4Mediaបម្លែងឯកសារវីដេអូពី 2D ទៅជាប្រភេទវីដេអូ 3Dបានយ៉ាងងាយស្រួល
4Media ជាកម្មវិធីមួយផ្ដល់មុខងារសម្រាប់ធ្វើការបម្លែងឯកសារឬវីដេអូពីប្រភេទ 2Dទៅ3Dនិងពី 3D មកជា 2Dដោយរក្សាបាននូវភាពច្បាស់និងសំឡេងឮគ្មានការប្រែប្រួល។

លក្ខណៈពិសេស៖
-កម្មវិធីមានទំហំ៖ 32.52Mb។
-ប្រើប្រាស់បានរហូតនិងអាចរកបាននៅក្នុង CD-104 ឬមានក្នុងវ៉ិបសាយ CM។
-ប្រើបានគ្រប់ Windows។
-CPU: 1GHz,RAM: 512 ,& VGA: 16-bit។
-អាចបម្លែងវីដេអូសម្រាប់៖ iPad,iPod,iPhone 4,4s,Apple TV, PSP,PS3,Zune,smart Phone និងឧបករណ៍កម្សាន្តផ្សេងៗជាច្រើនទៀត។
-អាចបម្លែងជាប្រភេទfiles ៖ AVI,MP4,FLV,MKV,M2TS, TS HD។

I ការដំឡើងកម្មវិធី
ដើម្បីដំឡើងកម្មវិធីនេះគឺងាយស្រួលទេដោយគ្រាន់តែលោកអ្នកយក Mouse ចុចពីរដងលើកម្មវិធីត្រង់ file ឈ្មោះថា ” m-2d-to-3d-video-converter.exe “ បន្ទាប់មកចុចលើ Next រហូតដល់ចប់។ក្រោយពីដំឡើងបានចប់កម្មវិធីវានឹងទាមទារឱ្យលោកអ្នកវាយបញ្ចូល User name & license code របស់វា។ដូច្នេះលោកអ្នកត្រូវបិទកម្មវិធីនេះឱ្យអស់បន្ទាប់មកសូមថតចម្លង file ឈ្មោះថា ” imfc0.dll” ចេញពី Folder “ crack” ទៅដាក់ក្នុងទីតាំង ” C:\Program Files\4Media\2D to 3D Video Converter” ។

-ចុចលើពាក្យថា ” Copy and Replace” ដើម្បីជំនួសលើ file ចាស់របស់វាប៉ុន្តែប្រសិនបើជំនួសរួចហើយវានូវតែទាមទារឱ្យលោកអ្នកវាយបញ្ចូលលេខកូដទៀតសូមវាយពាក្យនៅត្រង់User name ” 4media” & License Code “4media” បន្ទាប់មកចុចលើ Register។

II អនុវត្តន៍លើមុខងារបម្លែង
ក្រោយពីលោកអ្នកបានដំឡើងកម្មវិធីនេះបានចប់ពេញលេញពេលអ្នកបើកកម្មវិធីវានឹងបង្ហាញដូចរូបខាងក្រោម។

-យើងឃើញថាមាន៣ជម្រើសសម្រាប់លោកអ្នកអាចធ្វើការបម្លែងទៅលើវីដេអូបានទី១គឺការបម្លែងវីដេអូពី 2D ទៅ 3Dទី២គឺពី 3D ទៅជា3D និងពី 3D ទៅ 2Dវិញ។ដោយមុខងារទាំង៣មានលក្ខណប្រហាក់ប្រហែលគ្នាដូច្នេះយើងខ្ញុំសូមលើកយកតែមុខងារនៃការបម្លែងវីដេអូពី 2D ទៅ 3D ដោយចុចលើប្រអប់ ” 2D to 3D” ។

-ចុចលើប្រអប់សញ្ញា+ដើម្បីបញ្ចូលវីដេអូដែលចង់ធ្វើការបម្លែងវាទៅតាមតម្រូវការនិងសម្រាប់ប្រើនៅក្នុងឧបករណ៍កម្សាន្តរបស់លោកអ្នក។

-Display Resolution: ជាកន្លែងសម្រាប់ជ្រើសរើសយកទំហំសម្រាប់ការដំណើរការនៃវីដេអូរបស់លោកអ្នកដែលចង់បម្លែង។ចុចលើប៊ូតុង Convert បន្ទាប់មកវាបង្ហាញផ្ទាំងសារមួយសម្រាប់លោកអ្នកធ្វើការជ្រើសរើសយកប្រភេទនិងទំហំរបស់វីដេអូក៏ដូចជាទីតាំងរក្សាវីដេអូ។

-Profile: សម្រាប់ជ្រើសរើសប្រភេទ file ឱ្យត្រូវទៅនឹងឧបករណ៍ប្រើប្រាស់របស់អ្នក។
-Video Size: សម្រាប់កំណត់ទំហំរបស់វីដេអូក្រោយឱ្យដំណើរការក្រោយពីបម្លែងរួច។
-Video Quality: សម្រាប់ជ្រើសរើសយកកម្រិតច្បាស់នៃវីដេអូ។ក្រោយពីបានកំណត់មុខងារដែលអ្នកត្រូវការរួចរាល់សូមចុចលើ OK ដើម្បីចាប់ផ្ដើមបម្លែង៕















