Ubuntu នឹងដាក់ឱ្យដំណើរការកម្មវិធីលើឧបករណ៍ Android ក្នុងពេលឆាប់ៗនេះ
Canonical បានប្រកាសនៅថ្ងៃអង្គារម្សិលមិញថា Ubuntu OS ដែលត្រូវបានគេពេញនិយមប្រើប្រាស់ នាពេលបច្ចុប្បន្នវានឹងអាចភ្ជាប់ជាមួយឧបករណ៍របស់ Android នាពេលឆាប់ៗនេះ។ អ្នកប្រើប្រាស់ អាចនឹងប្រើ Smart phone របស់ខ្លួនភ្ជាប់ទៅកាន់កុំព្យូទ័រដែលប្រើ Ubuntu OS បានងាយស្រួលហើយកម្មវិធីរបស់ Smartphone នឹងលេចចេញនៅលើអេក្រង់កុំព្យូទ័រហើយយើងអាចបញ្ជាវាបានដោយប្រើ Keyboard ឬ Touch លើ Monitor របស់យើងបានថែមទៀត។ ពោលគឺ Android OS នឹងបញ្ជូនទិន្នន័យ ទៅកាន់កុំព្យូទ័រដែលដំណើរការដោយ Ubuntuដើម្បីចែករំលែកការប្រើប្រាស់នូវការទាក់ទងការផ្ញើសារនិងដាក់ឱ្យដំណើរការលើ Services ផ្សេងៗក្នុងពេលតែមួយបាន។
ឧទាហរណ៍៖ រូបខាងក្រោមនេះវាជាទូរស័ព្ទដៃ Android ធម្មតាមួយតែនៅពេលដែលយើងភ្ជាប់ទៅនឹង PC កម្មវិធីដែលនៅក្នុងទូរស័ព្ទដៃវានឹងលេចចេញឡើងនៅលើអេក្រង់កុំព្យូទ័រ Desktopដែលដំណើរការដោយ Ubuntu ហើយយើងអាចលេងហ្គេមស្ដាប់ចម្រៀងមើលវីដេអូឬក៏ផ្ញើសារដូចជាយើងប្រើប្រាស់លើទូរស័ព្ទដៃផងដែរ។
ក្រុមហ៊ុនក៏មានគម្រោងបង្ហាញនិងផ្សព្វផ្សាយពីឧបករណ៍ Android ដំណើរការជាមួយ Ubuntu OS បន្តទៀតក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលទូរស័ព្ទដៃពិភពលោកនៅក្នុងខែនេះ៕


















