មជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្រ្តកុំព្យូទ័រ (CM Training Center) ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើផែ្នកជំនាញ IT តែមួយគត់ប្រកបដោយគុណភាពខ្ពស់។ ជាពិសេសសិស្សដែលបានបពា្ចប់ការសិក្សានៅមជ្ឈមណ្ឌល CM នឹងបានទទួលការងារផែ្នក IT នៅក្នុងក្រុមហ៊ុន PERFEXCOM GROUP និងក្រុមហុ៑នជាច្រើនដែលជាដៃគូរ របស់ក្រុមហ៊ុន PERFEXCOM GROUP ។
ទំព័រដើម    ព័ត៌មាន    ផលិតផល    កម្មវិធីអនុវត្តន៍    ទាញយកឯកសារ    ដំណោះស្រាយ    ការគ្រប់គ្រង-គន្លឹះខ្លីៗ   អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ   ការកំសាន្ត    សំនួរ-ចម្លើយ
អ៊ិនធឺណេត និង ប្រព័ន្ធបណ្តាញ
  • សហគេហទំព័រ
  • គន្លឹះប្រព័ន្ធបណ្តាញនិងអ៊ិនធឺណេត

កម្មវិធីអនុវត្តន៏ផ្សេងៗ
- បទពិសោធន៍​នៃ​ការ​ប្រើប្រាស់​កម្មវិធី​បន្ថែម (Add-ons) លើ Web Browser
-​លក្ខណៈសម្បត្តិ​របស់ Ubuntu 10.04 Lucid Lynx
-​ វិធីសាស្ត្រ​ទីញ​ទំនិញ​នៅ​លើ​អ៊ីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព
-​ បង្កើត Form កត់ត្រា​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ក្នុង Gmail និង Google Docs
-​ ស្វែងយល់​ក្រោយ​ពេល​ដំឡើង​លីនុច Ubuntu
-​ ចែករំលែក​អ៊ីនធឺណិត​ចេញ​ពី​កុំព្យូទ័រ​យូរ​ដៃ(Laptop)
-​ ១១ ចំណុច អំពី​សុវត្ថិភាព​ប្រើប្រាស់​កម្មវិធី​ទំនាក់ទំនង​សង្គម
-​ វិធីសាស្ត្រ​ថ្មី​នៃ​ការ​ស្វែងរក​ព័ត៌មាន - Google Squared
-​ បង្កើន​ល្បឿន​Windows 7
-​ កម្សាន្ត​សប្បាយ​ជាមួយ​ការ​កែ​រូបភាព ក្នុង PhotoFunia.com
-​ ធ្វើ​ឲ្យ​រូបភាព​របស់​អ្នក​ក្លាយ​ជា​គំនូរ ជាមួយ​សេវាកម្ម Online PsykoPaint ដោយ​ឥតគិតថ្លៃ
-​ វិធីសាស្ត្រ​១០​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​បណ្ដាញ Wireless Networkប្រសើរ​ឡើង
-​ រក្សាទុក និង​ចែក​រំលែក​រូបភាព​លើ​អ៊ីនធឺណិត​តាម​សេវាកម្ម Google Picasa Web Album
-​ របៀប​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ Ubuntu 9.10 linux for human beings
-​ បង្កើត​គណនី​ក្នុង​សេវាកម្ម Twitter
-​ Google Sites របៀប​ធ្វើ​កិច្ចសហការ​រួមគ្នា​តាម​ស្ទីល​Wiki
-​ ដោះស្រាយបញ្ហា Windows 7 ជាមួយ Tools​មាន​ស្រាប់​របស់ Microsoft
-​ ញៀនអ៊ីនធឺណិត​ គឺគ្រោះ​ថ្នាក់​
-​ Twitter អ្នក​ផ្ដល់​សេវា​សារ​ខ្លីៗ​សម្រាប់​ការ​ទំនាក់​ទំនង​សង្គម
-​ ហេតុ​អ្វី​ត្រូវប្រើ​ Google​ និងត្រូវ​មាន​ Gmail Account ?
-​ ប្រព័ន្ធប្រតិបត្តិការកុំព្យូរ Ubuntu Karmic Koala 9.10
-​ ការ​ដំឡើង​ និង​ការ Configure Email Server នៅ​ក្នុង Windows Server 2003 ជា​​មួយ​ Outlook Express
-​ ប្រើ Port Forwarding ដើម្បី​កំណត់​ឱ្យ Router ធ្វើ​ការងារ​កាន់​តែ​ប្រសើរ​ជាមួយ ​Skype និង Bittorrent
-​ ដាក់តួនាទីលើ Port នីមួយៗរបស់ Router ឱ្យដំណើរការ
-​ SlideShare.net ឃ្លាំងចែករំលែកឯកសារដ៏ធំមួយ លើអ៊ីនធឺណិត
-​ ការចែករំលែកឯកសារ ក្នុងប្រព័ន្ធលីនុចអូផឹនស៊ូស៊ី
-​ វិធី 18 យ៉ាងសំរាប់ទាញយក Video ពី Internet
-​ សិក្សាស្វែងយល់អំពី Trunking & Inter-VLAN Routing
-​ Configure D-Link Router ដើម្បីចែករំលែក Internet នៅក្នុង LAN
-​ ដំណើរការរបស់ Internet Protocol Version 6 (IPv6) នៅលើបណ្ដាញ Network
-​ ចែករំលែក Internet ដោយប្រើ Windows XP ជំនួសឱ្យ Router
-​ កម្មវិធី និងឧបករណ៍លើបណ្ដាញ
-​ កំណត់ម៉ាស៊ីនបម្រើ DHCP ក្នុងប្រព័ន្ធលីនុច
-​ ធ្វើឱ្យរូបភាពកាន់តែរស់រវើកនិង ទាក់ទាញ
-​ ស្វែងយល់អំពី Ipv4 នៅលើបណ្ដាញ Network
-​ ដំឡើង HomeGroup នៅលើ Windows7
-​ ដំឡើង NPS ឲ្យដំណើរការនៅក្នុង Windows Server 2008
-​​ ការគ្រប់គ្រងកម្មវិធីក្នុងលីនុច
- Configure D-Link Router ដើម្បីចែករំលែក Internet នៅក្នុង LAN
-Configure Windows Server 2003 ទៅកាន់ Exchange RIP ជាមួយ Cisco Router
-Dynamic Routing នៅក្នុង Windows Server 2008 ដោយប្រើ RIPV2
-ស្វែងយល់ពីការបង្កើតវីគីផ្ទាល់ខ្លួន
-ស្វែងយល់ពីកម្មវិធីរបស់ ខេឌីអី (KDE)
-ស្វែងយល់ពី វីគី WIKI
-លក្ខណះសំខាន់៥យ៉ាងដែលត្រូវអនុវត្តនៅលើ​ Home Networking
-ស្កេន និងកំចាត់មេរោគគ្រប់ប្រភេទនៅលើ Online
-តំឡើងប្រព័ន្ធ Network និងចែករំលែកអ៊ីនធឺណិតនៅក្នុង LAN
-ការប្រើប្រាស់ផ្ទៃតុ (Desktop) ក្នុងប្រព័ន្ធដំណើរការអូផឹនស៊ូស៊ី ១១.០
-របៀបបំលែងវិបសាយទៅជាឯកសារ PDF
-តើល្បឿនអ៊ីនធឺណិតរបស់អ្នកត្រឹមត្រូវដែរឬទេ?
-ការកំណត់រចនាសម្ព័ន្ធផ្នែករឹង ក្នុងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០
-ដោះស្រាយបញ្ហាក្រោយដំឡើងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០
-សាកល្បងប្រើលីនុចខ្មែរ អូផឹនស៊ូស៊ី តាមស៊ីឌីបន្ដផ្ទាល់
-របៀបដំឡើងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០ តាមស៊ីឌីបន្ដផ្ទាល់
- ស្វែងរក និង ចែករំលែកវីដេអូនៅលើអ៊ិនធឺណែត
-36 ចំនុចដែលគួរយល់ដឹង និងចៀសវាងក្នុងការរចនា Website
-បង្កើតប្រាក់ចំណូលតាមរយៈ Blog របស់លោកអ្នក
-ស្វែងយល់ពី Web 2.0
-ស្វែងរក និងចែករំលែកវីដេអូនៅលើអ៊ីនធឺណេត
-5 ចំណុចដែលអ្នកគួរយល់ដឹងមុនពេលទិញ Server
- ប្រព័ន្ធដំណើរការ 5 ដែលលោកអ្នកមិនធ្លាប់ប្រើប្រាស់
-ដំឡើង RAID-1 សំរាប់ស្ថេរភាពទិន្នន័យនៅលើ MS Windows Server 2003
-បច្ចេកទេសក្នុងការដំឡើង Oracle9i Database នៅលើ Ms Windows 2000 Advanced Server
-គោលការណ៏ក្នុងការបង្កើតបណ្តាញ Network ដោយខ្លូនឯង
-ប្រព័ន្ធប្រតិបត្តិការចំនួន 6 ដែលលោកអ្នកមិនធ្លាប់ប្រើប្រាស់
- បច្ជេកទេស ១០ យ៉ាងដើម្បីធ្វើអោយកុំព្យូទ៍រមានសុវត្ថិភាពខ្ពស់
-គ្រប់គ្រងការិយាល័យចល័តអោយកាន់តែមាន ប្រសិទ្ធិភាពជាមួយ VPN នៅលើ Windows Server 2008
-ប្រសិទ្វិភាពការងារកាន់តែខ្ពស់នៅលើ Windows Server 2008
-បង្កើតប្រាក់ចំនូលតាមរយ: Blog របស់លោកអ្នក
-បែងចែក Hard Drive ឡើងវិញយ៉ាងងាយដោយមិនចាំបាច់ Format និងមិនបាត់ទិន្នន័យ
-របៀបបង្កើត FTP Sites ក្នុង Windows Server 2003
-៦ ចំនុចដើម្បីបង្កើនល្បឿន Braodband Connection

ទំព័រដើម >> អ៊ិនធឺណេត-ប្រព័ន្ធបណ្តាញ >> គន្លឹះអ៊ិនធឺណេត-ប្រព័ន្ធបណ្តាញ >>ដោះស្រាយបញ្ហា Windows 7 ជាមួយ Tools​មាន​ស្រាប់​របស់ Microsoft
ដោះស្រាយបញ្ហា Windows 7 ជាមួយ Tools​មាន​ស្រាប់​របស់ Microsoft
នេះ​ជា​ដំណឹង​ល្អ គឺ Windows 7 បាន​ផ្ដល់​នូវ​ឧបករណ៍​ល្អៗ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​អ្នក​នឹង​ជួប​ប្រទះ​ពេល​កំពុង​ប្រើប្រាស់។ ជាមួយ​នឹង​កុំព្យូទ័រ​ទំនើបៗ​រាល់​បញ្ហា​ដែល​អ្នក​ជួប​ភាគច្រើន​គឺ​ជា​បញ្ហា​របស់​ប្រព័ន្ធ​ប្រតិបត្តិការ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​វីនដូ​ក៏​អាច​ជួយ​អ្នក​យ៉ាង​ហោច​ណាស់​ដោះស្រាយ​បញ្ហា​របស់​ផ្នែក​រឹង​គឺ​បញ្ហា​មេម៉ូរី វីនដូ ៧​មាន​មក​ជាមួយ​កម្មវិធី​ត្រួតពិនិត្យ​មេម៉ូរី ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ នៅ​ក្នុង​ឌីវីឌី​ដំឡើង​វីនដូ។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​តាម​ការ Boot ពី​ឌីវីឌី​ដំឡើង ឬ​អ្នក​អាច​ប្រើ​ពាក្យ​បញ្ជា "mdsched.exe” ក្នុង Run របស់​វីនដូ កម្មវិធី​នេះ​អាច​ប្រាប់​អ្នក​ថា​ម៉ាស៊ីន​កំពុង​មាន​បញ្ហា​ជាមួយ​មេម៉ូរី។
នៅ​ដែល​អ្នក​ដំណើរការ​វីនដូ បញ្ហា​អ្នក​ជួបប្រទះ​ជាទូទៅ​ត្រូវ​បាន​ចែក​ជា​ផ្នែក​ដូច​ខាងក្រោម៖
- បញ្ហា​ផ្នែក​រឹង (មិន​មែន​បញ្ហា Driver ទេ) ឧទាហរណ៍​ដូច​ជា​ការ​ឡើង​កម្ដៅ​ខ្លាំង ឬ​បញ្ហា​ដាច់​ភ្លើង​ញឹកញាប់​ដែល​អាច​ប៉ះពាល់​ដល់ Power Supply។
- បញ្ហា​កម្មវិធី ដូច​ជា​បញ្ហា​ចំណុច​ប្រទាក់​អ្នកប្រើ (User Interface) កង្វះ​មេម៉ូរី។
- បញ្ហា​ផ្សេងៗ​របស់ Driver ដូច​ជា​បញ្ហា Driver ក្រាហ្វិក Driver សំឡេង ឬ Driver Network card​ជាដើម។
- បញ្ហា​វីនដូ​ខ្លួន​ឯង​ផ្ទាល់​តែម្ដង គឺ​តែង​កើត​មាន​បញ្ហា​ម្ដងម្កាល។
- បញ្ហា​ភាព​មិន​ស៊ី​ចង្វាក់​គ្នា ដូច​ជា​បញ្ហា​ដំឡើង ឬ​លុប​កម្មវិធី​ចេញ​ញឹកញាប់ ដែល​បន្សល់​នូវ​ឯកសារ DLLs ធាតុ Registry សំណល់ Driver ការ​លុប​កម្មវិធី​មិន​សម្រេច ដែល​ទាំងនេះ​អាច​បណ្ដាល​ឲ្យ​វីនដូ​មាន​បញ្ហា​និង​ដំណើរការ​យ៉ាប់យ៉ឺន​មិន​ដូច​កាល​ពី​ដំឡើង​វីនដូ​ដំបូង​ឡើយ។
ជាមួយ​នឹង​ការ​គិត​បញ្ហា​ទាំង​នេះ ចូរ​មើល​ឧបករណ៍​ខ្លះៗ​ដែល​មាន​មក​ស្រាប់​ជាមួយ​វីនដូ ៧ ដែល​អាច​ជួយ​ក្នុង​ការ​ស្វែងរក​បញ្ហា​ដែល​បាន​រៀបរាប់​ខាងលើ ។
កម្មវិធី Windows Action Center
សម្មត​ថា​អ្នក​បាន​ដំឡើង​វីនដូ​ដែល​ពេល​នេះ​កំពុង​ដំណើរ​ការ កន្លែង​ដែល​អ្នក​ចាប់ផ្ដើម​ស្វែងរក​ដំណោះស្រាយ​នោះ​គឺ Windows Action Center ។ អ្នក​នឹង​ជួប​ប្រទះ​ជា​លើក​ដំបូង​នៃ Windows Action Center ដែល​មាន​រូប​តំណាង​ជា​ទង់​បង្ហាញ​នៅ​លើ System Tray។

អ្នក​គ្រាន់តែ​ចុច​លើ​រូបតំណាង​ទង់ បន្ទាប់​មក​ចុច​លើ Open Action Center វា​នឹង​បង្ហាញ​ដូច​ផ្ទាំង​ខាងក្រោម ៖

ចំណុច​សំខាន់​ដែល​អ្នក​ចង់​រុករក​គឺ​នៅ​ក្រោម Maintenance ចូរ​អាន​សារ​ដែល​បង្ហាញ​ក្នុង​តំបន់​នេះ​តើ​មាន​បញ្ហា​អ្វី​កើត​ឡើង​ដែរ​ឬ​ទេ? Action Center គឺ​មាន​សារប្រយោជន៍ ប៉ុន្តែ​ជួនកាល​វា​ពោរពេញ​ទៅ​ដោយ​ការ​ច្រំដែល។ រូបតំណាង​ទង់​នឹង​បង្ហាញ​ឡើង​ជា​សញ្ញា​សួ ពេល​ដែល​វីនដូ​ចង់​ត្រួតពិនិត្យ​ដើម្បី​ធ្វើការ Update ប្រសិនបើ​អ្នក​មិន​បាន Backed up ប្រព័ន្ធ​ទេ គឺ​វា​មាន​ប្រយោជន៍​សម្រាប់​តែ​អ្នក​ប្រើ​សាមញ្ញ​ប៉ុណ្ណោះ តែ​វា​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​ប្រើ​ជាន់ខ្ពស់​ឡើយ។ អ្នក​អាច​ធ្វើ​ឲ្យ Action Center បង្ហាញ​ឡើង​តែ​សារ​ណា​ដែល​អ្នក​គិត​ថា​សំខាន់។

Action Center អាច​ធ្វើ​ឲ្យ​អ្នក​ចាប់ផ្ដើម ជា​ពិសេស​ជាមួយ​នឹង​បញ្ហា​របស់ Driver ឬ​កម្មវិធី ប៉ុន្តែ​វា​តម្រូវ​ឲ្យ​អ្នក​ធ្វើការ​រុករក​ស្វែងយល់​ឲ្យ​ជ្រៅ​បន្តិច។
ត្រួតពិនិត្យ​រក​ដំណោះស្រាយ​ផ្សេងៗ (Check for Solutions)
ប្រសិនបើ Action Center ធ្វើការ​បង្ហាញ​ជា​មួយ​នឹង​សារ​ថា​វា​បាន​រក​ឃើញ​បញ្ហា ចូរ​ចុច​លើ​បញ្ហា​នោះ បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដំណោះស្រាយ​ឲ្យ​យើង​តែ​ម្ដង។ ប្រសិនបើ​ចាំបាច់​អ្នក​អាច​ឲ្យ​វីនដូ​ធ្វើការ​សាកល្បង​ស្វែងរក​បញ្ហា ហើយ​ធ្វើការ​ជួសជុល​បញ្ហា​នោះ។ ដើម្បី​ប្រើ​ឧបករណ៍ Check for Solutions នេះ​បាន​កុំព្យូទ័រ​អ្នក​ត្រូវ​តែ​ភ្ជាប់​ទៅ​អ៊ីនធឺណិត ។
វីនដូ​នឹង​សាកល្បង​ត្រួតពិនិត្យ​រក​ដំណោះស្រាយ​សម្រាប់​គ្រប់​បញ្ហា​ដែល​មាន។ ប្រសិនបើ​អ្នក​ក្រឡេក​មើល ផ្ទាំងCheck for Solutions វា​ហាក់​បី​ដូច​ជា​សាំញ៉ាំ​បន្តិច។
លើក​ដំបូង​មើល​ទៅ​ដូច​ជា​មាន​បញ្ហា​ជាច្រើន តើ​វីនដូ ៧​មិនមាន​ស្ថិរភាព​ទេ​ឬ? ការ​ពិត​បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​បាន​ផ្ដល់​ជា​របាយការណ៍​ក្នុង​រយៈពេល​ដ៏​ខ្លី​បន្ទាប់​ពី​យើង​ដំឡើង​វីនដូ ៧ ហើយ​នឹង​កម្មវិធី​ទាក់ទង​ផ្សេងៗ​ទៀត។
ការ​ត្រួតពិនិត្យ​ប្រកប​ដោយ​ភាព​ជឿជាក់ (Reliability Monitor)
ជម្រើស​ដែល​មាន​មួយ​ទៀត​នៅ​ក្នុង​ក្រោមផ្ទាំង Manitenance នៃ Action Center គឺ​អត្ថបទ​តំណភ្ជាប់ "View Reliability History” ។ វា​នឹង​បង្ហាញ​អេក្រង់​ដែល​អនុញ្ញាត​ឲ្យ​អ្នក​កត់ចំណាំ​បញ្ហា​ប្រព័ន្ធ​ដែល​កើត​ឡើង និង​កើត​ឡើង​ម្ដងម្កាល។

នៅ​ពេល​ដែល​ការ​ត្រួតពិនិត្យ​រក​ដំណោះស្រាយ​ត្រូវ​បាន​បង្កើន​សមត្ថភាព​ពី​មួយ​ពេល​ទៅ​មួយ​ពេល ក៏​វា​នៅ​មិនទាន់​ល្អ​ប្រសើរ​នៅ​ឡើយ។ អ្នក​ត្រូវ​ការ​ពេល​ច្រើន​នៅ​ពេល​អ្នក​ចង់ Update Driver ថ្មីៗ​ដោយ​ដៃ។ ការ​ត្រួតពិនិត្យ​ប្រកប​ដោយ​ភាព​ជឿជាក់​មិនបាន​ចង្អុល​បង្ហាញ​អំពី​ទិសដៅ ប៉ុន្តែ​វា​រុករក​មើល​ពី​បញ្ហា​ប្រព័ន្ធ​ពី​មួយ​ពេល​ទៅ​មួយ​ពេល ហើយ​អនុញ្ញាត​ឲ្យ​ធ្វើការ​កែខៃ​ថែមថយ​ទិសដៅ​ដោយ​ខ្លួន​អ្នក​ផ្ទាល់។ ដំណោះស្រាយ​ដែល​ត្រូវ​គ្នា (Compatibility Troubleshooter) ផ្នែក​មួយ​នៃ​ប្រភព​ចម្បង​របស់​បញ្ហា​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ចេញ​ថ្មីៗ​គឺ​ភាព​ឆប​គ្នា​ជាមួយ​កម្មវិធី​ដែល​មាន​ស្រាប់​។ បញ្ហា គឺ​មិន​មែន​គ្រប់​កម្មវិធី​ដែល​បង្កើត​ឡើង​សម្រាប់​ជំនាន់​វីនដូ​ចាស់ៗ នឹង​ដំណើរការ​លើ​វីនដូ​ជំនាន់​ថ្មី​ឡើយ។ Compatibility Troubleshooter នឹង​ជួយ​អ្នក​ធ្វើការ​កំណត់​ថា​តើ​កម្មវិធី​ណា​មួយ​ដែល​អាច​ដំណើរ​ការ​លើ​វីនដូ ៧ ទោះ​បី​វា​ត្រូវការ Tweak ឬ​វា​អាច​ដំណើរការ​តែ​ម្ដង​បាន។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​វា​មិនមែន​ជា user-friendly tool ឡើយ។ អ្នក​អាច​ចូល​ទៅ​កាន់ Compatibility Troubleshooter ពី​ក្នុង Windows Action Center ដោយ​ចុច​លើ​តំណ​ភ្ជាប់ Troubleshooting ដែល​ស្ថិត​នៅ​ខាងក្រោម​នៃ​ផ្ទាំង ។ វា​នឹង​នាំ​អ្នក​ទៅ​កាន់​ផ្ទាំង control panel នៃ Troubleshooting ។ ផ្នែក​ខាងលើ​គឺ "Programs: Run programs made for earlier versions of Windows” ។ នៅ​ពេល​អ្នក​ដំណើរការ​កម្មវិធី​នេះ អ្នក​នឹង​ទទួល​បាន​បញ្ជី​នៃ​កម្មវិធី​ដែល​បាន​ដំឡើង​នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ​របស់​អ្នក។ តាម​ការ​គិត Troubleshooter គឺ​មិន​ប្រសើរ​ប៉ុន្មាន​ទេ ឧទាហរណ៍​វា​បាន​កំណត់ Steam ជា​កម្មវិធី​មួយ​ដែល​គួរ​តែ​ដំណើរការ​ក្នុង​វីនដូ​វីស្តា ប៉ុន្តែ​សារ​ដែល​បង្ហាញ​ឡើង​មិន​បាន​ប្រាប់​អ្វី​ពិតប្រាកដ​ថា​ភាព​ឆប​គ្នា​របស់ Steam ជា​ប្រការ​មិន​ល្អ ដូច្នេះ​អ្នក​អាច​កំណត់​វា​ដោយ​ដៃ​ឲ្យ​ដំណើរការ​ធម្មតា។ ពិត​ហើយ​មធ្យោបាយ​ដែល​ល្អ​ក្នុង​ការ​ដំណើរការ Troubleshooter គឺ​រៀងរាល់​ពេល​អ្នក​ដំឡើង​កម្មវិធី យ៉ាង​ហោច​ណាស់​កម្មវិធី​ណាមួយ​ដែល​មិន​បាន​បង្កើត​សម្រាប់​វីនដូ ៧ ។ ហើយ​អ្នក​ក៏​អាច​ចុច​កណ្ដុរស្ដាំ​លើ​កម្មវិធីម​ដំណើរការ​ទាំងឡាយ ហើយ​ធ្វើការ​ផ្លាស់ប្ដូរ​ការ​កំណត់​ភាព​ឆប​គ្នា​ដោយ​ដៃ ។ ក៏​ប៉ុន្តែ​កម្មវិធី Troubleshooter បាន​ធ្វើការ​ងារ​យ៉ាង​ប្រសើរ​ហើយ​ជាមួយ​នឹង​ការ​កំណត់​ដោយ​ស្វ័យប្រវត្តិ​នូវ Mode នៃ​ភាព​ឆប​គ្នា។
ឧបករណ៍​ផ្សេងៗ​ទៀត៖ ត្រួតពិនិត្យ​ធនធាន(Resource Monitor), គ្រប់គ្រង​កុំព្យូទ័រ(Computer Management) និង​ព័ត៌មាន​ពី​ប្រព័ន្ធ (System Info)
Windows Resource Monitor គឺ​ជា​កម្មវិធី​ដ៏​មាន​សារប្រយោជន៍​សម្រាប់​ត្រួតពិនិត្យ​លើ​គ្រប់​ធានធាន​ដែល​ប្រើ​នៅ​ក្នុង​វីនដូ ។ ប៉ុន្តែ​ជា​ការពិត​វា​មិន​មាន​សារប្រយោជន៍​ដូច​ដែល​វា​ដំណើរការ​នៅ​ក្នុង​វីនដូ XP ទេ ដែល​អ្នក​ប្រើ​ជាន់ខ្ពស់​ងាយស្រួល​ប្រើ​អស់​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ។ វា​អាច​ជួយ​អ្នក​ធ្វើការ​ពិនិត្យ​ការប្រើប្រាស់​ធនធាន​ប្រព័ន្ធ​ទាំងមូល ឧទាហរណ៍ ការ​បន្ថែម​មេម៉ូរី​អាច​ជា​ការ​ប្រសើរ​មួយ។
កាន់តែ​មាន​សារប្រយោជន៍​នោះ​ទៀត​គឺ Computer Management Console អ្នក​អាច​ដំណើរការ​កម្មវិធី​នេះ​បាន​ដោយ​វាយ​ពាក្យ​បញ្ជា "compmgmt.msc” ក្នុង Run របស់​វីនដូ។
ក្នុង​ផ្ទាំង​របស់​ Computer Management មាន​ឧបករណ៍​មាន​សារប្រយោជន៍​ជា​ច្រើន។ ដំបូង​គឺ System Diagnostics ដែល​ស្ថិត​នៅ​ក្នុង Performance => System => System Diagnostics។ វា​មាន​ទិន្នន័យ​ដែល​មាន​តម្លៃ​គួរ​រុករក ហើយ​ភាគច្រើន​នៃ​ទិន្នន័យ​ទាំង​នោះ ទោះបី​ជា​មាន​បង្ហាញ​ទង់​មាន​បញ្ហា មិន​ប្រាកដ​ថា​មាន​ប្រយោជន៍​ទាំងអស់​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ធ្វើ​វា​ម្ដងម្កាល​ដើម្បី​ស្វែងរក​ព័ត៌មាន​​ដែល​នាំ​ឲ្យ​អ្នក​អាច​រក​ឃើញ​ដំណោះស្រាយ​បញ្ហា។
បន្ទាប់​មក​គឺ Services ដែល​ស្ថិត​នៅ​ក្នុង Services and Applications => Services និង​បង្ហាញ​អ្នក​នូវ​បញ្ជី​សេវា​ដែល​កំពុង​តែ​ដំណើរការ ឬ​គ្មាន​សកម្មភាព។
ឯ System Information គឺ​ជា​ឧបករណ៍​ដែល​មាន​សារប្រយោជន៍​មួយ​ផ្សេង​ទៀត និង​អាច​ដំណើរការ​វា​បាន​ដោយ​វាយ​បញ្ចូល​ពាក្យ​បញ្ជា "msinfo32.exe” ក្នុង Run របស់វីនដូ ។ អ្វី​ដែល​មាន​សារប្រយោជន៍​ជាង​គេ​គឺ​បញ្ជី​បង្ហាញ​ពី​បញ្ហា​របស់​ឧបករណ៍​ផ្នែករឹង។ ឧទាហរណ៍​អ្នក​បាន​ចម្លង​បន្ថែម​នូវ​ការ​ដំឡើង​ម៉ាស៊ីន​បោះពុម្ព តែ​វា​មិន​ដំណើរការ ដូច្នេះ​អ្នក​ត្រូវ​តែ​លុប​វា​ចេញ ។ នេះ​ជា​ប្រយោជន៍​មួយ ជាជាង​ការ​ពិនិត្យ​ដោយ​យក​ចិត្ត​ទុកដាក់​ក្នុង​បញ្ជី Device Manager ។ ទាំងនេះ​ជា​មធ្យោបាយ​ទូលំទូលាយ​នៃ​បញ្ជី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ក្នុង វីនដូ ៧ ។ យើង​មិន​ទាន់​បាន​ប៉ះពាល់​លើ Performance monitor, Event viewer ឬ Microsoft Office Diagnostics ផង ហើយ​ទាំងអស់​នេះ​អាច​មាន​ប្រយោជន៍​គឺ​ផ្នែក​ទៅ​លើ​ថា​តើ​អ្នក​បាន​រុករក​ស្វែងយល់​អំពី​វា​បាន​ជ្រៅ​កម្រិត​ណា ហើយ​បញ្ហា​អ្វីខ្លះ​ដែល​អ្នក​បាន​កំពុង​ជួប​ប្រទះ ។
ការ​យល់​អំពី​ថា​តើ​ឧបករណ៍​ណាមួយ​អាច​ប្រើ​បាន គឺ​ពិត​ជា​អាច​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​ដែល​អ្នក​បាន​ជួប​ប្រទះ​ក្នុង​ការ​ប្រើប្រាស់ វីនដូ ៧ ។ ដូច្នេះ​មុន​អ្នក​សម្រេចចិត្ត សួរ​អ្នក​គាំទ្រ​បច្ចេកទេស (Tech Support) អ្នក​គួរ​សាកល្បង​ប្រើ​កម្មវិធី​មាន​ស្រាប់​មក​ជាមួយ​វីនដូ ៧ ដែល​បាន​រៀបរាប់​ខាងលើ​ជាមុន​សិន គឺ​វា​អាច​ជួយ​សន្សំសំចៃ​ទាំង​ថវិកា និង​ពេលវេលា​របស់​អ្នក ថែមទាំង​ផ្ដល់​នូវ​ភាព​ជឿជាក់​និង​ការ​សប្បាយ​ចិត្ត​ដែល​អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង ។
ជ្រើសរើសកម្រិតសំខាន់នៃសារៈប្រយោជន៍របស់អត្ថបទពីកម្រិតទាបបំផុតលេខ១ រហូតដល់កម្រិតខ្ពស់បំផុតលេខ៥
កម្រិតសំខាន់នៃអត្ថបទ៖ ១ ២៣ ៤ ៥
ការយល់ឃើញ និងមតិរិៈគន់ដើម្បីស្ថាបនាលើអត្ថបទមួយនេះ
ការយល់ឃើញ & មតិរិៈគន់ដើម្បីស្ថាបនា៖
ដោយ៖ តេងភាព :: ចុះថ្ងៃទីខែឆ្នាំ៖ 3/12/2010 3:31:22 AM
heanhak2007@yahoo.com
សូមបញ្ចេញយោបល់យល់ឃើញរបស់អ្នកស្ដីពីអត្ថបទនេះ
អាសយដ្ឋានអ៊ីម៉ែល៖
បញ្ជាក់៖ អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកមិនត្រូវបានបង្ញាញនៅទំព័រនេះទេ តែវាបង្ហាញ ‹ឈ្មោះបង្ហាញនៅលើវ៉ិបសាយ›
គឺឈ្មោះដែលលោកអ្នកបានចុះឈ្មោះជាសមាជិក។ *** ចាំបាច់ត្រូវតែបំពេញអាសយដ្ឋានអ៊ីម៉ែល ***
យោបល់របស់អ្នកចំពោះអត្ថបទ៖
|ទំព័រដើម| ព័ត៌មាន | ផលិតផល | កម្មវិធីអនុវត្តន៍ | ទាញយកឯកសារ | ដំណោះស្រាយ | គន្លឹះខ្លីៗ | អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ| ការកំសាន្ត | សំនួរ-ចម្លើយ|អំពីក្រុមហ៊ុន|Site Map|
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០០៨ (Powered by CM)