Published On: Thu, Feb 23rd, 2012

កម្មវិធី​កម្ចាត់​មេរោគ​​​ Panda ចូលរួម​ឧបត្ថម្ភ​សន្និសីទ​​ព័ត៌មានវិទ្យា

កាលពីថ្ងៃពី១៩ ខែ​កុម្ភៈ​ឆ្នាំ២០១២ នេះ​កម្មវិធី​កម្ចាត់​មេរោគ Pandaបាន​ចូលរួម​ឧបត្ថម្ភ​ការដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ Panda ដោយ​ឥត​គិត​ថ្លៃ​ចំនួន 50 licensesសម្រាប់​អ្នក​ចូលរួម​សន្និសីទ ព័ត៌មានវិទ្យា​ក្រោម​ប្រធានបទ “ព្រឹត្តិការណ៍​បើក​ទូលាយ” ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ចែក​គ្នា​និយាយ IT ហើយ​ប្រារព្ធ​នៅ​សាកលវិទ្យាល័យ ហ្សាម៉ាន់ ។ ការ​ឧបត្ថម្ភ​ការ​ដំឡើង​កម្មវិធី Panda នេះ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ចូលរួម​ ហើយ​មាន​អ្នក​ចូលរួម​ជា​ច្រើន​បាន​យក​កុំព្យូទ័រ​មក​ដំឡើង​យ៉ាង​កុះករ។ លោក​ជី​សុផាត​ដែល​ជា​មន្ត្រី​ផ្នែក​ទី​ផ្សារ​របស់​ក្រុមហ៊ុន PerfexTech បាន​និយាយ​ថា​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​សិក្ខាកាម​ទាំង​អស់​ដែល​បាន​ចូល​រួម​សន្និសីទ​នេះ ហើយ​កម្មវិធី​កម្ចាត់​មេរោគ Pandaដែល​ជា​កម្មវិធី​កម្ចាត់​មេរោគ​លេខ ១ នាំ​ចូល​ពី​អេស្ប៉ាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ផ្សេងៗ​ពេញ​ចិត្ត​នៅ​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ដើម្បី​ការពារ​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់​ពី​ការ​រំខាន​ក្នុង​អ៊ីនធឺណិត​ការពារ​ការ​រំខាន​ពី​មេរោគ​ជា​ច្រើន​ដូចជា​មេរោគ​ប្រភេទ Worm, Trojan ជា​ដើម​ហើយ​វា​ជួយ​ការ​ពារ​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់​ពី​ Hacker ផង​ដែរ។ អ្នក​ចូល​រួម​ម្នាក់​ឈ្មោះ យ៉ាង ពិសី​ដែល​កំពុង​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ Panda នេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថាវា​ពិត​ជា​ពិសេស​ណាស់​ដែល​ខាង​ក្រុម​ការងារ​កម្ចាត់​មេរោគ​Panda​​​មក​ដំឡើង​កម្មវិធី​នេះ​ជូន​អ្នក​ចូលរួម​ព្រឹត្តិការណ៍​បើក​ទូលាយ​ ហើយ​គេ​នឹង​ប្រាប់​មិត្តភ័ក្ដិ​គេ​បន្ត​អំពី​អានុភាព​ដ៏​អស្ចារ្យ​របស់​កម្មវិធី​កម្ចាត់​មេរោគ Panda នេះ​នៅ​ពេល​ដំឡើង​ចូល​ក្នុង​កុំព្យូទ័រ​គឺ​វា​អាច​ធ្វើ​ឱ្យ​កុំព្យូទ័រ​របស់​យើង​ដំណើរការ​លឿន​ជាង​មុន​ ។ ក្រោយ​ពេល​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​រួច​ក្រុម​ការ​ងារ​ Panda បាន​ធ្វើ​ការ​លក់​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​កម្មវិធី​កម្ចាត់​មេរោគ Panda Internet Security 2012 ហើយ​អ្នក​ចូលរួម​ទាំង​អស់​បាន​កោត​សរសើរ​អំពី​អានុភាព​របស់​វា​មិន​ដាច់​ពី​មាត់៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២