Published On: Fri, Dec 9th, 2011

បំពេញរាល់តម្រូវការ ក្នុងការធ្វើ Backup & Recovery នៅលើម៉ាស៊ីនរបស់អ្នក!

តើអ្នក​ធ្លាប់​ជួប​ប្រទះ​ការ​បាត់បង់​ឯក​សារ​សំខាន់​,​កុំព្យូទ័រ​គាំង​មិន​ អាច​ដំណើរ​ការ​ ដោយ​សារ​ឆ្លង​មេ​រោគ​ដែរ​ឬ​ទេ​?​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ធុញ​នឹង​ ការ​ធ្វើ​ការ​backup​និង​ restore​ដែល​ចំណាយ​ពេល​យូរៗ​ដែរ​ឬ​ទេ​?​ប្រសិន​បើ​ដូច្នោះ​ អ្នក​នឹង​អស់​បញ្ហា​ជា​មួយ​កម្ម​វិធី​មួយ​នេះ​។​TotalRecoveryTM​7​Pro​មាន​ សមត្ថ​ភាព​ក្នុង​ការ​backup​ នៅ​កុំព្យូរទ័រ​របស់​អ្នក​ទាំង​ មូល​ឬ​ដោយ​ផ្នែក​តាម​តែ​អ្នក​បាន​ជ្រើស​រើស​ ,​មាន​សមត្ថ​ភាព​ធ្វើ​ការ​ជា​Snap shot​​ប្រចាំ​ថ្ងៃ​សំរាប់​restore​កុំព្យូទ័រ​របស់​អ្នក​មក​ក្នុង​សភាព​ ធម្មតា​វិញ​ តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​វិនាទី​តែ​ប៉ុណ្នោះ​។​ខាង​ក្រោម​នេះ​ជា​​ គុណ​សម្បត្តិ​នៃ​កម្មវិធី​TotalRecoveryTM 7 Pro​៖
- សង្រ្គោះ​ប្រព័ន្ធ​ដំណើរ​ការ​កុំព្យូទ័រ​និង​ទាញ​យក​ទិន្នន័យ​របស់​លោកអ្នក​ មកវិញ​នៅ​ពេល​ ដែល​ប្រព័ន្ធ​ដំណើរ​ការ​ជួប​បញ្ហា​ឬ​មាន​ការ​វាយ​លុក​ពី​បណ្ដា​មេរោគ
- ការពារ​ទិន្នន័យ​របស់​អ្នក​ដោយ​ប្រើ​មុខងារ​Backup​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ និង​ប្រាកដ​ថា​ឯក​សារ​សំខាន់ៗ​របស់​លោក​អ្នក​មិន​បាត់​បង់​ឡើយ
- ប្រើ​ប្រាស់​មុខ​ងារ​ពិសេស​ដើម្បី​កត់ត្រា​ទុក​នូវ​ប្រព័ន្ធ​ដំណើរ​ការ​ដែល​ ស្ថិត​ក្នុង​សភាព​ ប្រក្រតី​ដោយ​ចំណាយ​ពេល​ប្រហែល​១០​វិនាទី​ប៉ុណ្ណោះ​និង​ហៅ​យក​មក​ប្រើ​វិញ​ នៅ​ពេល​ ដែល​ម៉ាស៊ីន​ជួប​បញ្ហា​ដោយ​ចំណាយ​ពេល​តែ​២​នាទី​ប៉ុណ្ណោះ
- អស់​បារម្ភ​ពី​បញ្ហា​មេរោគ​ប្រព័ន្ធ​ដំណើរ​ការ​មាន​ការ​រាំងស្ទះ​ឬ​បាត​បង់​ឯកសារ
-ធ្វើ​ការ​ស្រោច​ស្រង់​មក​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​Backup​ក្នុង​រយៈ​ពេល​៥-១០​វិនាទី​ ជា​លក្ខណៈ​Snap Shot
-ធ្វើ​ការ​Backup​នូវ​ឯក​សារ​សំខាន់ៗ​របស់​អ្នក​ដោយ​ធ្វើ​ការ​រក្សា​ទុក​ជា​លក្ខណៈ​Disk image​យ៉ាង​មាន​ប្រសិទ្ធិភាព
-Backup​ទៅ​កាន់​គ្រប់​ទីកន្លែង​តាមរយៈ​(External HDD​,​USB ​Drive​,​Network Drive​,​ NAS​,​CD/DVD​ ឬ​FTP Server​)
វិធីតម្លើងប្រើប្រាស់៖
1-ចុច​កណ្តុរ​ឆ្វេង​ពីរដង​លើ​ឯកសារ​ដើម្បី​តម្លើង​កម្ម​វិធី
2-បន្ទាប់​មក​ផ្ទាំង​ត្រួតពិនិត្យ​និង​ពន្លាត​ឯកសារ​នឹង​បើក​ឡើង​។​ ដូច្នេះ​សូម​ធ្វើ​ការ​រង់​ចាំ​ដល់​ផ្ទាំង​នេះ​ដំណើរការ​ចប់​។

3-ចុច​ “Next”​ ដើម្បី​ទៅ​ជំហាន​បន្ទាប់​។

4-ជ្រើស​រើស​យក​ “​I accept the term in the license agreement​”​ហើយ​ចុច​”Next”

5-បញ្ចូល​ពត៌​មាន​ដែល​តម្រូវ​ការ​ក្នុង​នោះ​មាន​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​,​ឈ្មោះ​ក្រុមហ៊ុន​និង​ លេខ​Serial​។

6-ផ្ទាំង​កំណត់​ទីតាំង​៖​ក្នុង​ផ្ទាំង​នេះ​អ្នក​អាច​ចុច​”Next”​ សំរាប់​ការ​កំណត់​ទី​តាំង​តម្លើង​លំនាំ​ដើម​រឺ​ចុច​លើ​”Change”​ដើម្បី​ធ្វើ ​ការ​ផ្លាស់​ប្តូរ​នៅ​ទីតាំង​តាម​តម្រូវ​ការ​។

7-ចុច​លើ​ពាក្យ​ថា​”Install”​ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​តម្លើង​ហើយ​រង់​ចាំដល់​ដំណើរ​ការ​ចប់​។

8-ចុច​”Finish”​ដើម្បី​បញ្ចប់​ការ​តម្លើង​។

9-សូម​ចុច​លើ​ពាក្យ​ថា​”Yes”​ដើម្បី​ដំណើរ​ការ​កុំព្យូទ័រ​របស់​អ្នក​សារ​ជា ​ថ្មី​រឺ​ចុច​”No”​ក្នុង​ករណី​អ្នក​ចង់​ដំណើរ​ការ​សាជា​ថ្មី​នៅ​ពេលក្រោយ​។

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២