ស្វែងរកឈ្មោះសិស្សទៅតាមប្រភេទនៃតួអក្សរ
នៅក្នុងសៀវភៅទស្សនាវដ្ដី CM លេខ៩៣បោះពុម្ពផ្សានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១កន្លងទៅនេះយើងខ្ញុំបានធ្វើបង្ហាញលោកអ្នករួចហើយពីរបៀបបញ្ចូលនិងការការកែប្រែទិន្នន័យក្រោយពេលអ្នកបានបញ្ចូលរួចដោយប្រើភាសា PHP & MySQL សម្រាប់រក្សាទិន្នន័យទាំងនោះ។ជាបន្តនៅលើសៀវភៅនេះយើងនិងបង្ហាញលោកអ្នកអំពីចំណុចថ្មីមួយទៀតគឺការច្រោះទិន្នន័យឬការទាញយកទិន្នន័យតាមប្រភេទនៃតួអក្សរដែលអ្នកចង់ស្វែងរកចេញពីតារាងឬ Database ។សូមមើលពីរបៀបអនុវត្តន៍ដូចខាងក្រោម។
១-ជាដំបូងអ្នកត្រូវបង្កើតតារាងឬ table មួយសម្រាប់រក្សាទិន្នន័យដោយដាក់ឈ្មោះថា studentដូចខាងក្រោម។
២-បន្ទាប់ពីអ្នកបង្កើតបានtable ដូចខាងលើអ្នកត្រូវបង្កើត files ពីរទៀតដែល file ទីមួយសម្រាប់ធ្វើជា Form ដើម្បីវាយទិន្នន័យឬវាយឈ្មោះឬប្រភេទនៃទិន្នន័យដែលអ្នកចង់ធ្វើការស្វែងរកមានឈ្មោះថា search.html។
-បើក file search.html ដើម្បីបំពេញកូដ HTML សម្រាប់ស្វែងរកឬសម្រាប់ Interface សម្រាប់អ្នកវាយឈ្មោះអ្វីមួយដែលអ្នកត្រូវរក។
-action=“search.php“ ៖គឺប្រើសម្រាប់បោះឬបញ្ចូលទិន្នន័យទៅឱ្យ File មួយឈ្មោះថា search.php នៅពេល form មានសកម្មភាពឬទទួលរង់អំពើពីអ្នកប្រើ(user)។
៣-បន្ទាប់ពីបំពេញកូដរួច upload file search.html ទៅកាន់ Serverបន្តមកទៀតអ្នកចាប់ផ្ដើមដំណើរការការវា។អ្នកនិងទទួលបានលទ្ធផលដូចខាងក្រោម។
៤-បង្កើត file មួយទៀតមានឈ្មោះថា search.php សម្រាប់ទាញយកឬច្រោះទិន្នន័យដែលអ្នកចង់បានចេញពី database ឬ table ដែលអ្នកបានបង្កើតរួច។
៥-បើក file search.php ដើម្បីបំពេញកូដនៃភាសា PHP ដើម្បីភ្ជាប់ទៅកាន់ Database & table របស់អ្នក។
-ភ្ជាប់ទៅកាន់ Localhost ឬ Domain name របស់អ្នក។
mysql_connect (“localhost“, “root“,“123“) or die (mysql_error());
? >
-ភ្ជាប់ទៅកាន់ Database អ្នកបានបង្កើតរួច(data)។
mysql_connect (“localhost“, “root“,“123“) or die (mysql_error());
mysql_select_db (“data“);
? >
-ប្រកាសអញ្ញាតមួយឈ្មោះថា $term=$_POST[‘term‘]; សម្រាប់ទទួលយកតម្លៃពី Form នៃ file search.html នៅពេលអ្នកចុចលើប៊ូតុង search។
mysql_connect (“localhost“, “root“,“123“) or die (mysql_error());
mysql_select_db (“data“);
$term = $_POST[‘term‘];
? >
-ទាញទិន្នន័យចេញពីតារាងឬ table ឈ្មោះថា student។
-យើងធ្វើការស្វែងរកតាមរយៈឈ្មោះដោយប្រើ Key work Like ( user_name like ‘ %$term%‘ )។
mysql_connect (“localhost“, “root“,“123“) or die (mysql_error());
mysql_select_db (“data“);
$term = $_POST[‘term‘];
$sql = mysql_query(“select * from user where user_name like ‘%$term%‘“);
? >
-ខាងក្រោមនេះគឺជាការទាញទិន្នន័យមកបង្ហាញនៅលើទំព័រវ៉ិបសាយរបស់អ្នកជាជំហានចុងក្រោមដែលយើងបានដាក់កូកបញ្ចូលគ្នាតាំងចំណុចពីមួយដល់ចំណុចបញ្ចប់។
mysql_connect (“localhost“, “root“,“123“) or die (mysql_error());
mysql_select_db (“data“);
$term = $_POST[‘term‘];
$sql = mysql_query(“select * from student where st_name like ‘%$term%‘“);
while ($row = mysql_fetch_array($sql)){
echo ‘ Student ID is : ‘.$row[‘st_id‘];
echo ‘
student name is : ‘.$row[‘st_name‘];
echo ‘
Student description is: ‘.$row[‘st_desc‘];
echo ‘
‘;
}
echo(‘ do you want to search again! click here ‘);
? >
៦-បន្ទាប់ពីអ្នកបានបំពេញកូដរួចរាល់ដូចការបង្ហាញខាងលើរួចអ្នកត្រូវ upload file search.php នេះទៅកាន់Server ដូចចំណុចទី១ដែរ។
៧-ឆ្លងតាម៦ជំហានខាងគឺយើងបានបញ្ចប់រួចរាល់ជាមួយការសរសេរកូដទៅលើផ្នែកមួយនៃ project របស់អ្នកដូច្នេះជាបន្តអ្នកអាចសាកល្បងស្វែងរកទិន្នន័យរបស់អ្នកជាមួយគេហទំព័រដែលបានបង្កើតរួចខាងលើ។
-វាយបញ្ចូលឈ្មោះពេញឬវាយតែអក្សរខាងដើមក៏បានបន្ទាប់មកចុចលើប៊ូតុង Search។ បន្ទាប់មកអ្នកនិងទទួលបានលទ្ធផលពី Search គឺមានដូចខាងក្រោម។
-របៀបនៃការអនុវត្តន៍ខាងលើនេះជាចំណុចដំបូងដែលអ្នកឱ្យអ្នកសិក្សាភាសា Programming ឬWeb develop ងាយយល់និងអនុវត្តន៍តាមហើយជាគន្លឹះខ្លីៗដែលអ្នកអាចអនុវត្តន៍បានយ៉ាងស្រួលជាមួយភាសា PHP និង MySQL។

















