NEC LaVie Z កំពូល Laptop ដ៏ស្រាលបំផុតក្នុងលោក
នៅពេលដែលក្រុមហ៊ុន NEC បានផលិតចេញនូវ Ultrabook ដ៏ស្រាលបំផុត ដែលមានទម្ងន់ត្រឹមតែ ៩៩៩ក្រាមរួចមក ពិភពលោកបានដាក់ឈ្មោះឱ្យវាថាជា Ultrabook ដែលស្រាលបំផុតក្នុងលោក។ វាមានអេក្រង់ទំហំ 13.3អីុញ និងមានកម្រាស់ត្រឹមតែ ១៤.៩មិល្លីម៉ែត្រប៉ុណ្ណោះ។ សារធាតុម៉ាញេស្យូមដ៏ពិសេសត្រូវបានផ្សំឡើងសម្រាប់ផលិតនូវផ្នែកការពារខាងក្រៅ របស់ Laptop ទាំងមូល។ ក្នុងនាមជា Laptop ដ៏ស្រាលបំផុត វាក៏មានចំណុចពិសេសផ្សេងទៀតជាច្រើនទៀតដូចជា cpu Core i7 និង RAM ដល់ទៅ 4GB ព្រមទាំង Harddisk ទំហំ 256GB ប្រភេទ SSD storage។
លក្ខណពិសេសនៃ NEC LaVie Z
- CPU ប្រភេទ Intel Core i5-3317U (Ivy Bridge) ទំហំ 1.7GHz
- ក្រាហ្វិក Intel HD 4000
- HardDisk: 256GB
- RAM: 4GB
- អេក្រង់: 13.3″ ប្រភេទ LED-Backlit LCD
- ទម្ងន់ ៩៩៩ក្រាម
- Multitouch Touchpad
















