបភាពបានដោយយើងចុចរើសយករូបណាមួយរូចចុចលើពាក្យថា Delete ឬ Right click លើរូប រូចរើសយកពាក្យ Delete។
- ចុចលើ Text ឬចុចពីរដងលើរូបភាពដើម្បីបញ្ជួលអក្សរលើរូបភាពសម្រាប់បង្ហាញជា Slideshow។

នៅចំនុចនេះយើងអាចបន្ថែមការងារផ្សេងៗបានមួយ ចំនួនច្រើនទៀតដូចជា Add Text , Add Macros Text បន្ថែម Shadow ប្ដូរ Font ដូចរូបខាងលើ។ 2. ចុចលើ Background Music ឬ Transition & Music ដើម្បីបញ្ជូលសម្លេងសម្រាប់ Slideshow:

- ចុចនៅលើរូបភាពណាមួយដែលនៅកន្លែងដែលយើងខ្ញុំបានគូសជារង្វងដើម្បីដាក់សម្លេង។

- រើសយក Enable Sound Annotation Option។
- ចុចលើ Browse ដើម្បីបញ្ជូលសម្លេង (WAV,WMA& MP3)ពីម៉ាស៊ីនរបស់យើង។
- ចុចលើ Trim ដើម្បីសាកល្បង audio ដែលយើងបានបញ្ជូល។
- រើសយក Same as Sound Annoatation ជា Option មួយសម្រាប់ឱ្យ Slideshow វាត្រូវនិងរូបភាពរបស់យើង។
- ដើម្បីបញ្ចប់ចុចលើ OK។
3. ចុចលើ Album Theme ដើម្បីរើសយកទំរង់ស៊ុំរូបភាពមកប្រើប្រាស់ដែលមានស្រាប់ៗ ជាច្រើនសម្រាប់ឱ្យយើងធ្វើការជ្រើ សរើសដែលមាននៅក្នុងកម្មវិធីនេះតែម្ដង។

ដើម្បីបញ្ជូលស៊ុំរូបភាពណាមួយយើងគ្រាន់តែចុចរើសយកណាមួយជាការស្រេច ហើយយើងក៏អាចកែប្រែ Effect, font ទំហំអក្សរ និងរយៈពេលនៃលេចឡើងនូវដំណើរការ Album របស់យើង។ IV. Choose Menu ដើម្បីធ្វើការកែប្រែលើ Album
1. ចុចលើ Background Music: ដើម្បីបញ្ជូលឬលុបភ្លេង។
2. សម្រាប់ដាក់ Background ជារូបភាពដោយចុចលើប៊ូតុង Add។
3. Edit សម្រាប់ធ្វើការកែប្រែ។
4. Preview: សម្រាប់បង្ហាញលទ្ធផលសាកល្បង។

- ដើម្បីសាកល្បងចុចលើប៊ូតុង Play ស្ថិតនៅផ្នែកខាងក្រោមនៃ DVD Remote Control រួចចុចលើឈ្មោះ Folder រូបភាពឬ Projectរបស់យើងដែលពេលនេះយើងខ្ញុំកំណត់យក “Open Photos Album”។
V. បញ្ចេញជាផលិតផលសម្រេចក្រោយយើងបានធ្វើ Album
- ចុចលើ Burn Disc:


- នៅត្រង់ Output Format: យើងអាចជ្រើសរើសយកនូវប្រភេទនៃ File ដែលយើងចង់បាន។
- Output Folder: ប្រើសម្រាប់រកទីតាំងរក្សាទុកផលិតផលរបស់យើង។
- Profile: ជាកន្លែងសម្រាប់រើសយកប្រភេទ File ដែលស្ថិតក្នុង Misc Movie ដូចរូបខាងលើ។
សូមបញ្ជាក់ផងដែរថាក្រៅពីការអនុវត្ដខាងលើនេះ យើងអាចប្រើកម្មវិធីនេះបាន ជាច្រើនទៀតហើយងាយស្រួលជាង កម្មវិធីផ្សេងៗដែល យើងធ្លាប់ប្រើពីមុនៗមក។
ជ្រើសរើសកម្រិតសំខាន់នៃសារៈប្រយោជន៍របស់អត្ថបទពីកម្រិតទាបបំផុតលេខ១ រហូតដល់កម្រិតខ្ពស់បំផុតលេខ៥
កម្រិតសំខាន់នៃអត្ថបទ៖ ១ ២៣ ៤ ៥
ការយល់ឃើញ និងមតិរិៈគន់ដើម្បីស្ថាបនាលើអត្ថបទមួយនេះ
ការយល់ឃើញ & មតិរិៈគន់ដើម្បីស្ថាបនា៖
ដោយ៖ sovannara_ny@yahoo.com :: ចុះថ្ងៃទីខែឆ្នាំ៖ 3/11/2010 2:53:28 AM
good software
ដោយ៖ តេងភាព :: ចុះថ្ងៃទីខែឆ្នាំ៖ 4/7/2010 8:20:34 AM
hello CM. Your is very good and interesting. it is full of information and easy to look and find something and also attractive. I am a reader of your magazine. I am interest one software--photo dvd maker professional 8.07 but the problem is that I can find the place to download it. In your web page I see the software but can download it. So what is the problem? please solve for me.
សូមបញ្ចេញយោបល់យល់ឃើញរបស់អ្នកស្ដីពីអត្ថបទនេះ
អាសយដ្ឋានអ៊ីម៉ែល៖
បញ្ជាក់៖ អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកមិនត្រូវបានបង្ញាញនៅទំព័រនេះទេ តែវាបង្ហាញ ‹ឈ្មោះបង្ហាញនៅលើវ៉ិបសាយ›
គឺឈ្មោះដែលលោកអ្នកបានចុះឈ្មោះជាសមាជិក។ *** ចាំបាច់ត្រូវតែបំពេញអាសយដ្ឋានអ៊ីម៉ែល ***
យោបល់របស់អ្នកចំពោះអត្ថបទ៖
|ទំព័រដើម| ព័ត៌មាន | ផលិតផល | កម្មវិធីអនុវត្តន៍ | ទាញយកឯកសារ | ដំណោះស្រាយ | គន្លឹះខ្លីៗ | អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ| ការកំសាន្ត | សំនួរ-ចម្លើយ|អំពីក្រុមហ៊ុន|Site Map|
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០០៨ (Powered by CM)