បន្ថែម​មុខងារ Translate ក្នុង​កម្មវិធី Microsoft Word 2010

ការ​ប្រើ​ប្រាស់​កម្មវិធី Microsoft Word 2010 គឺ​ពិត​ជា​ផ្ដល់​មុខងារ​ជា​ច្រើន​ដល់​អ្នក​ប្រើ​ជា​ពិសេស​មុខងារ​បក​ប្រែ​ភាសា​ផ្សេងៗ។ តែ​បើ​យើង​ក្រឡេក​មើល​រវាង Microsoft Word 2007 គឺ​អាច​ឱ្យ​អ្នក​ប្រើ​អាច​ប្រើ​មុខងារ Translate បាន​ដោយ​ឥត​គិត​ថ្លៃ​តែ​ចំពោះ​ Word 2010 វិញ​វា​ទាម​ទារ​ឱ្យ​យើង​ចំណាយ​ចំពោះ​សេវាកម្ម​ដើម្បី​បក​ប្រែ​ឬ​ត្រូវ​ត្រូវ​ចូល​ទៅ​បើក​នៅ​ក្នុង​ Browser ដោយ​មាន​លក្ខណ​ស្មុគស្មាញ​បន្តិច​និង​ត្រូវ​ចំណាយ​ពេលវេលា​មួយ​ចំនួន។ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​​ដើម្បី​បន្ថែម​មុខងារ​បក​ប្រែ​ភាសា​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​និង​ងាយ​ស្រួល?

ជា​ការ​ពិត​ណាស់​ដើម្បី​បន្ថែម​មុខងារ​បក​ប្រែ​នៅ​ក្នុង​ Microsoft Word 2010 អ្នក​ត្រូវ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​បើក​កម្មវិធី Microsoft Word 2010 បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ Review Tab

២. បន្ទាប់​ពី​អ្នក​ចុច​លើ Review រួច​ហើយ​អ្នក​ត្រូវ​ចុច​លើ Research options… ដើម្បី​បើក​ចូល​ទៅ​កែ​តម្រូវ។

៣. នៅ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​ Research Option ​មួយ​មក ហើយ​អ្នក​ត្រូវ​ចុច​ជ្រើស​រើស​យក Add Service រួច​ចុច​ OK។

៤. បន្ទាប់​មក​អ្នក​ត្រូវ​វាយ​ Address នេះhttp://www.windowslivetranslator.com/officetrans/register.asmx​នៅ​ក្នុង​ប្រអប់ Address រួច​បន្ទាប់​មក​អ្នក​ត្រូវ​ចុច​ Add។

៥. វា​នឹង​ចេញ​ផ្ទាំង​ Getting Service Information មួយ​ឱ្យ​អ្នក ដូច​នេះ​អ្នក​ត្រូវ​រង់ចាំ​ឱ្យ​វា​ដំណើរការ​ចប់។ ចំណាំ៖ ក្នុង​ជំហាន​នេះ​កុំព្យូទ័រ​របស់​អ្នក​ត្រូវ​ភ្ជាប់​អ៊ីនធឺណិត​ជា​មុន​សិន។

៦. នៅ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង Microsoft Translator Setup មក​។ ពេល​នេះ​អ្នក​ត្រូវ​ចុច​ Continue។

៧. បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ចុច​លើ Install ដើម្បី​ដំឡើង​ភាសា​ដែល​ត្រូវ​ប្រើ​សម្រាប់​បក​ប្រែ​ នៅ​ពេល​ដែល​អ្នក​ចុច​រួច​អ្នក​ចុច​ OK ពីរ​ដង​ដើម្បី​បិទ​ផ្ទាំង​ទាំង​នោះ។

៨. ឥឡូវ​នេះ​អ្នក​បាន​រៀបចំ​វា​រួច​ហើយ ដូច​នេះ​អ្នក​អាច​ចុច​លើ​អត្ថបទ​ណា​មួយ​ដែល​អ្នក​ចង់​បក​ប្រែ​រួច​ហើយ​អ្នក​ត្រូវ​យក​ Cursor ដាក់​លើ​ All Reference Books ដើម្បី​ផ្លាស់​ប្ដូរ​វា​ទៅ​ជា Translation ។

៩. អ្នក​ក៏​អាច​វាយ​ពាក្យ​ដែល​អ្នក​ចង់​បក​ប្រែ​បាន​ដែរ​ ដោយ​វាយ​ពាក្យ​នោះ​នៅ​ក្នុង​ប្រអប់​Search for បន្ទាប់​មក​អ្នក​អាច​ជ្រើស​រើស​ការ​បក​ប្រែ​ពី​ភាសា​ណា​មួយ​ទៅ​ភាសា​ណា​មួយ​ក៏​បាន​ដោយ​ចុច​លើ From និង To រួច​ចុច​ Enter ។

១០. នៅ​ទី​បញ្ចប់​អ្នក​អាច​ប្រើ​មុខងារ​បក​ប្រែ​នេះ​​នៅ​ក្នុង​កម្មវិធី Microsoft Word 2010 បាន​យ៉ាង​ងាយ​ស្រួល។ បញ្ជាក់​៖ ការ​អនុវត្ត​មុខងារ​ខាង​លើ​តម្រូវ​ឱ្យ​កុំព្យូទ័រ​របស់​អ្នក​ភ្ជាប់​អ៊ីនធឺណិត​សិន​ទើប​អាច​អនុវត្ត​បាន៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២