ផលិត​ផល​របស់​Apple ​អាច​វ៉ា​ដាច់​គេ​ក្នុង​ទីផ្សារ​កម្ពុជា​ដែរ​ឬ​ទេ?

ថ្មីៗ​នេះ​ នៅ​តាម​សាលា​រៀន​ សាកល​វិទ្យាល័យ​ បណ្តា​ក្រុមហ៊ុន​ ភោជនីយដ្ឋាន​ ផ្សារ​ទំនើប​ និង​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​ សង្គម​ facebook ​គេ​សង្កេត​ឃើញ​ថា​ មាន​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ចេះ​ដាច់​ស្តី​ពី​ការ​ចេញ​ លក់​ជា​ផ្លូវ​ការ​នូវ​ផលិត​ផល​ថ្មី​របស់​ក្រុម​ហ៊ុន​ Apple ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា។​

យោង​តាម​ការ​អះ​អាង​ របស់​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​ គឺ​ដោយ​សារ​ពួក​គាត់​បាន​ឃើញ​នៅ​តាម​បណ្តា​ហាង ​ជា​ច្រើន​របស់​ក្រុមហ៊ុន​ iOne ​មាន​ដាក់​តាំង​លក់​នូវ​ឧបករណ៍​ថ្មីៗ​ជា​ច្រើន​ ដែល​ត្រូវ​បាន​ផលិត​ និង​រចនា​ឡើង​សម្រាប់​ប្រើ​ប្រាស់​ជា​មួយ​នឹង​ ផលិត​ផល​ថ្មី​របស់​ក្រុមហ៊ុន​ Apple ​រួម​មាន​ដូច​ជា​ Smart Cover, Leather Case,  Silicon Case, Speaker និង Headset ​ជា​ដើម​ ដោយ​ផលិត​ផល​ទាំង​នេះ​ សុទ្ធ​សឹង​តែ​ជា​ផលិត​ផល​ម៉ាក​ល្បីៗ ​មាន​ការ​ពេញ​និយម​ និង​គុណភាព​ខ្ពស់​ជា​ទី​បំផុត។​ ម៉្យាង​វិញ​ទៀត​ នៅ​លើ​គេហទំព័រ​ និង​នៅ​លើ​បណ្តាញ ​Facebook ​របស់​ក្រុមហ៊ុន​ នេះ​ក៏​មាន​សរសេរ​នូវ​សារ​ជា​ច្រើន​ដែល​ទាក់​ទង​ជាមួយ​នឹង​ផលិត​ផល​ថ្មី​នេះ​ផង​ដែរ។​

new iPad របស់​ Apple ​គឺ​ជា​ផលិត​ផល​មួយ ​ដែល​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក​ ​ចាត់​ទុក​ថា​ ជា​ផលិត​ផល​ដែល​មាន​ លក្ខណៈ​ទំនើប​ជាង​គេ​ ហើយ​នឹង​កំពុង​តែ​ទន្ទឹង​រង់​ចាំ​ប្រើ​ប្រាស់​គ្រប់ៗ​គ្នា​ ដោយ​វា​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 5 ​ដោយ​បាន​ធ្វើ​ការ​រួម​បញ្ចូល​នូវ​មុខ​ងារ​ iCloud​ Facetime ​និង​ iMessage  ហើយ​និង​រចនា​ឡើង​ជាមួយ​នឹង​ អេក្រង់​ Ratina Display ​និង​មាន​បន្ទះ​ឈីប​ A5X ​ជាមួយ​នឹង​អង្គ​ក្រាហ្វិក​មាន​កម្លាំង​ខ្លាំង​ជាង​មុន​រហូត​ដល់​ទៅ​ពីរ​ ដង ​ជា​ពិសេស​នោះ ​គឺ​វា​មាន​កាមេរ៉ា​សម្រាប់​ ថត​រូប​ទំហំ​ 5 ​មេហ្គាភិចសែល​ និង​មាន​សមត្ថភាព​អាច​ថត​វីដេអូ​បាន​ ក្នុង​កម្រិត​ Full HD។  

ហេតុ​ដូច្នេះ​ មិន​ដឹង​ថា​តើ​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់​នេះ​អាច​ក្លាយ​ជា​ការ​ពិត​ដែរ​ឬ​ទេ? សូម​តាម​ដាន​ព័ត៌មាន​នេះ​ ទាំង​អស់​គ្នា​តាមរយៈ​ Website ​ឬ​ Facebook ​ពី​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​នាំ​ចូល​នូវ​ផលិត​ផល​ Apple ​មក​កាន់​ ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​ ក្រុមហ៊ុន  iOne ដោយ​សារ​តែ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ធំ​ដែល​ បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ ពី​ក្រុមហ៊ុន​ Apple។

សូម​បញ្ជាក់​ផង​ដែរ​ថា​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ iOne​ បាន​ពង្រីក​នូវ​សាខា​របស់​ខ្លូន​បាន​ចំនួន​ប្រាំពីរ​ ហើយ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សាខា​ទីមួយ​ iOne ​Monivong ​មាន​អាស័យដ្ឋាន​ស្ថិត​នៅ​អាគារ​លេខ​ ៤៦៣ ​មហា​វិថី​ព្រះមុនីវង្ស​ ខាង​ត្បូង​អតីត​ក្រសួង​ទេសចរណ៍​ ទូរស័ព្ទ​លេខ​ 023 222 240, ​ទីតាំង​ទីពីរ​ iOne Siem Reap ​មាន​អាសយដ្ឋាន​ ស្ថិត​នៅ​អាគារ​លេខ​ AII 1776 ​ផ្លូវ​ ស៊ីវត្ថា​ មណ្ឌល​ 2 ​សង្កាត់​ស្វាយ​ដង្គុំ ​ខេត្ត​សៀមរាប​ ទូរស័ព្ទ​លេខ​ 063 761 019 ​ទីតាំង​ទីបី​ iOne Canadia ​មាន​ អាសយដ្ឋាន​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី ​អាគារ​ពាណិជ្ជកម្ម​ កាណាឌីយ៉ា ​មហា​វិថី​ព្រះមុនីវង្ស​ កែង​ផ្លូវ​ក្រមួន​សរ​ ទូរស័ព្ទ​លេខ​ 023 99 88 89 ​ទីតាំង​ទី​បួន​ iOne Service Center ​មាន​ទី​ តាំង​ស្ថិត​អាគារ​លេខ​ 394-396 ​តាម​បណ្តាយ​មហា​វិថី​ ព្រះមុនីវង្ស​ ទូរស័ព្ទ​លេខ​ 023 99 75 75 ​និង​ទីតាំង​ទី​ប្រាំ  iOne Preah Sihanouk ​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​ 158 ​អាគារ​ (Lucky Burger) ជាន់​ទីពីរ​ តាម​បណ្តោយ​មហា​វិថី​ព្រះសីហនុ​ ទូរស័ព្ទ​លេខ​ 023 99 31 63 ​សាខា​ទី​ប្រាំ​មួយ​ iOne Sovanna មាន​ទីតាំង​ស្ថិត​ នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​សុវណ្ណា​ លេខ​ទូរស័ព្ទ​ 023 99 31 81 ​និង​សាខា​ទី​ប្រាំពីរ​ iOne Ratana ​មាន​ទី​តាំង​ស្ថិត​ នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​រតនា​ តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ​លេខ​ទូរស័ព្ទ​ 023 88 31 01៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២