LG Machjet LPP6010NLGម៉ាស៊ីនបោះពុម្ពដែលមាន ល្បឿនលឿនបំផុតនៅលើពិភពលោក
គ្រប់គ្នាត្រូវបានធ្វើឱ្យគិតឃើញជានិច្ចដល់តម្រូវការសម្រាប់ល្បឿន បើមិនដូច្នោះទេ ចុះតើអ្នកអាចពន្យល់បានយ៉ាងម៉េច នូវការបង្កើនល្បឿនជានិច្ច ដែលមានឃើញនៅក្នុងបណ្ដាល Processor របស់កុំព្យូទ័រ រួមទាំងល្បឿន Frame Rate កាន់តែខ្ពស់នៅក្នុងវីដេអូហ្គេម? ដូច្នេះម៉ាស៊ីនព្រីនក៏មិនអាចជៀសផុតពីការប្រណាំងប្រជែងបែបនេះផងដែរ។ តើអ្នកដឹងទេ ជាមួយម៉ាស៊ីនព្រីនម៉ាក LG Machjet LPP6010N ត្រូវបានគេប្រកាសថាជាម៉ាស៊ីនបោះពុម្ពក្រដាស A4 ដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក។ ដោយបច្ចេកវិទ្យាបោះពុម្ពត្រូវបានកំណត់ត្រឹមតែ LASER និង ប្រព័ន្ធទឹកថ្នាំ InkJet ធម្មតា ប៉ុណ្ណោះ ប៉ុន្តែ Machjet បានបង្ហាញបច្ចេកវិទ្យាបោះពុម្ពថ្មីសុធសាទ្ធ ដែលធ្វើឱ្យការបោះពុម្ពអាចផ្ដល់នូវគូល័រច្បាស់ល្អ ជាមួយល្បឿនលឿន និងមានគុណភាពមិនគួរឱ្យជឿរ។ Machjet នឹងផ្ដល់នូវគុណភាពពណ៌ដែលមានរីសូលូសិនកម្រិត 1600 x 800 dpi ជាមួយល្បឿនបោះពុម្ពចំនួន 60 ទំព័រក្នុងមួយនាទី រួមជាមួយ PrintHead ដែលអាចផ្ដល់នូវចំនួនតំណក់ទឹកថ្នាំដល់ទៅ 700 លាន ក្នុងមួយវិនាទីនៅទំព័រមួយ។ ម្យ៉ាងវិញទៀត មិនត្រឹមតែមានល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើថាមពលតិចត្រឹមតែ 32W នៅពេលដំណើរការ ដែលធ្វើឱ្យវាប្រើថាមពលយ៉ាងមានប្រសិទ្ធភាពដោយប្រៀបធៀបទៅនឹងម៉ាស៊ីនបោះពុម្ពប្រភេទ Laser ផ្សេងទៀតនៅលើទីផ្សារ។ ជាមួយបច្ចេកវិទ្យា Machjet’s Hyper Small Drop ធ្វើឱ្យការចំណាយក្នុងប្រតិបត្តិការកាត់បន្ថយ ដោយកាត់បន្ថយតម្រូវការទឹកថ្នាំកាន់តែតិច ហើយផ្ដល់នូវអក្សរ និងរូបភាពហ្មត់ច្បាស់ល្អព្រមទាំងមានល្បឿនលឿន៕

















