Published On: Fri, Mar 9th, 2012

លេងហ្គេមរបស់ម៉ាស៊ីន PS2 នៅលើកុំព្យូទ័រ ជាមួយនិង Best Configuration

មិត្ត​អ្នក​អាន​មួយ​ចំនួន បាន​ស្គាល់​ពី​ម៉ា​ស៊ីន​ហ្គេម PS2 ហើយ​ថា​វា​ជា​ម៉ាស៊ីន​ហ្គេម​ដែល​មាន​ប្រជា​ប្រិយ​ភាព ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទោះ​បី​ជា​​ម៉ាស៊ីន​ហ្គេម​នេះស្ថិត​នៅ​សេរី​ចាស់ មិន​ដូច​ម៉ាស៊ីន​ហ្គេម​ជំនាន់​ថ្មី​ដូច​ជា XBOX 360, Wii, PS3 ក៏​ដោយ ប៉ុន្តែ​ហ្គេម​របស់​វា​នូវ​តែ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​លើ​ពិភព​លោក​លេង​កម្សាន្ត​ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​កោត​សរសើ​ថា​ល្អ ពិត​ជា​សប្បាយ​លេង​ថែម​ទៀត។

ដូ​ច្នេះ​ថ្ងៃ​នេះ CM បាន​យក​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្មវិធី​លេង​ហ្គេម PS2 លើ​កុំព្យូទ័រ ល្អ​ជាងគេ​និង​ឈាន​មុខ​គេ​មក​បង្ហាញ​ប្រាប់​មិត្ត​អ្នក​អាន។ កម្មវិធី​នេះ​ឈ្មោះ​ថា PCSX2 ជំនាន់ទី0.98 r4600ហើយ CM យើង​បាន​រៀប​ចំនូវ Plug-in with Bios ដើម្បី​ឱ្យ​ហ្គេម​របស់​យើង​លេង​ហ្គេម​បាន​ស្រួល និង សម្លេង​គ្មាន​ភាព​រអាក់​រអួល​ផង​ដែរ។

Download :  Visual C++ 2010 (x86) runtime package  (ចាំបាច់សម្រាប់ដំណើរការកម្មវិធី)

Download : PCSX2

តម្រូវការកម្មវីធី

សម្រាប់ម៉ាស៊ីនទាបបំផុត ល្បឿនហ្គេម (90-95%)

    • CPU : Intel Dual Core 1.7Ghz
    • Ram : 1GB
    • VGA: 128MB

សម្រាប់ម៉ាស៊ីនដែលដំណើរការស្រួល ល្បឿនហ្គេម (95-100%)

    • CPU : Intel Core 2 Duo 2.0Ghz
    • Ram : 1GB
    • VGA: 512 MB

វិធី Configuration ទីតាំងរបស់ Plug-in និង Biosដំបូង

នៅ​ពេល​ដំណើរ​ការ​ដំបូង​វា​ទាម​ទារ​ឱ្យ​យើង​ជ្រើស​រើស​ទីតាំង Plug-in, Bios និង Memory Card ជា​ដើម។

តែ​យើង​ក៏​អាច Configuration ទី​តាំង​នេះ​សារ​ជា​ថ្មី​ម្តង​ទៀត​ដោយ​ចូល​ទៅ​កាន់

Config => Plugin/Bios Selector រួច​កំណត់​ដូច​ខាង​ក្រោមៈ

វិ​ធី​សាស្រ្ត Configuration ដើ​ម្បី​ឱ្យ​ហ្គេម​លេង​បាន​ស្រួល​និង​មាន​ល្បឿន​លឿន

  • ភាពខុសគ្នារវាង Disc ISO ប្រភេទ NTSC និង PAL

NTSC មាន​ល្បឿន​លឿន​ជាង PAL ព្រោះ speed របស់ វាដល់ទៅ 60fps, ប៉ុន្តែ​រូបភាព និង សម្លេង​អន់​បន្តិច តែ​យើង​គួរ​ប្រើ​ប្រាស់ Disc ISO ប្រភេទ NTSC នេះ​ព្រោះ​វា​អាច​ជួយ​ឱ្យ​យើង​លេង ហ្គេម​បាន​លឿន ជា​មួយ​រូបភាព​ដែល​អាច​ទទួល​យក​បាន។

PAL មាន​ល្បឿន​យឺត speed របស់​វា​ត្រឹម​តែ 50fps ប៉ុន្តែ​រូបភាព​ស្អាត និង សម្លេង​ច្បាស់​ល្អ ។ យើង​អាច​លេង​ហ្គេម​វា​បាន​លុះ​ត្រា​តែ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​ខ្ពស់។

  • ភាពខុសគ្នារវាង Gsdx9 Hardware និង Software :   (ចូលទៅកាន់ Config => Video GS => Plugin setting)
  • ប្រសិន​បើ​យើង​ជ្រើស​រើស​យក Gsdx9: Direct3D9 Hardware វា​មាន​ល្បឿន​លឿន​ក្នុង​ការ​លេង ប៉ុន្តែ​វា មិន Support ល្អ​ទេ​ចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិន​បើ​ដំណើរ​ការ​ហ្គេម​មិន​ឃើញ​រូប​ជា​មួយ Disc ឬ ISO ប្រ​ភេទ NTSC សូម​ចុច F5។
  • តែបើយើងជ្រើសរើសយក Gsdx9: Direct3D9 Software វិញ​ វា​បច្ចេញ​រូបភាព​ដូច​ PS2 តែម្តង ហើយ Support គ្រប់​ប្រភេទ Disc ឬ ISO ប្រ​ភេទ NTSC តែវាមានល្បឿនយឺតបន្តិច តែបើ PC យើងកម្រិតខ្ពស់គឺគ្មានបញ្ហាទេ។
    • ការកែរប្រែមួយចំនួនដើម្បីឱ្យហ្គេម PS2 ដើរលឿន:
      • ប្រើប្រាស់ Disc ISO ប្រភេទ NTCS :
      • ប្រើប្រាស់ Gsdx9 : Direct3D9 Hardware ជាមួយនិងការ Tick យក Native
      • កែរសម្រួលជម្រើសមួយចំនួនដូចខាងក្រោមៈចូលទៅកាន់ Config => Emulation settings

របៀបដាក់ ISO ទៅក្នុង Emulator

CDVD => Iso Selector => Browsers រួចរកទីតាំងរបស់ ISO File ជាការស្រេច។

របៀបដាក់ ដំណើរការហ្គេម

System => Boot CDVD Full

x ប្រសិន​បើ​យើង​ជ្រើស​រើស​យក Gsdx9: Direct3D9 Hardware វា​មាន​ល្បឿន​លឿន​ក្នុង​ការ​លេង ប៉ុន្តែ​វា មិន Support ល្អ​ទេ​ចំពោះ Disc ឬ ISO ប្រភេទ NTSC។ ប្រសិន​បើ​ដំណើរ​ការ​ហ្គេម​មិន​ឃើញ​រូប​ជា​មួយ Disc ឬ ISO ប្រ​ភេទ NTSC សូម​ចុច F5។

Displaying 5 Comments
Have Your Say
  1. I would like to get games can play with joystick. says:

    Dear, Sir/Madam
    This website is very important for Cambodian people, cause they can know many thing from this site.

  2. hun seavmeng says:

    i have one question, i download “Marvel Vs Capcom 2″ and i’m not sure whether it’s NTCS or PAL, an i have followed the above instruction, and i don’t see the picture, so i click F5 again and again. But still nothing change. an it says “progressive (field)” is it loading or what? at least, it should show me some picture, rite?
    Do you have any solution to show the picture?

    • hun seavmeng says:

      well, but when i put the disc in, everything just fine. i really don’t know what to now? and i am not very keen to buy discs. it is costly

      • CM says:

        hi : Hun Seavmeng

        We can play by disc but not good and more problem
        so U should try to play PS2 with ISO. Just download from Internet.

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២