Mozilla Firefox មាន​គម្រោង​បើក​ដំណើរការ​នូវ​កម្មវិធី​ស្រាវជ្រាវ​អ៊ីនធឺណិត​ជា​ភាសាខ្មែរ

Mozilla Firefox ជា​កម្មវិធី​ស្រាវជ្រាវ​អ៊ីនធឺណិត​មួយ​ក្នុង​ចំណោម​កម្មវិធី​ល្បី​ផ្សេងៗ​ទៀត​ គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​ដំណើរការ​ជា​ភាសាខ្មែរ​នៅ​ក្នុង​ពាក់​កណ្ដាល​ខែ​មិនា​ឆ្នាំ​នេះ​ ដើម្បី​ឱ្យ​សិស្ស​និស្សិត​ក៏​ដូចជា​ប្រជាជន​កម្ពុជា​មាន​ឱកាស​ប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​អ៊ីនធឺណិត​ជា​ភាសា​ជាតិ​ដោយ​ងាយស្រួល​។
អ្នក​បង្កើត​គេហទំព័រ​នៅ​ឯ​ Open Institute និង​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​នៅ​ Mozilla Firefox លោក​អេង​វណ្ណៈ​បាន​និយាយ​ថា​កម្មវិធី​ស្រាវជ្រាវ​អ៊ីនធឺណិត​ជា​ភាសាខ្មែរ​នឹង​ជួយ​សម្រួល​ដំណើរការ​ការងារ​របស់​បុគ្គលិក​រដ្ឋាភិបាល​ ពង្រីក​ចំណេះដឹង​ និង​ព្រមទាំង​បង្កើត​ចំនួន​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​។
លោក​វណ្ណៈ​ បាន​បន្ត​ទៀត​ថា​ “មាន​មន្ត្រី​រាជការ​មួយ​ចំនួន​ មាន​ចំណេះដឹង​ភាសា​អង់គ្លេស​តិចតួច​ ឬ​មិន​ចេះ​សោះ​ដូច្នេះ​ វា​ជា​ការ​លំបាក​សម្រាប់​ពួកគេ​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ និង​អ៊ីនធឺណិត​សម្រាប់​ធ្វើការ​។កម្មវិធី​ថ្មី​មួយ​នេះ​ផ្ដល់​ប្រយោជន៍​ច្រើន​ ដែល​វា​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​”។
លោក​សុខ​ថា​ ប្រធាន​បច្ចេកទេស​របស់​ក្រសួង​អប់រំ​ បាន​និយាយ​ថា​”ក្រសួង​ធ្លាប់​ធ្វើការ​ Open Institute ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​លើ​ការ​ប្រើប្រាស់​កម្មវិធី​នេះ​ជា​ភាសាខ្មែរ​។លោក​មាន​ការ​ជឿជាក់​ថា​វា​នឹង​ធ្វើ​ឱ្យ​សិស្ស​មួយ​ចំនួន​ ដែល​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​តិចតួច​ អាច​មាន​សមត្ថភាព​ប្រើប្រាស់​អ៊ីនធឺណិត​បាន​”។
លោក​សុខ​ថា​ បាន​បន្ថែម​ទៀត​ថា​ “ប្រសិន​បើ​យើង​មាន​កុំព្យូទ័រ​ជា​ភាសា​ជាតិ​យើង​អាច​ប្រើប្រាស់​វា​បាន​ល្អ​ជាង​ភាសា​អង់គ្លេស​ ពី​ព្រោះ​តែ​យើង​អាច​យល់​ពី​បញ្ជា​ និង​ការ​ណែនាំ​បាន​យ៉ាង​ល្អ​” ដោយ​បន្ថែម​ថា​ ក្រសួង​អប់រំ​មាន​កញ្ចប់​ថវិកា​ខ្លះ​សម្រាប់​ បង្វឹក​ អប់រំ​ សិស្ស​និង​បុគ្គលិក​រដ្ឋបាល​ ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​។
លោក​ជ័យ​សុភាត​ និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ព័ត៌មានវិទ្យា (IT) នៅ​មហាវិទ្យាល័យ​មានជ័យ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​ស្ដី​ពី​ Firefox មាន​ការ​ជឿជាក់​ថា​ កម្មវិធី​នេះ​ នឹង​ផ្ដល់​ឱ្យ​យើង​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ក្នុង​ការ​អភិវឌ្ឍន៍​លើ​ការ​សិក្សា​ និង​ជា​ផ្សព្វផ្សាយ​បន្ថែម​ទៅ​ការ​ប្រើប្រាស់​ជា​ភាសាខ្មែរ​ផង​ដែរ​។
គាត់​មាន​ការ​ជឿជាក់​ថា​ “យើង​កំពុង​តែ​ធ្វើការ​ប្រណាំង​ប្រជែង​ ជា​មួយ​បច្ចេកវិទ្យា​របស់​ប្រទេស​ដ៏​ទៃ។សិស្ស​កាន់​តែ​ច្រើន​នឹង​ប្ដូរ​ទៅ​ប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ជា​ភាសាខ្មែរ​ ជា​ពិសេស​ អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​បច្ចេកវិទ្យា​ ពី​ព្រោះ​វា​មាន​ភាព​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​យក​ព័ត៌មាន​ពី​អ៊ីនធឺណិត​”។
Mozilla Fire បាន​ធ្វើ​ការ​បង្កើត​គេហទំព័រ​ជា​ភាសាខ្មែរ​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ​។ក្នុង​ពេល​បច្ចុប្បន្ន​ Firefox អាច​ដំណើរ​បាន​៩៣​ភាសា​ និង​មាន​ចំនួន​អ្នក​ប្រើប្រាស់​ជាង​ ៥៤០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។
យ៉ាង​ណា​មិញ​ អ្នក​បង្កើន​ Firefox ក៏​ជួប​បញ្ហា​មួយ​ចំនួន​ដែរ​ ដូចជា​ការ​បកប្រែ​ទៅ​លើ​ពាក្យ​បច្ចេកទេស​ និង​ការ​ខ្វះខាត​លើ​ផ្នែក​ធនធាន​មនុស្ស​សម្រាប់​ធ្វើការ​លើ​គម្រោង​នេះ។
លោក​វណ្ណៈ​បាន​និយាយ​ថា៖វា​ជា​កិច្ចការ​មួយ​ដ៏​លំបាក​ដើម្បី​ប្រែ​ពី​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ខ្មែរ​ពីព្រោះ​ពាក្យ​ខ្លះ​នៅ​ក្នុង​ភាសា​អង់គ្លេស​មាន​អត្ថន័យ​ច្រើន​ក្នុង​បរិបទ​ទាំង​អស់។ ហើយ​លោក​បាន​បន្ត​ទៀត​ថា៖”​នៅ​ពេល​យើង​បាន​កំណត់​ចំនួន​អ្នក​ធ្វើការ​ទៅ​លើ​គម្រោង​មួយ​ហើយ​នេះ​ជា​គម្រោង​ដ៏​ធំ​មួយ​ហើយ​នឹង​ត្រូវ​ការ​ធនធាន​មនុស្ស​ច្រើន​ដើម្បី​អភិវឌ្ឍន៍​លើ​គម្រោង​មួយ​នេះ។
Mozilla Firefox គឺជា Web browser មួយ​នាំ​មុខ​គេ​ក្នុង​សកលលោក​ក្នុង​ចំណោម Web browser ទាំងអស់​មាន Google Chrome, Internet Explorer, Opera, Safari។
បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​ខ្មែរ​មាន​កំណើន​ជា​ច្រើន​បាន​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១១​ចំនួន​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​មាន​ចំនួន​កើន​ឡើង​រហូត​ដល់ ៤៤៩.១៦០ គឺ​ស្មើ​នឹង​៣.១%​គឺ​មាន​កំណើន​យ៉ាង​ច្រើន​ពី​៧៨០០០​ក្នុង​ឆ្នាំ​២០១០។

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២