ប្រើ 3D Revolve ក្នុង Illustrator CS5
នេះគឺជាតិចនិចថ្មីមួយដែលមាននៅក្នុង Illustrator CS5 គឺ 3D Revolve ដែលអាចឱ្យយើងចាប់បង្វិល Object របស់យើងដែលយើងបានគូរឱ្យចេញជាលក្ខណៈ 3D តើអ្នកដឹងទេថាពេលដែលយើងកំពុងប្រើប្រាស់ 3D តើយើងអាចបន្ថែមអ្វីថែមទៀតទៅលើ Object របស់យើង? នៅពេលនេះដែរ CM នឹងបរិយាយជូនលោកអ្នកដែលជាអតិថិជនរបស់ CM អំពីការប្រើប្រាស់ 3D Revolve រួមជាមួយនឹងការបន្ថែមសញ្ញាផ្សេងៗចូលទៅក្នុង 3D ផងដែរ។
ជំហានទី១៖ បង្កើតផ្ទាំងការងារជាមួយ Illustrator CS5
ជាដំបូងលោកអ្នកត្រូវបើកកម្មវិធី Adobe Illustrator CS5 រួចហើយ លោកអ្នកត្រូវចូលទៅកាន់ File រួចយកពាក្យ New… ឬម៉្យាងវិញទៀត លោកអ្នកអាចចុច Ctrl+N ពេលនោះវានឹងលោតផ្ទាំងមួយដែលអាចឱ្យលោកអ្នកឱ្យលោកអ្នកវាយតម្លៃទំហំការងារនិងដាក់ឈ្មោះការងាររបស់លោកអ្នកសូមមើលការណែនាំ Name: 3D Revolve, Width: 800 pt, Height: 600 pt រួចចុច OK។

ជំហានទី២៖ ធ្វើរូបរាង Object ដែលត្រូវបម្លែងទៅជា 3D
ក្នុងជំហាននេះលោកអ្នកត្រូវប្រើ Rouded Rectangle Tool មកគូរឬមួយក៏លោកអ្នកចុចលើ Rouded Rectagle Tool ហើយលោកអ្នកចុចលើផ្ទាំងការងារនោះវានឹងលោតចេញផ្ទាំងមួយឱ្យលោកអ្នកវាយតម្លៃ Rounded Rectangle Tool សូមលោកអ្នកមើលតម្លៃតាមការណែនាំនៅក្នុងរូបភាព ខាងក្រោមនេះរួចហើយលោកអ្នកចុច OK។

ពេលនោះលោកអ្នកនឹងឃើញ Object របស់លោកអ្នកកើតឡើងជាមិនខានបន្ទាប់មកលោកអ្នកត្រូវដាក់ Object នោះតាមតម្លៃជួរដេកនឹងជួរឈរ
នៅក្នុងផ្ទាំងការងាររបស់យើងតាមរយៈ X: 300 pt និង Y: 400 pt លោកអ្នកអាចវាយតម្លៃនៅក្នុង Attribute bar ខាងក្រោម Menu bar សូមមើលរូបភាពខាងក្រោមនេះ។

បន្ទាប់មកទៀតលោកអ្នកត្រូវគូរ Object Rounded Rectangle មួយទៀតដែលមានទំហំដូចការណែនាំ Width: 120 pt, Heigh: 470 pt ហើយដាក់វាតាមទីតាំងដូចការណែនាំ X: 339.5 pt និង Y: 293.5 pt បន្ទាប់មកទៀតសូមលោកអ្នកធ្វើការ Select Object ទាំងពីរ រួចហើយលោកអ្នកចូល ទៅកាន់ Windows ហើយយកពាក្យ Pathfinder ពេលនោះវានឹងលោតផ្ទាំង មួយមកដូចខាងក្រោម។

បន្ទាប់មកទៀតសូមលោកអ្នកចុច Minus Front នៅក្នុងផ្ទាំង Pathfinder (សូមមើលរូបខាងលើ) ពេលនោះលោកអ្នកនឹងឃើញ Object ទាំងពីររបស់ លោកអ្នកនៅសល់តែមួយចំហៀងតែប៉ុណ្ណោះបន្ទាប់មកទៀតលោកអ្នកត្រូវកាត់ Object ដែលលោកអ្នកបានប្រើ Minus Front រួចហើយនោះជាពីរឱ្យស្មើគ្នាដោយលោកអ្នកយក Line Segment Tool មកគូរឱ្យចំកណ្ដាលកាត់ទទឹង Object ហើយបើវាមិនទាន់ចំកណ្ដាលទេនោះលោកអាចប្រើ Vertical Align Center ដោយលោកអ្នក Select នូវ Object ទាំងពីររួចហើយលោកអ្នកចូលទៅកាន់ Window រួចយកពាក្យ Align ពេលនោះវានឹងចេញផ្ទាំងមួយមកដែលអាចឱ្យលោកអ្នកតម្រឹម Object បានសូមមើលរូបខាងក្រោមនេះ។

រួចហើយលោកអ្នកចូលទៅកាន់ Pathfinder ដដែលហើយលោកអ្នកចុច Devide ម្ដងសូមមើលរូបខាងក្រោមនេះ។

ពេលនោះលោកអ្នកបានចែក Object របស់លោកអ្នកជាពីរហើយវានៅក្នុងក្រុមតែមួយទៀតផងបន្ទាប់មក លោកអ្នកត្រូវយក Direct Selection Tool (សូមមើលរូបខាងស្ដាំ)មក Select Object ខាងលើគេហើយលោកអ្នកធ្វើការប្ដូរពណ៌ឱ្យទៅជាពណ៌សហើយ Object ខាងក្រោម វិញគឺប្ដូរទៅជាពណ៌ក្រហមដោយលោកអ្នកចុច Fill Attribute bar ដែលនៅខាងក្រោម Menu bar សូមមើលរូបខាង ក្រោមនេះ។

ជំហានទី៣៖ បម្លែង Object ឱ្យទៅជា 3D
បន្ទាប់ពីលោកអ្នកធ្វើការប្ដូរពណ៌រួចហើយលោកអ្នកត្រូវ Select Object ហើយលោកអ្នកចូលទៅកាន់ Effect ហើយយក 3D រួចយកពាក្យ Revolve… ពេលនោះវានឹងលោតផ្ទាំង 3D មកដូចខាងក្រោម។

រួចហើយសូមលោកអ្នកចុចធីកត្រង់ពាក្យថា Preview ដើម្បីមើលរូបភាព 3D របស់លោកអ្នករួចហើយលោកអ្នកធ្វើការវាយតម្លៃតាមការណែនាំដូចតទៅនេះ Specific Rotation Around The X axis: 25, Specific Rotation Around The Y axis: -7, Specific Rotation Around The X axis: 550 រួចហើយពេលនោះលោកអ្នកនឹងឃើញរូបភាពរបស់លោកអ្នកក្លាយទៅជា 3D យ៉ាងស្រស់ស្អាតប៉ុន្ដែសូមលោកអ្នកចុច More Option នៅក្នុងផ្ទាំងការងារ 3D របស់លោកអ្នកពេលនោះវានឹងលោតផ្ទាំងមួយមកដូចខាងក្រោមរួចហើយសូមលោកអ្នកយក mouse របស់ លោក អ្នក មក ទាញ រូប សញ្ញា ពន្លឺរបស់ 3D និងវាយតម្លៃដូចការណែនាំ Light Intensity: 100%, Ambient Light: 50%, Highlight Intensity: 60%, Highlight Size: 75%, Blebd Step: 25។

សូមលោកអ្នកមើលលទ្ធផល 3D របស់អ្នកដូចខាងក្រោមនេះ

ជំហានទី៤៖ ដាក់បញ្ចូលរូបសញ្ញាទៅក្នុង 3D
ពេលដែរលោកអ្នកធ្វើរូបភាពរបស់លោកអ្នកក្លាយជា 3D រួចហើយវានៅ មានលក្ខណៈពិសេសថែមទៀតដែលលោកអ្នកអាចបន្ថែមលើរូបភាព 3D ដែលលោកអ្នកបានធ្វើនោះគឺការដាក់បញ្ចូលនូវរូបសញ្ញាផ្សេងៗចូលទៅក្នុងរូបភាព 3D ដែលលោកអ្នកបានបង្កើតដោយលោកអ្នកដាក់នូវរូបសញ្ញាដែល មានស្រាប់ឬម៉្យាងវិញទៀតលោកអ្នកអាចបង្កើតរូបសញ្ញាផ្សេងៗដោយខ្លួនឯងផ្ទាល់ក៏បាន ដែលលោកអ្នកមានគំនិតនិងច្នៃប្រឌិតផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងជំហាននេះខ្ញុំនឹងណែនាំលោកអ្នកឱ្យចេះបង្កើតរូបសញ្ញាដោយខ្លួនឯងតែម្ដងសូមលោកអ្នកអនុវត្តតាមដំណាក់កាលដូចតទៅនេះ។
ចំពោះខ្ញុំវិញគឺខ្ញុំបង្កើតសញ្ញាជាអក្សរ CM Magazine ជាមួយនឹងអក្សរ CM Training Center និងសញ្ញាព្រួញមួយ ដែលមានស្រាប់ជាដំបូងសូមលោកអ្នកយក Type Tool មកចុចលើផ្ទាំងការងាររបស់លោកអ្នករួចលោកអ្នកអាចវាយអក្សរ បានតាមការណែនាំឬមួយអក្សររបស់លោកអ្នកផ្ទាល់តែម្ដងនៅពេលដែលលោកអ្នកវាយអក្សររួចសូមលោកអ្នកធ្វើការផ្លាស់ប្ដូរ Font នឹងទំហំរបស់វាដោយលោកអ្នកចុច Ctrl+T ពេលនោះវានឹងចេញផ្ទាំង Character សម្រាប់ប្តូរសូមលោក អ្នកមើលការណែនាំតាមរូបភាពខាងក្រោម។

បន្ទាប់មកទៀតលោក Select លើអក្សរដែលលោកអ្នកបានវាយរួចហើយ សូមលោកអ្នកចុច Ctrl+Shift+F11 ពេលនោះវានឹងចេញផ្ទាំងសញ្ញាមួយមកដូចរូបខាងក្រោម។

បន្ទាប់មកទៀតលោកអ្នកត្រូវចុចប៊ូតុងបង្កើតសញ្ញាថ្មីសូមមើលរូបខាងលើពេលនោះវានឹងលោតផ្ទាំងមួយដែលឱ្យលោកអ្នកវាយឈ្មោះសញ្ញារបស់លោកអ្នកបន្ទាប់មកលោកអ្នកត្រូវចុច OK ពេលនោះសញ្ញានោះវានឹងលោតចូលផ្ទាំងរូបភាពសូមមើលរូបភាពខាងលើរួចហើយលោកអ្នកចុច OK ពេលនោះមានន័យថាលោកអ្នកបានបង្កើតសញ្ញារួចបាត់ទៅហើយ។

បន្ទាប់មកទៀតលោកចូលរកសញ្ញាព្រួញដែលមានស្រាប់ដោយលោកអ្នក ចុចកន្លែងបើកសញ្ញាសូមមើលក្នុងរូបនៃផ្ទាំងសញ្ញារួចហើយលោកអ្នកយកmouse ដាក់ត្រង់ពាក្យ Open Symbol Library រួចហើយយកពាក្យ Arrows ពេល នោះវានឹងលោតចេញផ្ទាំងសញ្ញាព្រួញជាច្រើនពេលនោះសូមលោកអ្នក ជ្រើសរើសយក Arrow 19 ដោយលោកអ្នកគ្រាន់តែចុចលើសញ្ញានោះគឺវានឹង លោតចូលផ្ទាំងសញ្ញាសម្រាប់ឱ្យលោកអ្នកប្រើប្រាស់បានហើយ។
បន្ទាប់មកទៀតលោកអ្នកចូលទៅកាន់ Window រួចយកពាក្យ Appearance ពេលនោះវានឹងចេញផ្ទាំងមួយមកសូមលោកអ្នកចុចលើពាក្យ 3D Revolve ពេលនោះវានឹងលោតផ្ទាំង 3D មកម្ដងទៀតរួចហើយសូមលោកអ្នកចុចលើប៊ូតុង Map Art… ពេលនោះវានឹងលោតផ្ទាំង Map Art មកលោកអ្នកត្រូវ ចុចលើប៊ូតុងត្រង់ Surface ដល់តម្លៃ 7 of 8 បន្ទាប់មកទៀតលោកអ្នកចុចលើ Drop Down list រួចចុចលើ CM Symbol បន្ទាប់មកវានឹងលោតរូបសញ្ញា ចូលទៅក្នុងផ្ទាំង Map Art នោះហើយយើងទាញវាដាក់តាមទីតាំងនៅក្នុងរូបភាព 3D របស់យើងបានហើយយើងក៏អាចបង្រីកបង្រួមបានផងដែរ បន្ទាប់មកទៀតលោកអ្នកត្រូវចុចលើប៊ូតុងត្រង់ Surface ដល់តម្លៃ 4 of 8 រួចចុចលើ Arrow 19 ហើយលោកអ្នកអាចទាញវាបានផងដែរ ពេលដែរលោកអ្នកធ្វើការដាក់ទីតាំងតាមដែលលោកអ្នកត្រូវការហើយរួចលោកអ្នកចុច OK ហើយជាការស្រេចសូមលោកអ្នកមើលលទ្ធផលដូចខាងក្រោមនេះ៕
















