តើ​មូលហេតុ​អ្វី​បាន​ជាSamsung មាន​គម្រោង​ឈប់​ប្រើ​ប្រាស់ LCD?

Liquid Crystal Display ឬ​ហៅ​កាត់​ថា LCDត្រូវ​បាន​គេ​ស្គាល់​និង​ប្រើ​ប្រាស់​ជុំវិញ​សាកល​លោក ព្រោះ​វា​មាន​រាង​ស្ដើង​និង​បង្ហាញ​រូបភាព​បាន​ច្បាស់​ហើយ​ក៏​មាន​ការ​ពេញ​និយម​ប្រើ​ច្រើន​ផង​ដែរ។​ទាក់ទង​និង​គម្រោង​ថ្មី​នេះ​ដែរ​ក៏​មាន​មនុស្ស​មួយ​ចំនួន​មាន​ចម្ងល់​ថា​តើ​មាន​កត្តា​អ្វី​កើត​ឡើង​បាន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​មាន​គម្រោង​ឈប់​ផលិត​អេក្រង់ LCD?ហេតុផល​នោះ​គឺ​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​ចេះ​តែ​រីក​ចំរើន​ទៅ​មុខ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឱ្យ LCD មិន​ទាន់​សម័យ​និង​គ្មាន​លក្ខណៈ​ពិសេស​គ្រាន់​បើ​ជាង​បច្ចេកវិទ្យា​សម័យ​ថ្មី។

Samsung ក៏​បាន​បង្ហាញ​ប្រាប់​ថា​នៅ​ឆ្នាំ​២០១១ ​គេ​បាន​ចំណាយ​ប្រាក់​អស់​៦៦៨​លាន​ដុល្លារ​ទៅ​លើ​អេក្រង់ LCD ដែល​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ដូច្នេះ Samsung មាន​គម្រោង​ឈប់​ប្រើ​ប្រាស់ LCD រួច​គេ​នឹង​យក​វា​ទៅ​កែ​ច្នៃ​ក្នុង​ក្រុមហ៊ុន​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Samsung Display Co

Samsung នឹង​ប្រើ​ប្រាស់​ខ្ទង់​​ចំណាយ ៦៦៨​លាន​ដុល្លារ​ដែល​បូក​ចំណាយ​ទាំង​ការ​ខាត​បង់​លើ LCD នៅ​ឆ្នាំ ២០១១ គេ​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ដែល​មាន​តួនាទី​បម្លែង LCD ទៅ​ជា OLED និង​បង្កើតOLED សម្រាប់​ផលិតផល​របស់​គេ។

ហើយ​នៅ​ពេល​នេះ OLED displays គឺ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​បញ្ចូល​ទៅ​កាន់​ឧបករណ៍ Samsung រួច​រាល់​ហើយ​ដែរ។ ដំណាល​គ្នា​នេះ​ដែរ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ពី LG នឹង​ប្រើ​ប្រាស់ OLED លើ TV របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ។

 

ជា​មួយ​និង​បច្ចេកវិទ្យា OLED វា​អាច​ធ្វើ​ឱ្យ​ផលិតផល​ដូច​ជា​ទូរទស្សន៍​ឬ​ទូរស័ព្ទ​ដៃ​មាន​កម្រាស់​ស្ដើង​ ​មាន​ពណ៌​ធម្មជាតិ​ច្រើន​ជាង​និង​ស្រស់​ស្អាត​ជាង LCDទៅទៀត៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២