Published On: Tue, Dec 27th, 2011

ធ្វើ​ការ​ដោយ​ស្វ័យ​ប្រវត្ដិ​ក្នុង​ការ​Backup​និងបង្កើន​លទ្ធភាព​ងាយ​ស្រួល​រៀបចំ​ Recovery ​ក្នុង​កំឡុង​ពេល​ដំណើរ​ការពាណិជ្ជ​កម្ម

Total Backup Recovery 7 Advanced Server គឺ​ជា​​Software​ជំនាន់​ក្រោយ​ថ្មី​របស់​FarStone​សំរាប់​បំរើ​ការ​ backup​និង recovery solution ​ដើម្បី​ការពារ​នូវ​ប្រតិបត្ដិ​ការ​ពាណិជ្ជកម្ម ​ពីការ​ចំណាយ​ថវិការ​ដ៏​សន្ធឹក​សន្ធាប់​ ទៅ​លើ​បណ្ដាញ​កុំព្យូទ័រ​ដែល​មិន​ដំណើរ​ការ​ក៏​ដូច​ជា​ការ​រាំង​ស្ទះ​ដល់​ប្រតិបត្ដិការ​ពាណិជ្ជកម្ម​ដែល​អាច​នាំ​អោយ​មាន​ការ​ខាត​បង់​និង​បរាជ័យ​យ៉ាង​ធំធេង​។
លក្ខណៈពិសេស៖
- ប្រើប្រាស់​ Snapshot Recovery™ ​ដើម្បី​restores ​crashed ​system​ ឡើង​វិញ​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​វិនាទី​តែ​ប៉ុណ្ណោះ​
- ជ្រើស​រើស​ជា​full backup​រឺក៏​backup​តែ​files & folders​ដែលចង់​backup​ក៏បាន​
- អាច​Backup ​open ​files, ​Exchange, ​SQL,​ VMware ​និង​ Oracle ​servers​ ដោយ​គ្មាន​ការ​រំខាន​ដល់​ដំណើរ​ការ​ការ​ងារ​ ព្រម​ទាំង​អាច​ធានា​បាន​នូវ​ភាព​ជាប់​លាប់​នៃ​ការ​ backup​
- ​បង្កើត​ដំណោះ​ស្រាយ​ទៅ​លើ​Disaster recovery ​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​មូល​ដោយ​ចំនាយ​ពេល​ខ្លី​បំផុត
របៀបដំឡើង៖
របៀប​ដំឡើង ​Total ​Backup ​Recovery ​7 ​Advanced ​Server មាន​ពីរ​ចំនុច​ដូច​ខាង​ក្រោម​៖
I – ដំឡើង ​Install ​Total ​Backup​ Recovery​ 7 ​(​សំរាប់​ Backup​ Recovery ​computer ​Server​)
II – ដំឡើង ​ Advanced ​(​សម្រាប់ ​Remote​ Control ​Backup ​Recovery​ Computer​ Server​ & ​Workstation​)​
I- ​វិធីដំឡើង ​Total​ Backup ​Recovery​ 7​
​1- ចុច​កណ្ដុរ​ឆ្វេង ​ផ្ទួន​លើ ​ឯកសារ​កម្មវិធី​ហើយ​បន្ទាប់​មក​ផ្ទាំងត្រួត​ពិនិត្យ​និង​ពន្លាត​ឯកសារ​នឹង​បើក​ឡើង​,​រង់​ចាំ​ដល់​ផ្ទាំង​នេះ​ដំណើរ​ការ​ ចប់​រួច​ចុច​លើ​ពាក្យ​Install​ Total ​Backup ​Recovery ​7​

២- ​​បន្ទាប់​ពី​ចុច​លើ​ពាក្យ​Install​ Total ​Backup ​Recovery​ 7​រូច​នៅ​ក្នុង​ផ្ទាំង​បន្ទាប់​អ្នក​គ្រាន់​តែ​ចុច​Next​រូច​ធីក​ជ្រើស​រើស​ពាក្យ​”I ​Accept ​The ​Term​ In ​The​ License​ Agreement”​ រួច​ចុច​Next។​បន្ទាប់​មក​បញ្ចូល​ព័ត៌​មាន​ដែល​តំរូវ​ការ​។​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​,​ឈ្មោះ​ក្រុមហ៊ុន​និង​លេខ​Serial​រូច​ចុច​ Next​បន្តរ​ទៅ​មុខ​ទៀត​។

3.ផ្ទាំង​កំណត់​ទី​តាំង​៖​ក្នុង​ផ្ទាំង​នេះ​អ្នក​អាច​ចុច​”Next”​សំរាប់​ការ​កំណត់​ដំឡើង​ទីតាំង​ដើម​រឺ​ចុច​លើ​”Change”​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​នៅ​ទី​តាំង​តាម​តំរូវ​ការ​។​

4.​ចុច​លើ​ពាក្យ​ថា​”Install”​ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ដំឡើង​ហើយ​រង់​ចាំ​ដល់​ដំណើរ​ការ​ចប់​រួច​ចុច​ប៊ូ​តុង​Finish​។​បន្ទាប់​មក​វា​ចេញ​សារ​សួរ​បញ្ចាក់​សូម​ចុច​លើ​ពាក្យ​ថា​”Yes”​ដើម្បី​ដំណើរ​ការ​កុំព្យូទ័រ​របស់​អ្នក​សារ​ជា​ថ្មី​រឺចុច ​”No”​ ក្នុង​ករណី​អ្នក​ចង់​ដំណើរ​ការ​សា​ជា​ថ្មី​នៅ​ពេល​ក្រោយ​។​

II-​វិធី​ដំឡើង​Advanced​
1- ​ចុច​លើ​ពាក្យ ​Advanced​

2-​ ចុច​លើ​ពាក្យ​Install ​Administrating ​Console​រូច​ចុច​”Next”​ដើម្បី​ទៅ​ជំហាន​ហើយ​បន្ទាប់​មក​ ជ្រើស​រើស​យក​”I accept​ the ​term ​in ​the ​license ​agreement”​ ហើយ​ចុច​”Next​និង​​បញ្ចូល​ពត៌មាន​ដែល​តំរូវ​ការ​។​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​,​ឈ្មោះ​ក្រុមហ៊ុន​ពេល​បញ្ចូល​រួច​ចុច​Next​ទៀត​។​

3.- ​ផ្ទាំង​កំណត់​ទីតាំង​៖​ក្នុង​ផ្ទាំង​នេះ​អ្នក​អាច​ចុច​”Next”​សំរាប់​ការ​កំណត់​ដំឡើង​ទីតាំង​ដើម​រឺ​ចុច​លើ ​”Change”​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​នៅ​ទី​តាំង​តាម​តំរូវ​ការ​។​

4.ចុច​លើ​ពាក្យ​ថា​”Install”​ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ដំឡើង​ហើយ​រង់​ចាំ​ដល់​ដំណើរ​ការ​ចប់​បន្ទាប់​មក​ចុច​ប៊ូតុង​Next រួច​ចុច​Finish​។​
5.នៅ​ពេល​ចប់​វា​ចេញ​សារ​មួយ​សួរ​អ្នក​។​សូម​ចុច​លើ​ពាក្យ​ថា​”Yes”​ដើម្បី​ដំណើរ​ការ​កុំព្យូទ័រ​ របស់​អ្នក​សារ​ជា​ថ្មី​រឺចុច​”No”​ក្នុង​ករណី​អ្នក​ចង់​ដំណើរ​ការ​សា​ជា​ថ្មី​នៅ​ពេល​ក្រោយ​។​

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២