លាក់និងការពារអត្ថបទលើកម្មវិធីការិយាល័យ Ms.Office 2007
លាក់និងការពារអត្ថបទលើកម្មវិធីការិយាល័យ Ms.Office 2007 កម្មវិធីMs.office word 2007 មានលក្ខណពិសេសៗមួយចំនួនសម្រាប់ប្រើនៅក្នុងកម្មវិធីផ្ទាល់ ដោយហេតុនេះអ្នកអាចប្រើលក្ខណទាំងនោះដើម្បីលាក់អក្សរនៅក្នុងឯកសារ ហាក់បីដូចជាឯកសាររបស់អ្នកគ្មានអក្សរមួយតួអញ្ចឹងទោះបីជាឯកសារ របស់អ្នកមានឯកសារច្រើនទំព័រក៏ដោយ។នៅពេលលាក់អក្សរឬហៅថា hide text វាដូចជាមិនមានអក្សរអ្វីឡើយគឺមានន័យថាទាំងគំលាតឬអ្វីៗមាននៅ ក្នុងនោះគឺត្រូវបានប្ដូរថ្មីទាំងអស់។នៅក្នុងអត្ថបទនេះខ្ញុំ និងបង្ហាញអ្នកឱ្យបានចេះពីរបៀបលាក់និងរបៀបបង្ហាញអក្សរនៅក្នុង ឯកសារ Word ដែលធ្វើយ៉ាងណាកុំឱ្យអ្នកទីពីរឬក្រៅអំពីខ្លួនឯងមើលឃើញដោយ មានលំនាំដូចខាងក្រោម។
លាក់អត្ថបទនៅក្នុងកម្មវិធី Word 2007
-ជាដំបូងអ្នកត្រូវបើកឯកសារដែលមានអត្ថបទនៅក្នុងនោះដែលអ្នកចង់លាក់នៅចំណុចណាមួយឬលាក់ឯកសារទាំងអស់តែម្ដង។

១-Select ជ្រើសរើសយកចំណុចណាមួយដែលអ្នកចង់លាក់អក្សរចង់លាក់ឬមួយអ្នក Select លើអត្ថបទទាំងមូលប្រសិនបើអ្នកចង់លាក់អក្សរទាំងអស់ដោយមិនឃើញអ្វី នៅក្នុងឯកសារទាំងមូល។
២-ចុច Right click លើទីតាំងដែលបាន Select ដោយជ្រើសយក Font ដូចរូប។

៣-នៅទីតាំងនៃ Effects អ្នកត្រូវតែដក Tick ចេញពី check box ដោយជ្រើសរើសយកតែ check box មួយគត់គឺ Hidden check box រីឯជម្រើសផ្សេងៗអ្នកអាចធ្វើការកំណត់បានមានដូចជា font និងទំហំអក្សរជាដើម។ម្យ៉ាងទៀតអ្នកចុចលើម៉ឺនុយបា Homeបន្ទាប់មក Font ក៏បាន។

៤-ចុចលើ OK ដើម្បីលាក់អត្ថបទរបស់អ្នកដែលបានជ្រើសរើសកន្លងមក។ ៥-លទ្ធផលអ្នកទទួលបានក្រោយពីចុច OK គឺជាទំព័រមួយគ្មានអក្សរស្ថិតនៅ។
បង្ហាញអត្ថបទពីការលាក់មកវិញ
១-បើកឯកសារឬ File អ្នកបានលាករួចហើយដើម្បីមើល។
២-ចុច Key Ctrl + A ដើម្បី Select អត្ថបទទាំងមូលបើទោះបីជាអ្នកមើលមិនឃើញអត្ថបទក៏ដោយ។
៣-ចុចលើម៉ឺនុយបារ Home បន្ទាប់ Font អ្នកនិងឃើញផ្ទាំងសារបង្ហាញ។

ដាក់សុវត្ថិភាពលើឯកសារ
១-បើកឯកសារWord 2007ដែលអ្នកចង់អ្នកចង់ដាក់សុវត្ថិភាពដោយចុចលើ Viewរើសយក Restrict Formatting and Editing។
២-ចុចលើ ‘Settings…‘ នោះនិងមានផ្ទាំងសារមួយមកបង្ហាញជាមួយជម្រើសជាច្រើន។

៣-ចុចលើ OK > Yes។
៤-ចុចលើប៊ូតុង ‘ Yes, Start Enforcing Protection ‘ ។

៥-វាយលេខសម្ងាត់ចុចរួចចុច OK ដើម្បីយល់ព្រម។
ដោះសុវត្ថិភាពចេញពីឯកសារ
-បើកឯកសាររួចចុចលើប៊ូតុង ‘ Stop Protection ‘‘ មានផ្ទាំងសារបង្ហាញដូចខាងក្រោម។

-វាយលេខសម្ងាត់ដែលអ្នកបានដាក់ពេលមុនជាបន្តចុច OK ជាការស្រេច។ គូរចងចាំ៖មុននិងអ្នកបានលាក់ឬកំណត់លេខសម្ងាត់សុវត្ថិភាពលើឯកសារ អ្នកត្រូវតែធ្វើឱ្យបានជាក់លាក់ទាំងលេខសម្ងាត់និងលក្ខណមួយ ចំនួននៅពេលអ្នកកំណត់សម្រាប់លាក់អត្ថបទ។
គួរចងចាំ៖ មុននឹងអ្នកបានលាក់ ឬកំណត់លេខសំងាត់សុវត្ថិភាពលើឯកសារអ្នកត្រូវតែធ្វើឲ្យបានជាក់លាក់ និងចងចាំលេខសម្ងាត់ និងលក្ខណៈមួយចំនួននៅពេលអ្នកកំណត់សម្រាប់លាក់អត្ថបទ៕

















