មជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្រ្តកុំព្យូទ័រ (CM Training Center) ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើផែ្នកជំនាញ IT តែមួយគត់ប្រកបដោយគុណភាពខ្ពស់។ ជាពិសេសសិស្សដែលបានបពា្ចប់ការសិក្សានៅមជ្ឈមណ្ឌល CM នឹងបានទទួលការងារផែ្នក IT នៅក្នុងក្រុមហ៊ុន PERFEXCOM GROUP និងក្រុមហុ៑នជាច្រើនដែលជាដៃគូរ របស់ក្រុមហ៊ុន PERFEXCOM GROUP ។
ទំព័រដើម
ព័ត៌មាន
ផលិតផល
កម្មវិធីអនុវត្តន៍
ទាញយកឯកសារ
ដំណោះស្រាយ
ការគ្រប់គ្រង-គន្លឹះខ្លីៗ
អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ
ការកំសាន្ត
សំនួរ-ចម្លើយ
អ៊ិនធឺណេត និង ប្រព័ន្ធបណ្តាញ
សហគេហទំព័រ
គន្លឹះប្រព័ន្ធបណ្តាញនិងអ៊ិនធឺណេត
កម្មវិធីអនុវត្តន៏ផ្សេងៗ
- បទពិសោធន៍នៃការប្រើប្រាស់កម្មវិធីបន្ថែម (Add-ons) លើ Web Browser
-លក្ខណៈសម្បត្តិរបស់ Ubuntu 10.04 Lucid Lynx
- វិធីសាស្ត្រទីញទំនិញនៅលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព
- បង្កើត Form កត់ត្រាហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុង Gmail និង Google Docs
- ស្វែងយល់ក្រោយពេលដំឡើងលីនុច Ubuntu
- ចែករំលែកអ៊ីនធឺណិតចេញពីកុំព្យូទ័រយូរដៃ(Laptop)
- ១១ ចំណុច អំពីសុវត្ថិភាពប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គម
- វិធីសាស្ត្រថ្មីនៃការស្វែងរកព័ត៌មាន - Google Squared
- បង្កើនល្បឿនWindows 7
- កម្សាន្តសប្បាយជាមួយការកែរូបភាព ក្នុង PhotoFunia.com
- ធ្វើឲ្យរូបភាពរបស់អ្នកក្លាយជាគំនូរ ជាមួយសេវាកម្ម Online PsykoPaint ដោយឥតគិតថ្លៃ
- វិធីសាស្ត្រ១០យ៉ាងដើម្បីធ្វើឲ្យប្រព័ន្ធបណ្ដាញ Wireless Networkប្រសើរឡើង
- រក្សាទុក និងចែករំលែករូបភាពលើអ៊ីនធឺណិតតាមសេវាកម្ម Google Picasa Web Album
- របៀបដំឡើងប្រព័ន្ធប្រតិបត្តិការ Ubuntu 9.10 linux for human beings
- បង្កើតគណនីក្នុងសេវាកម្ម Twitter
- Google Sites របៀបធ្វើកិច្ចសហការរួមគ្នាតាមស្ទីលWiki
- ដោះស្រាយបញ្ហា Windows 7 ជាមួយ Toolsមានស្រាប់របស់ Microsoft
- ញៀនអ៊ីនធឺណិត គឺគ្រោះថ្នាក់
- Twitter អ្នកផ្ដល់សេវាសារខ្លីៗសម្រាប់ការទំនាក់ទំនងសង្គម
- ហេតុអ្វីត្រូវប្រើ Google និងត្រូវមាន Gmail Account ?
- ប្រព័ន្ធប្រតិបត្តិការកុំព្យូរ Ubuntu Karmic Koala 9.10
- ការដំឡើង និងការ Configure Email Server នៅក្នុង Windows Server 2003 ជាមួយ Outlook Express
- ប្រើ Port Forwarding ដើម្បីកំណត់ឱ្យ Router ធ្វើការងារកាន់តែប្រសើរជាមួយ Skype និង Bittorrent
- ដាក់តួនាទីលើ Port នីមួយៗរបស់ Router ឱ្យដំណើរការ
- SlideShare.net ឃ្លាំងចែករំលែកឯកសារដ៏ធំមួយ លើអ៊ីនធឺណិត
- ការចែករំលែកឯកសារ ក្នុងប្រព័ន្ធលីនុចអូផឹនស៊ូស៊ី
- វិធី 18 យ៉ាងសំរាប់ទាញយក Video ពី Internet
- សិក្សាស្វែងយល់អំពី Trunking & Inter-VLAN Routing
- Configure D-Link Router ដើម្បីចែករំលែក Internet នៅក្នុង LAN
- ដំណើរការរបស់ Internet Protocol Version 6 (IPv6) នៅលើបណ្ដាញ Network
- ចែករំលែក Internet ដោយប្រើ Windows XP ជំនួសឱ្យ Router
- កម្មវិធី និងឧបករណ៍លើបណ្ដាញ
- កំណត់ម៉ាស៊ីនបម្រើ DHCP ក្នុងប្រព័ន្ធលីនុច
- ធ្វើឱ្យរូបភាពកាន់តែរស់រវើកនិង ទាក់ទាញ
- ស្វែងយល់អំពី Ipv4 នៅលើបណ្ដាញ Network
- ដំឡើង HomeGroup នៅលើ Windows7
- ដំឡើង NPS ឲ្យដំណើរការនៅក្នុង Windows Server 2008
- ការគ្រប់គ្រងកម្មវិធីក្នុងលីនុច
- Configure D-Link Router ដើម្បីចែករំលែក Internet នៅក្នុង LAN
-Configure Windows Server 2003 ទៅកាន់ Exchange RIP ជាមួយ Cisco Router
-Dynamic Routing នៅក្នុង Windows Server 2008 ដោយប្រើ RIPV2
-ស្វែងយល់ពីការបង្កើតវីគីផ្ទាល់ខ្លួន
-ស្វែងយល់ពីកម្មវិធីរបស់ ខេឌីអី (KDE)
-ស្វែងយល់ពី វីគី WIKI
-លក្ខណះសំខាន់៥យ៉ាងដែលត្រូវអនុវត្តនៅលើ Home Networking
-ស្កេន និងកំចាត់មេរោគគ្រប់ប្រភេទនៅលើ Online
-តំឡើងប្រព័ន្ធ Network និងចែករំលែកអ៊ីនធឺណិតនៅក្នុង LAN
-ការប្រើប្រាស់ផ្ទៃតុ (Desktop) ក្នុងប្រព័ន្ធដំណើរការអូផឹនស៊ូស៊ី ១១.០
-របៀបបំលែងវិបសាយទៅជាឯកសារ PDF
-តើល្បឿនអ៊ីនធឺណិតរបស់អ្នកត្រឹមត្រូវដែរឬទេ?
-ការកំណត់រចនាសម្ព័ន្ធផ្នែករឹង ក្នុងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០
-ដោះស្រាយបញ្ហាក្រោយដំឡើងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០
-សាកល្បងប្រើលីនុចខ្មែរ អូផឹនស៊ូស៊ី តាមស៊ីឌីបន្ដផ្ទាល់
-របៀបដំឡើងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០ តាមស៊ីឌីបន្ដផ្ទាល់
- ស្វែងរក និង ចែករំលែកវីដេអូនៅលើអ៊ិនធឺណែត
-36 ចំនុចដែលគួរយល់ដឹង និងចៀសវាងក្នុងការរចនា Website
-បង្កើតប្រាក់ចំណូលតាមរយៈ Blog របស់លោកអ្នក
-ស្វែងយល់ពី Web 2.0
-ស្វែងរក និងចែករំលែកវីដេអូនៅលើអ៊ីនធឺណេត
-5 ចំណុចដែលអ្នកគួរយល់ដឹងមុនពេលទិញ Server
- ប្រព័ន្ធដំណើរការ 5 ដែលលោកអ្នកមិនធ្លាប់ប្រើប្រាស់
-ដំឡើង RAID-1 សំរាប់ស្ថេរភាពទិន្នន័យនៅលើ MS Windows Server 2003
-បច្ចេកទេសក្នុងការដំឡើង Oracle9i Database នៅលើ Ms Windows 2000 Advanced Server
-គោលការណ៏ក្នុងការបង្កើតបណ្តាញ Network ដោយខ្លូនឯង
-ប្រព័ន្ធប្រតិបត្តិការចំនួន 6 ដែលលោកអ្នកមិនធ្លាប់ប្រើប្រាស់
- បច្ជេកទេស ១០ យ៉ាងដើម្បីធ្វើអោយកុំព្យូទ៍រមានសុវត្ថិភាពខ្ពស់
-គ្រប់គ្រងការិយាល័យចល័តអោយកាន់តែមាន ប្រសិទ្ធិភាពជាមួយ VPN នៅលើ Windows Server 2008
-ប្រសិទ្វិភាពការងារកាន់តែខ្ពស់នៅលើ Windows Server 2008
-បង្កើតប្រាក់ចំនូលតាមរយ: Blog របស់លោកអ្នក
-បែងចែក Hard Drive ឡើងវិញយ៉ាងងាយដោយមិនចាំបាច់ Format និងមិនបាត់ទិន្នន័យ
-របៀបបង្កើត FTP Sites ក្នុង Windows Server 2003
-៦ ចំនុចដើម្បីបង្កើនល្បឿន Braodband Connection
ទំព័រដើម
>>
អ៊ិនធឺណេត-ប្រព័ន្ធបណ្តាញ
>>
គន្លឹះអ៊ិនធឺណេត-ប្រព័ន្ធបណ្តាញ
>>Google Sites របៀបធ្វើកិច្ចសហការរួមគ្នាតាមស្ទីលWiki
Google Sites របៀបធ្វើកិច្ចសហការរួមគ្នាតាមស្ទីលWiki
មិត្តអ្នកអានពិតជាបានស្គាល់អ្វីទៅជាវីគី (Wiki) ព្រោះទស្សនាវដ្ដីយើងខ្ញុំបានសរសេរអត្ថបទណែនាំអំពីវីគីនេះម្ដងហើយនៅក្នុងលេខ ៦៦ ទំព័រទី ៣៣ និងលេខ ៦៧ ទំព័រ ២៨ ពីរបៀបបង្កើតវីគីផ្ទាល់ខ្លួន)។ ហើយនៅក្នុងទស្សនាវដ្ដីលេខ ៧៤ ទំព័រ ៣៤ ខ្ញុំក៏បានសរសេរអំពីសេវាកម្មឥតគិតថ្លៃផ្សេងៗរបស់ក្រុមហ៊ុន Google ផងដែរ។ ក្នុងលេខនេះខ្ញុំបានលើកយកសេវាកម្មមួយរបស់ Google មកបង្ហាញជូនលោកអ្នក នោះគឺ Google Sites ។
១. អ្វីទៅជា Google Sites?
Google Sites គឺជាកម្មវិធីលើបណ្ដាញ សម្រាប់បង្កើត Sites ដើម្បីធ្វើការរួមគ្នា ដែលងាយស្រួលដូចការកែសម្រួលឯកសារ ហើយអ្នកអាចត្រួតពិនិត្យថាតើអ្នកណាកំពុងប្រើ ជាអ្នក ជាក្រុមការងារ ឬជាអង្គភាពទាំងមូល។ វាជាវីគីដែលមានរចនាសម្ព័ន្ធត្រឹមត្រូវរបស់ Google មានគោលដៅលើមុខជំនួញធុនតូច និងមធ្យម ដែលវាជាផ្នែកមួយនៃក្រុមការងារសេវាកម្ម Google Apps ។ Google Sites ត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពី ថ្ងៃ ២៨ ខែ កុម្ភះ ឆ្នាំ ២០០៨ ជំនួសឲ្យសេវាកម្ម Google Page Creator (ជាសេវាកម្មបង្កើត Web pages របស់ Google ពីមុន)។ Google Sites ត្រូវបានគេចាប់ផ្ដើមប្រសិទ្ធិនាមថាជា Microsoft SharePoint Killer ពីព្រោះតែលក្ខណៈពិសេសៗនៃកិច្ចសហការនៃរបៀបធ្វើការរួមគ្នា និងការចំណាយមានតម្លៃទាបបំផុត។
២. ប្រវត្តិរបស់ Google Sites
=>
Google Sites ចាប់ផ្ដើមចេញពី JotSpot ដែលជាក្រុមហ៊ុន Software ធ្វើការផ្ដល់នូវ Enterprise Social Softwareមានគោលដៅលើ មុខជំនួញធុនតូច និងមធ្យម។ ក្នុងខែកុម្ភះ ឆ្នាំ ២០០៦ JotSpot ត្រូវបានគេផ្ដល់ងារជាផ្នែកមួយនៃ Business 2.0។ ក្រុមហ៊ុន Google បានទិញក្រុមហ៊ុន JotSpot ក្នុងខែតុលា ឆ្នាំ ២០០៦។ ក្នុងខែ កុម្ភះ ឆ្នាំ ២០០៨ ក្រុមហ៊ុន Google បានដាក់ឲ្យដំណើរការសេវាកម្ម Google Sites ដោយប្រើប្រាស់បច្ចេកវិទ្យា និងគោលគំនិតរបស់ JotSpot ។ សេវាកម្មនេះគឺឥតគិតថ្លៃ ប៉ុន្តែអ្នកប្រើត្រូវមាន Domain name ដែល Google ផ្ដល់ឲ្យក្នុងតម្លៃ ១០$ ក្នុងមួយ Domain។ ប៉ុន្តែចាប់ពីថ្ងៃ ២១ ខែ ឧសភា ឆ្នាំ ២០០៨ មកGoogle site ចាប់ផ្ដើមអាចប្រើប្រាស់បានដោយសេរី និងមិនចាំបាច់មាន Domain nameទេ គឺមានតែ Gmail Account មួយអ្នកអាចបង្កើត និងប្រើប្រាស់ Google Sites បានយ៉ាងងាយស្រួល។
៣. លក្ខណៈពិសេសៗរបស់ Google Sites:
- មានសមត្ថភាពបង្កើត Web pageដោយគ្មានកំណត់
- អាចបង្កើតទំព័ររង (sub-page)ដើម្បីធ្វើឲ្យការរៀបចំមាតិការបស់អ្នកមានរបៀបរៀបរយ
- រក្សា Sites របស់អ្នកជាលក្ខណៈផ្ទាល់ខ្លួន (Private) ឬបង្ហាញជាលក្ខណៈសាធារណៈ (Public)
- អ្នកប្រើអាចធ្វើការរួមគ្នាលើ Sites តែមួយ
- មានសមត្ថភាពអាចបញ្ចូលបន្ថែម៖ វីដេអូ ពី Google Video ឬ YouTube ឯកសារពី Google Docs រូបភាពពី Picasa ប្រតិទិនពី Google Calendar ផែនទីពី Google Maps ព្រមទាំងសេវាកម្មផ្សាយពាណិជ្ជកម្ម AdWords និង AdSence (អ្នកត្រូវបញ្ចូលបន្ថែមពុំមានក្នុងលំនាំដើមទេ)
៤. ដែនកំណត់របស់ Google Sites:
- ផ្ដល់ទំហំផ្ទុក ១០០MB សម្រាប់ Gmail Free account
- ផ្ដល់ទំហំផ្ទុក ១០ GB សម្រាប់អ្នកប្រើ Google Apps
- មានតែអ្នកប្រើដែលអ្នកបានអនុញ្ញាតឲ្យចូលរួមទើបអាច សរសេរ ឬកែសម្រួលមាតិកាក្នុង Sites បាន
- គ្មានសេវាព័ត៌មាន RSS សម្រាប់ការ update Sites ឡើយ
- អ្នកអាចប្រើបានតែរចនាសម្ព័ន្ធ និង Themes ដែលមានស្រាប់ ការកែសម្រួលផ្ទាល់ខ្លួនមានកំណត់ គ្មាន CSS និង គ្មាន JavaScript
- អាសយដ្ឋានវ៉ិបសាយនៃ Google Sites របស់អ្នកមានទម្រង់ http://sites.google.com/site/sitename - រូបរាងគំរូ (Theme) ស្រាប់មានចំនួន ៥២ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០០៩ - ការប្រើប្រាស់កូដ HTML បន្ថែមគឺមានកំណត់
៥. ហេតុអ្វីត្រូវប្រើ Google Sites?
សម្រាប់បុគ្គលម្នាក់ៗ៖ អ្នកអាចប្រើ Google Sites សម្រាប់ផ្ទុកព័ត៌មានកិច្ចការផ្ទាល់ខ្លួនផ្សេងៗ ឬគម្រោងសម្រាប់ការងារជាក្រុមដែលអ្នកអាចធ្វើការរួមគ្នាជាមួយក្រុមដែលអ្នកបានបង្កើត។ វាអាចជាគម្រោងពាណិជ្ជកម្មផ្ទាល់ខ្លួន គម្រោងរៀបចំកម្មវិធី ឬពិធីជប់លៀងផ្សេងៗជាដើម ។ បើមិនចង់ប្រកាស Sites ដែលអ្នកបានបង្កើតទៅកាន់ពិភពលោកទេ អ្នកអាចកំណត់ដោយរក្សាវាជាលក្ខណៈផ្ទាល់ខ្លួន (Private)សម្រាប់ឲ្យតែក្រុមការងាររបស់អ្នកអាចមើលបានប៉ុណ្ណោះ។
- សម្រាប់អង្គភាពពាណិជ្ជកម្មធុនតូចនិងមធ្យម និងសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ៖ អ្នកអាចប្រើវាជាលក្ខណៈអ៊ីនត្រាណិត (Intranet) សម្រាប់ផ្ទុកព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុនសម្រាប់បុគ្គលិកទាំងអស់អាចចូលមើល និងកែសម្រួលបាន ដែលព័ត៌មាននោះអាចជាសេចក្ដីប្រកាស ច្បាប់ការងារក្នុងអង្គភាព រចនាសម្ព័ន្ធអង្គភាព របាយការណ៍ គម្រោងសម្រាប់វិស្សមកាលនិងឱកាសនានា ឯកសារបង្កើតចំណេះដឹង ព័ត៌មានលម្អិតរបស់បុគ្គលិក រូបភាពនិងព័ត៌មានសកម្មភាពរបស់អង្គភាព ប្រតិទិនកាលវិភាគជាដើម។ល។ ទាំងនេះគឺជាការផ្ដល់ភាពងាយស្រួលដល់បុគ្គលិករបស់អង្គភាពក្នុងការស្វែងរកព័ត៌មាននានាទាក់ទងនិងអង្គភាពរបស់ខ្លួន ហើយវាជាការសន្សំសំចៃថវិកាព្រោះអ្នកអាចប្រើប្រាស់វាដោយសេរី និងឥតគិតថ្លៃ។
- សម្រាប់ស្ថាប័នអប់រំ ៖ វាជាការប្រសើរប្រសិនបើអ្នកអាចប្រើប្រាស់ Google Sites សម្រាប់ថ្នាក់រៀនដែលនឹងប្រើប្រាស់ដោយគ្រូ និងសិស្ស។ អ្នកអាចប្រើវាដើម្បីផ្ទុកព័ត៌មានដែលទាក់ទងនិងសាលា ឬថ្នាក់រៀន ដូចជា សេចក្ដីប្រកាស បទបញ្ជាផ្ទៃក្នុង ឯកសារមេរៀន លំហាត់ ព័ត៌មានគ្រូ ព័ត៌មានសិស្ស ព័ត៌មានសាលា កិច្ចការប្រឡង ឯកសាររដ្ឋបាល(ពាក្យសុំច្បាប់ ពាក្យសុំចូលរៀន ពាក្យសុំប្រឡង នាមប័ណ្ណ) របាយការណ៍ជាដើម។ល។ ដូច្នេះទាំងគ្រូ និងសិស្សអាចប្រើប្រាស់ Sites នេះដើម្បីបន្ថែមឯកសារ ឬទាញយកឯកសារចាំបាច់មកប្រើប្រាស់។
៦. របៀបបង្កើត Google Sites
ចូរបើកអាសយដ្ឋានវ៉ិបសាយរបស់ Google Sites (http://google.com/sites) វានឹងបង្ហាញរូបដូចខាងក្រោម៖
បំពេញឈ្មោះអ៊ីមែល និងពាក្យសម្ងាត់ រួចចុចប៊ូតុង Sign In (
ចំណាំ៖
អ្នកត្រូវមាន ឬបង្កើត Gmail Account ជាមុនសិន ទើបអ្នកអាច Sign in ចូលបាន)។
- ចុចប៊ូតុង Create Site
- ជ្រើស Blank template ប្រសិនបើអ្នកចង់បង្កើត Site ផ្ទាល់ខ្លួនដោយខ្លួនឯងចាប់ពីចំណុចដំបូង (អ្នកក៏អាចជ្រើសគំរូ Sites មានស្រាប់ (Template) ដូចជា Project Wiki, Family site,...) និងបំពេញដាក់ឈ្មោះឲ្យ Sites របស់អ្នកក្នុងប្រអប់ Name your site ព្រមទាំងបញ្ចូលកូដដែលបង្ហាញក្នុងប្រអប់ Please type the code shown។ បន្ទាប់មកចុចប៊ូតុង Create Site។ យើងនឹងទទួលបានSites ដូចរូបខាងក្រោម៖
ចំណាំ ៖
ក្រោយពេលបង្កើត Site ហើយអ្នកអាចធ្វើការបង្កើតទំព័រ បញ្ចូលមាតិកា ឯកសារ រូបភាព ដើម្បីឲ្យសមស្របនឹងគម្រោង ឬកិច្ចការរបស់អ្នកដែលត្រូវធ្វើ ។
៧. របៀបប្រើប្រាស់ក្នុង Google Sites
ក្រោយពីបង្កើត Site រួចអ្នកអាចចាប់ផ្ដើមធ្វើកិច្ចការផ្សេងៗដូចជា ៖
៧.១. របៀបបង្កើតទំព័រក្នុង Site
- ដើម្បីបង្កើតទំព័រថ្មីសូមចុចលើ ប៊ូតុង Creat Page
- ជ្រើសរើស Page template សម្រាប់បង្កើតទំព័រ (ឧទាហរណ៍ ជ្រើស Web Page) រួចបំពេញឈ្មោះទំព័រក្នុងប្រអប់ Name ។ (
ចំណាំ ៖
អ្នកអាចជ្រើសជម្រើស Put page at the top level ដើម្បីឲ្យទំព័រដែលអ្នកនឹងបង្កើតស្ថិតនៅកម្រិតកំពូល ឬអ្នកអាចជ្រើសជម្រើស Put page under Home ដើម្បីឲ្យទំព័រដែលអ្នកនឹងបង្កើតស្ថិតនៅជាទំព័ររង នៃទំព័រ Home)។ បន្ទាប់ពីជ្រើសហើយសូមចុចប៊ូតុង Create Page ។
- សរសេរបញ្ចូលអត្ថបទ បន្ទាប់មកចុចប៊ូតុង Save
៧.២. របៀបកែសម្រួលអត្ថបទក្នុងទំព័រ
- សូមជ្រើសទំព័រណាមួយដែលអ្នកចង់ធ្វើការកែសម្រួល រួចចុចប៊ូតុង Edit Page
- អ្នកអាចធ្វើការកែសម្រួលឈ្មោះទំព័រ ឬអត្ថបទក្នុងទំព័រតាមតម្រូវការ រួចចុចប៊ូតុង Save
៧.៣. របៀបចែករំលែក Site ដើម្បីធ្វើការរួមគ្នា
- សូមចុចលើម៉ឺនុយ More actions រួចជ្រើស Share this site
- អ្នកមានជម្រើស ៣ក្នុងការអញ្ជើញ និងឲ្យសិទ្ធិគេចូលរួមក្នុង Site របស់អ្នកគឺ As owners (ជាម្ចាស់នៃ Site រួនគ្នា) As collaborators (មានសិទ្ធិត្រឹមតែជាអ្នកសហការក្នុង Site និងអាចធ្វើការកែសម្រួលទំព័រ ឬអត្ថបទបាន) និង As Views (មានសិទ្ធិត្រឹមតែមើល មិនអាចធ្វើការកែសម្រួលក្នុង Site បានឡើយ)។ សូមបញ្ចូលអ៊ីមែលរបស់មិត្តភ័ក្ដិ ឬសហការី ដែលអ្នកចង់ចែករំលែក Site ជាមួយ ។ ក្នុងប្រអប់ Advanced permissions សូមដោះធីកចេញពី Anyone in the world may view this site ប្រសិនបើអ្នកមិនចង់ចែករំលែក site ដែលអ្នកបានបង្កើតជា សាធារណៈ។ បន្ទាប់ពីជ្រើស និងបំពេញអ៊ីមែលមិត្តភ័ក្ដិរួចរាល់ហើយសូមចុចលើប៊ូតុង Invite these people ។
បំពេញសារ រួចចុចប៊ូតុង Sent
៨. របៀបលុបGoogle Sites ដែលអ្នកបានបង្កើតរួច
ក្នុងករណីពេលបង្កើត Site ហើយអ្នកមិនពេញចិត្ត ឬអ្នកឈប់ប្រើ អ្នកអាចធ្វើការលុប Site ចេញវិញបានយ៉ាងងាយស្រួលដោយអនុវត្តដូចខាងក្រោម ៖
ចុចលើប៊ូតុង More actions រួចជ្រើស Manage site
ចូរជ្រើស General ដែលស្ថិតនៅពីក្រោម Site Setting រួចចុចលើ Delete this site
- សូមចុចប៊ូតុង Delete ដើម្បីអះអាងថាអ្នកប្រាកដជាចង់លុបមែន
ជ្រើសរើសកម្រិតសំខាន់នៃសារៈប្រយោជន៍របស់អត្ថបទពីកម្រិតទាបបំផុតលេខ១ រហូតដល់កម្រិតខ្ពស់បំផុតលេខ៥
កម្រិតសំខាន់នៃអត្ថបទ៖
១
២
៣
៤
៥
ការយល់ឃើញ និងមតិរិៈគន់ដើម្បីស្ថាបនាលើអត្ថបទមួយនេះ
ការយល់ឃើញ & មតិរិៈគន់ដើម្បីស្ថាបនា៖
សូមបញ្ចេញយោបល់យល់ឃើញរបស់អ្នកស្ដីពីអត្ថបទនេះ
អាសយដ្ឋានអ៊ីម៉ែល៖
បញ្ជាក់៖
អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកមិនត្រូវបានបង្ញាញនៅទំព័រនេះទេ តែវាបង្ហាញ ‹ឈ្មោះបង្ហាញនៅលើវ៉ិបសាយ›
គឺឈ្មោះដែលលោកអ្នកបានចុះឈ្មោះជាសមាជិក។ ***
ចាំបាច់ត្រូវតែបំពេញអាសយដ្ឋានអ៊ីម៉ែល
***
យោបល់របស់អ្នកចំពោះអត្ថបទ៖
|
ទំព័រដើម
|
ព័ត៌មាន
|
ផលិតផល
|
កម្មវិធីអនុវត្តន៍
|
ទាញយកឯកសារ
|
ដំណោះស្រាយ
|
គន្លឹះខ្លីៗ
|
អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ
|
ការកំសាន្ត
|
សំនួរ-ចម្លើយ
|
អំពីក្រុមហ៊ុន
|
Site Map
|
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០០៨ (Powered by CM)