Published On: Wed, Feb 22nd, 2012

Deposit Files

Deposit Files គឺ​ជា​គេហទំព័រ​ធ្វើ​ការ​ចែករំលែក​ឯកសារ​មួយ​ដ៏​ពេញ​និយម​ចុង​ក្រោយ​គេ​បំផុត​នៅ​លើ​តារាង​គេហទំព័រ​នេះ​។ វា​ពិត​ជា​មិន​គួរ​ជឿ​ដែល​គេហទំព័រ​មួយ​នេះ​បាន​ផ្ដល់​សិទ្ធ​ឲ្យ​អ្នក​ក្នុង​ការ​ upload និង​ download យក​នូវ​ឯកសារ​ដ៏​សម្បូរ​បែប​ដោយ​មិន​គិត​ថ្លៃ​។ជាង​នេះ​ទៅ​ទៀត​Deposit Files អាច​ផ្ទុក​ឯកសារ​នានា​ដែល​មាន​ទំហំ​រហូត​ដល់​ 2GB គ្មាន​ដែន​កំណត់​។ ព្រមទាំង​ជា​គេហទំព័រ​ដែល​ផ្ដល់​នូវ​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ upload និង​ download យក​ឯកសារ​ក៏​ដូចជា​ software ថ្មីៗ​ដែល​មាន​ល្បឿន​លឿន​ហើយ​រហ័ស​ដោយ​មិន​បាច់​ឲ្យ​អ្នក​រង់ចាំ​យូរ​។ជា​ពិសេស​វា​ជួយ​ការពារ​លេខ​សម្ងាត់​របស់​អ្នក​នៅ​ពេល​អ្នក​កំពុង​ download ព្រមទាំង​ប្រាប់​ឲ្យ​អ្នក​ដឹង​នៅ​ពេល​អ្នក​ចង់​លុប​ចោល​នូវ​ឯកសារ​ណា​មួយ​ទៀត​ផង​។

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២