All Converter ផ្ដល់មុខងារច្រើនសម្រាប់ការបម្លែងដូរ្យតន្ត្រីនិងវីដេអូ
All Converter ជាកម្មវិធីពិសេសមួយដែលបានផ្ដល់នូវមុខងារ Convert យ៉ាងច្រើនដល់អ្នក។ អ្នកអាចប្រើកម្មវិធីនេះសម្រាប់ការបម្លែងវីដេអូ និងអាចកែតម្រូវវីដេអូរបស់អ្នកជាប្រភេទ File ផ្សេងៗបានយ៉ាងងាយស្រួល។ ពេលនេះ CM នឹងលើកយកចំណុចពិសេសនៃកម្មវិធីមួយនេះមកបង្ហាញមិត្តអ្នកអានទាំងអស់គ្នាដូចតទៅ៖

លក្ខណៈពិសេស៖
-ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ៖ Windows XP/ Vista / 7។
-អាចប្រើប្រាស់បានរហូតនិងឥតគិតថ្លៃ។
-មានទំហំ 6.58 MB។
-អាចរកកម្មវិធីនេះបាននៅក្នុង CD កម្មវិធីរបស់ CM លេខ ១០៣។

របៀបប្រើប្រាស់
១. ដំបូងអ្នកទាំងអស់គ្នាត្រូវដំឡើងកម្មវិធីនេះចេញពី CD របស់ CM សិនបន្ទាប់មកអ្នកត្រូវចុចទៅលើ Help ហើយចុចលើ Enter Activation Key បន្ទាប់មកទៀត អ្នកត្រូវវាយលេខ Serial number ដែលមានភ្ជាប់ជាមួយកម្មវិធីនេះ។

២. នៅពេលនេះអ្នកអាចកំណត់ប្រើវា រហូតបានហើយ។ ដើម្បីចាប់ផ្ដើមធ្វើការបម្លែងវីដេអូរបស់អ្នក ដូចនេះអ្នកត្រូវចុចលើ Add files , Add folders ឬ Add DVD ដើម្បីកំណត់ជម្រើសក្នុងការយកវីដេអូ។

៣. បន្ទាប់ពីនោះមក ចំនួនវីដេអូរបស់អ្នកនឹងចេញមកក្នុងកម្មវិធីនេះ។ ដើម្បីបម្លែងវាឱ្យក្លាយជាទម្រង់File ណាមួយដែលអ្នកពេញចិត្តនោះអ្នកត្រូវចុចលើប្រភេទនៃ file ដែលអ្នកចង់បាន ដែលនៅខាងក្រោម Tab នៃConvert to….

រួចធ្វើការជ្រើសរើសប្រភេទណាមួយដែលអ្នកត្រូវការ។ នៅពេលជ្រើសរើសចប់វានឹងផ្ទាំងមួយបង្ហាញអ្នកអំពីទីតាំងណាដែលត្រូវរក្សាឯកសារ Files នេះទុក។

សម្គាល់៖ ដើម្បីកំណត់ឱ្យវាសួរពីទីតាំងរក្សាទុក អ្នកត្រូវចុចលើ Setting រួចចុចធីកលើ Always ask where to save the file ។
៤. ប្រសិនបើអ្នកចង់ធ្វើការកំណត់ ឬ Edit វីដេអូរបស់អ្នកនោះអ្នកគ្រាន់តែចុចលើពាក្យ Edit Video ដែលមាននៅខាងក្រោម វីដេអូ Preview ។ ពេលនោះអ្នកអាចកំណត់វីដេអូអ្នកបានហើយ អ្នកអាច Crop វាឬ Trim វាតាមចិត្ត។

៥. ម្យ៉ាងវិញទៀតអ្នកក៏អាចកំណត់ Sound របស់វាបានផងដែរ ដោយចុចលើ Edit Audio រួចវាចេញផ្ទាំងថ្មីមួយដែលអាចឱ្យអ្នកកែប្រែទម្រង់សូរសម្លេងវាបានហើយ។

៦. នៅទីបញ្ចប់អ្នកគ្រាន់តែចុចលើប៊ូតុង Convert ។ ខណៈពេលដែលវាបានបម្លែងចប់ អ្នកអាចបើកមើល ទៅកាន់ទីតាំងដែលអ្នកកំណត់ការរក្សាទុកជាការស្រេច។

ដូចនេះអ្នកអាចប្រើកម្មវិធី All Converter នេះបានដោយងាយនិងអាចបម្លែងឯកសារដូរ្យតន្ត្រីបានគ្រប់ប្រភេទឧបករណ៍កម្សាន្តទៅតាមការចង់បានរបស់អ្នកយ៉ាងល្អ ព្រោះវាមានមុខងារនិងជម្រើសច្រើនក្នុងការបម្លែង៕















