មជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្រ្តកុំព្យូទ័រ (CM Training Center) ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើផែ្នកជំនាញ IT តែមួយគត់ប្រកបដោយគុណភាពខ្ពស់។ ជាពិសេសសិស្សដែលបានបពា្ចប់ការសិក្សានៅមជ្ឈមណ្ឌល CM នឹងបានទទួលការងារផែ្នក IT នៅក្នុងក្រុមហ៊ុន PERFEXCOM GROUP និងក្រុមហុ៑នជាច្រើនដែលជាដៃគូរ របស់ក្រុមហ៊ុន PERFEXCOM GROUP ។
ទំព័រដើម
ព័ត៌មាន
ផលិតផល
កម្មវិធីអនុវត្តន៍
ទាញយកឯកសារ
ដំណោះស្រាយ
ការគ្រប់គ្រង-គន្លឹះខ្លីៗ
អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ
ការកំសាន្ត
សំនួរ-ចម្លើយ
អ៊ិនធឺណេត និង ប្រព័ន្ធបណ្តាញ
សហគេហទំព័រ
គន្លឹះប្រព័ន្ធបណ្តាញនិងអ៊ិនធឺណេត
កម្មវិធីអនុវត្តន៏ផ្សេងៗ
- បទពិសោធន៍នៃការប្រើប្រាស់កម្មវិធីបន្ថែម (Add-ons) លើ Web Browser
-លក្ខណៈសម្បត្តិរបស់ Ubuntu 10.04 Lucid Lynx
- វិធីសាស្ត្រទីញទំនិញនៅលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព
- បង្កើត Form កត់ត្រាហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុង Gmail និង Google Docs
- ស្វែងយល់ក្រោយពេលដំឡើងលីនុច Ubuntu
- ចែករំលែកអ៊ីនធឺណិតចេញពីកុំព្យូទ័រយូរដៃ(Laptop)
- ១១ ចំណុច អំពីសុវត្ថិភាពប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គម
- វិធីសាស្ត្រថ្មីនៃការស្វែងរកព័ត៌មាន - Google Squared
- បង្កើនល្បឿនWindows 7
- កម្សាន្តសប្បាយជាមួយការកែរូបភាព ក្នុង PhotoFunia.com
- ធ្វើឲ្យរូបភាពរបស់អ្នកក្លាយជាគំនូរ ជាមួយសេវាកម្ម Online PsykoPaint ដោយឥតគិតថ្លៃ
- វិធីសាស្ត្រ១០យ៉ាងដើម្បីធ្វើឲ្យប្រព័ន្ធបណ្ដាញ Wireless Networkប្រសើរឡើង
- រក្សាទុក និងចែករំលែករូបភាពលើអ៊ីនធឺណិតតាមសេវាកម្ម Google Picasa Web Album
- របៀបដំឡើងប្រព័ន្ធប្រតិបត្តិការ Ubuntu 9.10 linux for human beings
- បង្កើតគណនីក្នុងសេវាកម្ម Twitter
- Google Sites របៀបធ្វើកិច្ចសហការរួមគ្នាតាមស្ទីលWiki
- ដោះស្រាយបញ្ហា Windows 7 ជាមួយ Toolsមានស្រាប់របស់ Microsoft
- ញៀនអ៊ីនធឺណិត គឺគ្រោះថ្នាក់
- Twitter អ្នកផ្ដល់សេវាសារខ្លីៗសម្រាប់ការទំនាក់ទំនងសង្គម
- ហេតុអ្វីត្រូវប្រើ Google និងត្រូវមាន Gmail Account ?
- ប្រព័ន្ធប្រតិបត្តិការកុំព្យូរ Ubuntu Karmic Koala 9.10
- ការដំឡើង និងការ Configure Email Server នៅក្នុង Windows Server 2003 ជាមួយ Outlook Express
- ប្រើ Port Forwarding ដើម្បីកំណត់ឱ្យ Router ធ្វើការងារកាន់តែប្រសើរជាមួយ Skype និង Bittorrent
- ដាក់តួនាទីលើ Port នីមួយៗរបស់ Router ឱ្យដំណើរការ
- SlideShare.net ឃ្លាំងចែករំលែកឯកសារដ៏ធំមួយ លើអ៊ីនធឺណិត
- ការចែករំលែកឯកសារ ក្នុងប្រព័ន្ធលីនុចអូផឹនស៊ូស៊ី
- វិធី 18 យ៉ាងសំរាប់ទាញយក Video ពី Internet
- សិក្សាស្វែងយល់អំពី Trunking & Inter-VLAN Routing
- Configure D-Link Router ដើម្បីចែករំលែក Internet នៅក្នុង LAN
- ដំណើរការរបស់ Internet Protocol Version 6 (IPv6) នៅលើបណ្ដាញ Network
- ចែករំលែក Internet ដោយប្រើ Windows XP ជំនួសឱ្យ Router
- កម្មវិធី និងឧបករណ៍លើបណ្ដាញ
- កំណត់ម៉ាស៊ីនបម្រើ DHCP ក្នុងប្រព័ន្ធលីនុច
- ធ្វើឱ្យរូបភាពកាន់តែរស់រវើកនិង ទាក់ទាញ
- ស្វែងយល់អំពី Ipv4 នៅលើបណ្ដាញ Network
- ដំឡើង HomeGroup នៅលើ Windows7
- ដំឡើង NPS ឲ្យដំណើរការនៅក្នុង Windows Server 2008
- ការគ្រប់គ្រងកម្មវិធីក្នុងលីនុច
- Configure D-Link Router ដើម្បីចែករំលែក Internet នៅក្នុង LAN
-Configure Windows Server 2003 ទៅកាន់ Exchange RIP ជាមួយ Cisco Router
-Dynamic Routing នៅក្នុង Windows Server 2008 ដោយប្រើ RIPV2
-ស្វែងយល់ពីការបង្កើតវីគីផ្ទាល់ខ្លួន
-ស្វែងយល់ពីកម្មវិធីរបស់ ខេឌីអី (KDE)
-ស្វែងយល់ពី វីគី WIKI
-លក្ខណះសំខាន់៥យ៉ាងដែលត្រូវអនុវត្តនៅលើ Home Networking
-ស្កេន និងកំចាត់មេរោគគ្រប់ប្រភេទនៅលើ Online
-តំឡើងប្រព័ន្ធ Network និងចែករំលែកអ៊ីនធឺណិតនៅក្នុង LAN
-ការប្រើប្រាស់ផ្ទៃតុ (Desktop) ក្នុងប្រព័ន្ធដំណើរការអូផឹនស៊ូស៊ី ១១.០
-របៀបបំលែងវិបសាយទៅជាឯកសារ PDF
-តើល្បឿនអ៊ីនធឺណិតរបស់អ្នកត្រឹមត្រូវដែរឬទេ?
-ការកំណត់រចនាសម្ព័ន្ធផ្នែករឹង ក្នុងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០
-ដោះស្រាយបញ្ហាក្រោយដំឡើងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០
-សាកល្បងប្រើលីនុចខ្មែរ អូផឹនស៊ូស៊ី តាមស៊ីឌីបន្ដផ្ទាល់
-របៀបដំឡើងលីនុចខ្មែរ អូផឹនស៊ូស៊ី ១១.០ តាមស៊ីឌីបន្ដផ្ទាល់
- ស្វែងរក និង ចែករំលែកវីដេអូនៅលើអ៊ិនធឺណែត
-36 ចំនុចដែលគួរយល់ដឹង និងចៀសវាងក្នុងការរចនា Website
-បង្កើតប្រាក់ចំណូលតាមរយៈ Blog របស់លោកអ្នក
-ស្វែងយល់ពី Web 2.0
-ស្វែងរក និងចែករំលែកវីដេអូនៅលើអ៊ីនធឺណេត
-5 ចំណុចដែលអ្នកគួរយល់ដឹងមុនពេលទិញ Server
- ប្រព័ន្ធដំណើរការ 5 ដែលលោកអ្នកមិនធ្លាប់ប្រើប្រាស់
-ដំឡើង RAID-1 សំរាប់ស្ថេរភាពទិន្នន័យនៅលើ MS Windows Server 2003
-បច្ចេកទេសក្នុងការដំឡើង Oracle9i Database នៅលើ Ms Windows 2000 Advanced Server
-គោលការណ៏ក្នុងការបង្កើតបណ្តាញ Network ដោយខ្លូនឯង
-ប្រព័ន្ធប្រតិបត្តិការចំនួន 6 ដែលលោកអ្នកមិនធ្លាប់ប្រើប្រាស់
- បច្ជេកទេស ១០ យ៉ាងដើម្បីធ្វើអោយកុំព្យូទ៍រមានសុវត្ថិភាពខ្ពស់
-គ្រប់គ្រងការិយាល័យចល័តអោយកាន់តែមាន ប្រសិទ្ធិភាពជាមួយ VPN នៅលើ Windows Server 2008
-ប្រសិទ្វិភាពការងារកាន់តែខ្ពស់នៅលើ Windows Server 2008
-បង្កើតប្រាក់ចំនូលតាមរយ: Blog របស់លោកអ្នក
-បែងចែក Hard Drive ឡើងវិញយ៉ាងងាយដោយមិនចាំបាច់ Format និងមិនបាត់ទិន្នន័យ
-របៀបបង្កើត FTP Sites ក្នុង Windows Server 2003
-៦ ចំនុចដើម្បីបង្កើនល្បឿន Braodband Connection
ទំព័រដើម
>>
អ៊ិនធឺណេត-ប្រព័ន្ធបណ្តាញ
>>
គន្លឹះអ៊ិនធឺណេត-ប្រព័ន្ធបណ្តាញ
>>Twitter អ្នកផ្ដល់សេវាសារខ្លីៗសម្រាប់ការទំនាក់ទំនងសង្គម
Twitter អ្នកផ្ដល់សេវាសារខ្លីៗសម្រាប់ការទំនាក់ទំនងសង្គម
Twitter បានចាប់ផ្ដើមបង្ហាញខ្លួនក្នុងពិភពអ៊ីនធឺណិតក្នុងនាមជាកម្មវិធីសម្រាប់ទំនាក់ទំនងសង្គម (Social Networking) តាំងពីឆ្នាំ ២០០៦។ ក្នុងពេលនោះវាគ្រាន់តែជាកម្មវិធីសម្រាប់គេប្រើដើម្បីប្រាប់ពិភពលោកថាតើពួកគេកំពុងធ្វើអី្វនូវរៀងរាល់នាទីនោះ។ ដែលការផ្ញើសារខ្លីៗដូចជា “ខ្ញុំកំពុងចូលរួមសិក្ខាសាលា!” “ខ្ញុំកំពុងនៅលើឡានក្រុង!”...ពេលដែលខ្ញុំចាប់ផ្ដើមប្រើនៅពេលនោះបានធ្វើឲ្យខ្ញុំមិនចូលចិត្តសោះព្រោះហាក់ដូចជាគ្មានអ្វីលើសពីហ្នឹង។ តែពេលនេះ Twitter បានក្លាយជាការផ្សាយអត្ថបទខ្លីៗ (Micro Blogging) ដ៏ល្បីនិងបានប្រើប្រាស់ដោយសារព័ត៌មានធំៗក្នុងពិភពលោកដូចជា CNN និង BBC ដែលបានប្រើប្រាស់ Twitter សម្រាប់ប្រមូលព័ត៌មាន។ Twitter ក៏ត្រូវបានប្រើប្រាស់ផងដែរក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក @barackobama។ Twitterត្រូវបានគេប្រើជាកិរិយាសព្ទថា “to Tweet” ដែលវាជាការផ្ញើសារផ្សាយចេញ។ នៅប្រទេសកម្ពុជា Twitter ត្រូវបានប្រើដោយសារព័ត៌មានភ្នំពេញប៉ុស្តិ៍ @phnompenhpost និងតារាចម្រៀងមាស សុខសោភា @MeasSoksophea ក្រៅពីនេះនៅមានអ្នកប្រើខ្មែរយើងជាច្រើនបានប្រើប្រាស់ Twitter សម្រាប់ប្រកាសផ្សព្វផ្សាយពីព្រឹត្តិការណ៍ផ្សេងៗ update ស្ថានភាពផ្ទាល់ខ្លួន ព្រមទាំងប្រើសម្រាប់ធ្វើយុទ្ធនាការនានាសម្រាប់អង្គភាពខ្លួនទៀតផង។
អ្វីទៅជា Twitter?
Twitter គឺជាវ៉ិបសាយដែលអ្នកអាចប្រើសម្រាប់ផ្ទុក និងផ្ញើសារ និងអាចផ្ទុកបានអក្សរចំនួន ១៤០តួអក្សរក្នុងមួយសារ ហើយគ្រប់គ្នាអាចអានបាន។ វាមានអត្ថន័យប្រហាក់ប្រហែលទៅនិងការផ្ញើសារក្នុងទូរស័ព្ទដូច្នេះដែរ។ សារទាំងនោះនឹងបង្ហាញជានិរន្តនៅលើទំព័រ Twitter របស់អ្នក និងនៅលើទំព័រ Twitter របស់អ្នកដែលបានទទួលសារ ឯការបង្ហាញគឺមានលក្ខណៈសារថ្មីនៅលើគេបំផុត (ទម្រង់ពីលើចុះក្រោម)។ ប្រសិនបើគេចាប់អារម្មណ៍សាររបស់អ្នកនោះគេនឹងជ្រើស “Follow” ដោយចុចប៊ូតុង Follow ដែលនៅជាមួយនឹង Profile របស់អ្នក។ តាមរយៈការ Following អ្នកគេនឹងមើលឃើញរាល់សាររបស់អ្នកដែលបាន Tweetផ្សាយចេញទៅ ចំណែកអ្នកក៏អាចមើលសាររបស់គេដែលបាន Tweet នៅលើទំព័រ Twitter របស់ខ្លួនអ្នកដែរ។ ជាទូទៅអ្នកគួរតែ Follow អ្នកណាដែលអ្នកបានស្គាល់ ឬអ្នកគិតថាសំខាន់ បើអ្នក Follow គេគ្រប់គ្នាវានឹងធ្វើឲ្យ ទំព័រ Twitterរបស់អ្នកពោរពេញទៅដោយសារ នឹងធ្វើឲ្យអ្នកបាត់បង់ការតាមដានព័ត៌មាននៃសារទាំងនោះ ដោយសារតែវាច្រើនពេក។
តើអ្វីជាភាពប្រសើររបស់ Twitter?
ក្នុងគោលគំនិតរបស់ខ្ញុំ Twitter គឺជាវ៉ិបសាយដែលផ្ដល់នូវសេវាកម្មដ៏ប្រសើរ ព្រមទាំងឥតគិតថ្លៃ ហើយដែលគ្រប់គ្នាគួរតែចូលរួម ព្រោះវាមានសមត្ថភាពផ្ដល់នូវ ព័ត៌មានទាន់ហេតុការណ៍ក្នុងពេលវេលាពិតប្រាកដ និងបានមកពីមនុស្សពិតៗ។ ខាងក្រោមគឺជាហេតុផលនៃភាពប្រសើររបស់ Twitter ៖
មានសមត្ថភាពក្នុងការផ្សាយផ្ទាល់ពីព្រឹត្ដិការណ៍នានា (live-Tweet event)
មានសមត្ថភាពបំបែកព័ត៌មានដែលផ្សាយផ្ទាល់ពីកន្លែងដែលកើតមានហេតុការណ៍ភ្លាមៗ
បានប្រើប្រាស់ដោយមិត្ដភ័ក្ដិបងប្អូន និងសហការី ដើម្បី Follow គ្នាទៅវិញទៅមក
ជាម៉ាស៊ីនស្វែងរកព្រឹត្ដិការណ៍ដែលកំពុងកើតឡើងភ្លាមៗ
មានសមត្ថភាពធ្វើការផ្សព្វផ្សាយប្រកាស Blog ឬវ៉ិបសាយរបស់អ្នក
Job Networking
មានសមត្ថភាពដើម្បីទទួលនូវប្រភពធនធានផ្សេងៗតាមតម្រូវការរបស់អ្នក
ជាឧបករណ៍ទីផ្សារ សម្រាប់ជំរុញការលក់ និងការធ្វើពាណិជ្ជកម្ម
អ្នកអាច Tweet បានទាំងលើកុំព្យូទ័រ និងទូរស័ព្ទដៃ
ហេតុអ្វីត្រូវប្រើ Twitter?
វាជាចំណាប់អារម្មណ៍របស់បុគ្គលម្នាក់ៗ តែពេលនេះទស្សនាវដ្ដីយើងខ្ញុំសូមលើកយកហេតុផលខ្លះៗមកបង្ហាញជូនមិត្ដអ្នកអានៈ
Personal Branding : Twitter មានទម្រង់ជាព័ត៌មានសង្គមដូច្នេះអ្នកអាចកសាងយីហោផ្ទាល់ខ្លួន បាន ។
ទទួលបានការឆ្លើយតបពីអ្នកប្រើផ្សេងៗនូវពេលអ្នកមានសំណួរ ឬយោបល់ផ្សេងៗ
ទទួលបាន Traffic ដោយផ្ទាល់ ៖ អ្នកអាចប្រើ Twitter ដើម្បីទទួលបាន Traffic ពីវ៉ិបសាយរបស់អ្នក
អានព័ត៌មានៈ អ្នកប្រើ Twitter ភាគច្រើនតែង Tweet ដោយភ្ជាប់មកជាមួយវ៉ិបសាយមានប្រយោជន៍ ឬមាតិកាព័ត៌មានផ្សេងៗ អ្នកអាចជាវ Twitter Feeds សម្រាប់វ៉ិបសាយជាក់លាក់ណាមួយ
បង្កើតមិត្ដភ័ក្ដិ ៖ ដូចទៅនឹងកម្មវិធី Social Networking ផ្សេងទៀតដែរ Twitter មានមុខងារ Build-in ស្រាប់សម្រាប់អ្នកប្រើបង្កើតមិត្ដភ័ក្ដិ និងកត់ត្រាសារដែលបានផ្សាយចេញ
ងាយស្រួលស្វែងរកអ្នកអាជីពដូចជា Designer, អ្នកទីផ្សារ ឬ Programmer ដោយគ្រាន់តែសរសេរសារហើយផ្ញើចេញដើម្បីស្នើសុំការផ្ដល់អនុសាសន៍
អត្ថប្រយោជន៍ពីការទំនាក់ទំនងៈ ដោយ Twitter អាចប្រើជាទម្រង់សង្គម នាំឱ្យអ្នកអាចជជែកជាមួយអ្នកជំនាញ ឬអ្នកដែលនៅក្នុងពិភពឧស្សាហកម្ម-ពាណិជ្ជកម្មដូចគ្នា ។
អាចប្រើជា ToDo List ៖ អ្នកអាចប្រើវាដើម្បីកត់ត្រាអ្វីដែលអ្នកត្រូវការ ឬត្រូវធ្វើ អ្នកអាចប្រើវាជាមួយសេវាកម្ម Online task management ដូចជា Remember The Milk ( http://www.rememberthemilk.com/services/twitter/ )
គ្រប់គ្រងពាណិជ្ជកម្ម ៖ Twitter អាចប្រើជាអ៊ីនត្រាណិតសម្រាប់ក្រុមហ៊ុន Connect ជាមួយបុគ្គលិក ហើយពួកគេអាចធ្វើការរួមគ្នាជាក្រុមនៃគម្រោងមួយ
ការផ្ដល់ដំណឹងដល់អតិថិជនៈ អ្នកអាចដំឡើង Twitter Feed សម្រាប់គោលបំណងជាក់លាក់មួយដើម្បីជូនដំណឹងដល់អតិថិជនរបស់អ្នកនូវពេលមានផលិតផល ឬសេវាកម្មថ្មី
Take Note : Twitter ផ្ដល់នូវមធ្យោបាយងាយស្រួលក្នុងការកត់ត្រាគំនិតសំខាន់ៗដែលអ្នកត្រូវការប្រើនៅពេលក្រោយ អ្នកអាចធ្វើវាជាលក្ខណៈ Offline តាមរយៈកម្មវិធីលើទូរស័ព្
Update ព្រឹត្ដិការណ៍ៈ អ្នកអាចប្រើ Twitterសម្រាប់ជាមធ្យោបាយក្នុងការប្រាប់ដំណឹងដល់អ្នកចូលរួម
វិភាគ និងគ្រប់គ្រងពេលវេលាៈ Twitter អាចប្រើប្រាស់សម្រាប់រក្សាទុកព័ត៌មានលម្អិតនូវអ្វីដែលអ្នកបានកំពុងធ្វើរាល់ថ្ងៃ វាអាចជាការធុញទ្រាន់សម្រាប់អ្នកប្រើខ្លះ ប៉ុន្ដែវាមានសារៈប្រយោជន៍នៅពេលដែលអ្នកចង់ធ្វើការវិភាគថាតើអ្នកបានចំណាយ និងគ្រប់គ្រងពេលវេលាយ៉ាងដូចម្ដេច។
ជ្រើសរើសកម្រិតសំខាន់នៃសារៈប្រយោជន៍របស់អត្ថបទពីកម្រិតទាបបំផុតលេខ១ រហូតដល់កម្រិតខ្ពស់បំផុតលេខ៥
កម្រិតសំខាន់នៃអត្ថបទ៖
១
២
៣
៤
៥
ការយល់ឃើញ និងមតិរិៈគន់ដើម្បីស្ថាបនាលើអត្ថបទមួយនេះ
ការយល់ឃើញ & មតិរិៈគន់ដើម្បីស្ថាបនា៖
សូមបញ្ចេញយោបល់យល់ឃើញរបស់អ្នកស្ដីពីអត្ថបទនេះ
អាសយដ្ឋានអ៊ីម៉ែល៖
បញ្ជាក់៖
អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកមិនត្រូវបានបង្ញាញនៅទំព័រនេះទេ តែវាបង្ហាញ ‹ឈ្មោះបង្ហាញនៅលើវ៉ិបសាយ›
គឺឈ្មោះដែលលោកអ្នកបានចុះឈ្មោះជាសមាជិក។ ***
ចាំបាច់ត្រូវតែបំពេញអាសយដ្ឋានអ៊ីម៉ែល
***
យោបល់របស់អ្នកចំពោះអត្ថបទ៖
|
ទំព័រដើម
|
ព័ត៌មាន
|
ផលិតផល
|
កម្មវិធីអនុវត្តន៍
|
ទាញយកឯកសារ
|
ដំណោះស្រាយ
|
គន្លឹះខ្លីៗ
|
អ៊ីនធឺណេត-ប្រព័ន្ធបណ្ដាញ
|
ការកំសាន្ត
|
សំនួរ-ចម្លើយ
|
អំពីក្រុមហ៊ុន
|
Site Map
|
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០០៨ (Powered by CM)