បង្កើត​ប្លក់​ផ្ទាល់ខ្លួន​របស់​អ្នក​ជាមួយ ​Tumblr

បច្ចុប្បន្ន​នេះ​មាន​មធ្យោបាយ​ជាច្រើន​ដើម្បី​បង្កើត​ Blog។ ​យ៉ាង​ណា​ក៏​ដោយ​ប្រសិនបើ​អ្នក​ចង់​បង្កើត​ប្លក់​មួយ​ដែល​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ​ប៉ុន្តែ​បើ​អ្នក​មិន​សូវ​យល់​ដឹង​ច្រើន​ពី​បច្ចេកវិទ្យា​ដែល​មាន​លើ​ទីកន្លែង (Site) មួយ​ចំនួន​។ ​Tumblr ​ជា​គេហទំព័រ​មួយ​ដែល​ផ្ដល់​ឱ្យ​អ្នក​អាច​បង្កើត​ប្លក់​ផ្ទាល់ខ្លួន​បាន​ Tumblr ​វា​មាន​សមត្ថភាព​ខ្ពស់​និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។
បច្ចេកវិទ្យា​និង​ទីកន្លែង​ (Site) ​គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ។ ​សមត្ថភាព​ក្នុង​ការ​ផ្លាស់ប្ដូរ​គឺ​មាន​កំរិត​ខ្ពស់​ហើយ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​វិញ​គឺ​មាន​តែមួយ​និង​កម្រ​នឹង​កើត​មាន​ទៀត​ផង។
ប្រសិន​បើ​អ្នក​ជា​អ្នក​មាន​បទពិសោធន៍​ក្នុង​ការ​ប្រើ​ប្រាស់​ប្លក់​ច្រើន​ ក្នុង​ពេល​ណា​មួយ​អ្នក​ប្រហែល​ជា​មាន​បញ្ហា​មួយ​ចំនួន​ដែល​អ្នក​មិន​ដឹង​ថា​ដោះស្រាយ​តាម​របៀបណា ​ប៉ុន្តែ​បើអ្នក​ជា​អ្នក​ប្រើ​ប្រាស់​ប្លក់​ថ្មី​ឬ​គាប់​ជួន​ នេះ​ជា​ឱកាស​ដ៏ល្អ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក។ ​Tumblr ​បាន​ប្រើ​ប្រាស់​មូលដ្ឋានគ្រឹះ​នៃ ​Templates ​ដែល​មាន​នៅ​លើ ​CSS ​ហើយ​អ្នក​អាច​ធ្វើការ​ផ្លាស់ប្ដូរ​វា​បាន​យ៉ាង​ទូលំ​ទូលាយ។

តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើត ​Tumblr Site ​ថ្មី​មួយ​បាន​ឬ​ហៅថា ​Tumblog
ជាទូរទៅ​អ្នក​ចាំបាច់​ត្រូវ​តែមាន​គណនី ​(Account)​ ផ្ទាល់ខ្លួន​មួយ​បន្ទាប់​មក​ចូរ​ទៅកាន់​តំណរ​ភ្ជាប់​នេះ http://www.tumblr.com/ ​ហើយ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​នឹង​បង្កើត​ប្លក់​ផ្លាល់​ខ្លួន​របស់​អ្នក។ ​ទីកន្លែង ​(Site) ​នេះ​ត្រូវ​ការ​អស័យដ្ឋាន​អ៊ីមែល​របស់​អ្នក​ លេខ​សម្ងាត់​មួយ​និង​ URL ​មួយ។

URL ​ជា​អាសយដ្ឋាន​មួយ​ដែល​អាច​ស្វែងរក ​Tumblog ​របស់​អ្នក​បាន​។ អ្នក​អាច​ប្រើ​ប្រាស់ ​Domain ​របស់​ Tumblr ​ឬ​ប្រើ​ប្រាស់​Domain​ name​ផ្ទាល់​ខ្លួន​របស់​អ្នក​ក៏​បាន​ដែរ។​ Tumblr ​បាន​បញ្ចូល​ (Add)​ រូបតំណាង​មួយចំនួន​ដើម្បី​បង្ហោះ​ (Post) ទៅ​កាន់​ Screen ​កុំព្យូទ័រ​របស់​អ្នក​ដូច្នេះ​អ្នក​អាច​មើលឃើញ​ពេល​អ្នក​បាន​បញ្ចូល​រូបភាព​ផ្ទាល់ខ្លួន​របស់​អ្នក។

ចុច​លើ​រូប​តំណាង​ឱ្យ​រូបភាព។

អ្នកអាច ​Upload ​រូបភាព​ណាមួយ​ពីកុំព្យូទ័រ​របស់​អ្នក​ឬ​ឆ្ពោះ​ទៅកាន់​រូបភាព​ដែល​បាន​រក្សាទុក​នៅលើ​គេហទំព័រ។ ​បញ្ចូល​ចំណង​ជើង​មួយចំនួន​បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ Create ​Post។
មាតិកា​គំរូ​ដែល​បាន​បង្ហោះ​ទាំងអស់​គឺ​បាន​បង្ហាញ​នៅ​លើ​ទំព័រ​ដូច្នេះ​អ្នក​អាច​មើល​ឃើញ​នូវ​ប្រសិទ្ធភាព​ដែល​អ្នក​បាន​បង្ហោះ។ ​ដើម្បី​ចូល​ទៅកាន់​តំណ​ភ្ជាប់​នៃ ​Theme ​បាន​លុះ​ត្រាតែ​អ្នក​ចុច​លើ​ប៊ូតុង​ Cumstomize ​appearance​ ពេល​នោះ​វា​នឹង​បង្ហាញ ​Menu​ ដូច​រូប​ខាង​ក្រោម​ដែល​តំណភ្ជាប់ ​Theme ​នោះវា​ស្ថិត​នៅ​ផ្នែកខាង​លើ​នៃ​ទំព័រ។

ប្រសិនបើ Theme​ ទាំងអស់​នេះ​អ្នក​មិន​ពេញចិត្ត​ទេ​អ្នកអាច​ចុលលើ​ប៊ូតុង​ Browse more​ themes… ​ដើម្បី​ស្វែង​រក ​Theme ណា​មួយ​ដែល​អ្នក​ពេញចិត្ត។

បន្ទាប់​ពី​ជ្រើសរើស​បាន​នូវ ​Theme ​ដែល​អ្នក​ពេញ​ចិត្ត​ហើយ​ ចូរ​ចុច​លើ​ប៊ូតុង​ SAVE + CLOSE​ ឬ ​SAVE​ប្រសិនបើ​អ្នក​មានការ​បារម្មណ៍​ថា​ការ​ជ្រើសរើស ​Theme ​របស់​អ្នក​មិន​បាន​ត្រឹមត្រូវ​តែ​អ្នក​បាន​ចុច​លើ​ប៊ូតុង ​SAVE ​រួច​ក៏​ដោយ​ អ្នក​ក៏​អាច​ចុច​លើ​ប៊ូតុង ​CANCEL ​ដើម្បី​ធ្វើការ​បដិសេធ​វិញ។

ឥឡូវនេះ​តើ​អ្នក​បាន​ឃើញ​អ្វី​ខ្លះ​នៅ​លើ ​Dashboard ?​ ក្នុង​ពេល​នេះ​អ្នក​អាច​ចាប់​ផ្ដើម​សាក​ល្បង​បង្ហោះ​រូបភាព​ឬ​ក៏​មាតិកា​មួយ​ចំនួន​។​Tumblr​ ប្រើ​រាស់​បាន​ជា​មួយ​គ្រប់​ប្រភេទ​នៃ ​Media ​ដោយ​ផ្ទាល់។

ខាងក្រោម​នេះ​យើង​នឹង​លើក​យក​នូវ​មុខងារ​នីមួយ​នៃ ​Dashboard ​មក​បង្ហាញ​ជូន​អ្នក​ឱ្យ​បាន​ដឹង​កាន់​តែច្បាស់។
១. Text = បញ្ចូល (Add) ចំណងជើង​មួយ​និង​អាច ​Format​ អត្ថបទ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​អ្នក​ក៏​អាច​បញ្ចូល ​(Add)​ តំណរភ្ជាប់​និង​រូបភាព​បាន​ច្រើន​ពី​វ៉ិបសាយ​បើ​អ្នក​ចង់។
២. Photo =​ បញ្ចូល​ចំណង​ជើង​ រូបភាព​ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ឬ​វ៉ិបសាយ ​Rich​ Text​ និង​តំណរភ្ជាប់​ប្រសិនបើ​អ្នក​គិត​ថា​ចាំ​បាច់។
៣. Quote = ​សម្រង់​ពាក្យ​និង​ប្រភព​នៃ​អត្ថបទ​ប្រសិន​បើ​មាន។​ Theme​ នីមួយ​មាន ​អក្សរ​ ព័ណ៌ ​ទំហំ ​គ្រោង​(Layout) ​បាន​កំណត់​ទុក​ជាមុន​សម្រាប់​សម្រង់​ពាក្យ ​(Quote)។
៤. Link = ចំណងជើង​ URL​ សម្រាប់​តំណរភ្ជាប់​និង​ការ​ពិព័ណ៌នា​នៅ​ក្នុង ​Rich Text​ ដោយ​ស៊េរី។
៥. Chat = វា​មិនមែន​ជា​កម្មវិធី ​Chat ​ដែល​ទាក់​ទាញ​ទេ​ ប៉ុន្តែ​វា​ជា​មធ្យោបាយ​មួយ​ដើម្បី​ថតចម្លង​ (Record) ​ការពិភាក្សា​ដូច្នេះ​វា​ធ្វើ​ឱ្យ​អ្នក​ងាយស្រួល​អាន។
៦. Audio = ប្រើ​សម្រាប់​ Upload​ ស្វែង​រក ​ប្រភព​ខាង​ក្រៅ​ (External​ Source) ​នៃ​ដន្ត្រី។
៧. Video = ​ប្រើ​សម្រាប់​ Upload​ និង ​Embed​ វីដេអូ

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២