កម្មវិធីSkyDrive Metro ​របស់ Microsoft ​អាច​ប្រើ​លើ​ Windows 8 ​បាន​ហើយ​


កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ក្រុមហ៊ុន​ Microsoft ​បាន​ប្រកាស​ដល់​សាធារណ​ជន​ទាំង​អស់​ថា​ កម្មវិធី​ SkyDrive Metro ​នឹង​អាច​ប្រើប្រាស់​លើ​ Windows 8 ​បាន​ហើយ។
អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ 8 ​នឹង​អាច​រក្សា​ទុក​នូវ​ទិន្នន័យ​នៅ​លើ​គេហទំព័រ​របស់​ SkyDrive ​បាន​ ហើយ​អាច​ធ្វើ​ការ​កំណត់​ផ្សេងៗ​ និង​/ឬ​ អាច​ចែក​រំលែក​ទិន្នន័យ​ទាំង​នោះ​តាម​រយៈ​អ៊ីនធឺណិត​បាន។​ កម្មវិធី​ជំនាន់​ថ្មី​របស់​ SkyDrive ​នេះ​នឹង​ភ្ជាប់​ជាមួយ​នូវ​សេវាកម្ម​ Live Mesh ​របស់​ក្រុមហ៊ុន​ ចូល​ទៅ​ក្នុង​កន្លែង​រក្សា​ទិន្នន័យ​ និង​នៅ​ក្នុង​គេហទំព័រ​ផង​ដែរ។​ តាម​រយៈ​ប្លុក​នៃ​ Building Windows 8 ​របស់​ Microsoft ​បាន​បង្ហាញ​ថា​កម្មវិធី SkyDrive Metro នេះ​នឹង​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ Windows Explorer ​នៅ​លើ​Desktop ​នៃ​Windows 8 តែ​ម្ដង​ ហើយ​វា​អាច​នាំ​យក​នូវ​ទិន្នន័យ​ចេញ​ពី​គេហទំព័រ​ SkyDrive.com​ ពី​ចម្ងាយ​បាន។​ សម្រាប់​ទិន្នន័យ​ដែល​រក្សា​ទុក​តាមរយៈ​ Desktop ​នៃ​កុំព្យូទ័រ​គឺ​អាច​មាន​លទ្ធភាព​ផ្ទុក​បាន​រហូត​ដល់​ទៅ​ 2GB ​ហើយ​វា​ផ្ដល់​នូវ​ភាព​ងាយ​ស្រូល​ក្នុង​ការ​ dragនិង​ drop, upload និង​ download ​ជាមួយ​នឹង​ទិន្នន័យ​របស់​អ្នក​បាន ​ហើយ​ជា​ពិសេស​វា​ផ្ដល់​នូវ​ការ​ធ្វើ​ការ​ងារ​ផ្សេង​ដោយ​មិន​មាន​អ៊ីនធឺណិត​។​ កម្មវិធី​ SkyDrive របស់​Microsoft ​នេះ​មើល​ទៅ​ដូចជា​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ DropBox ព្រម​ទាំង​ iCloud របស់​ Appleផង​ដែរ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២