ប្រើប្រាស់ បញ្ជី file និង directories ក្នុង UNIX (Listing file and directories)
នៅពេលអ្នក Login ចូលលើកដំបូងគឺចូលទៅកាន់ដោយផ្ទាល់ home directory។ home directory គឺមានដូចគ្នាទៅនិង user-name ដែលប្រើសម្រាប់ log in ចូល។ឧទាហរណ៍ថាមាន directory មួយឈ្មោះថា ee91ab និងមានកន្លែងរក្សាfiles របស់វាដាច់ដោយឡែកនិងរក្សានូវ sub-directories ជាច្រើនដែលត្រូវគេ Save ទុក។ដូច្នេះដើម្បីចង់ដឹងថានៅក្នុង home directory អ្នកត្រូវវាយពាក្យបញ្ជា % ls ។ ls command ( lowercase L & lowercase S) តារាងបង្ហាញអំពី folder ដំណើរការឬហៅថា current working directory។

មានfiles ជាច្រើននៅក្នុង home directory តែអ្នកមិនអាចមើលពួកវាឃើញមានករណីមួយអ្នកអាចដឹងបានតាមរយៈការលោតបង្ហាញឬហៅថាផ្ទាំង prompt របស់ UNIX។ ពួកវាបានបង្ហាញឆ្លាសដាច់ៗពីគ្នាដែល Files ទាំងអស់នោះត្រូវបានបញ្ចូលឬបង្កើតឡើងដោយប្រព័ន្ធដំណើរការ Administrator នៅពេលអ្នកបានបង្កើត user account នីមួយៗ។
ការពិតណាស់ command ls វាមិនបានបង្ហាញអ្វីទេពីព្រោះថា filesទាំងអស់នៅក្នុង home directory គឺត្រូវបានគេបញ្ចូលក្នុងតារាងឬហៅថា list ប៉ុន្តែវាបង្ហាញតែឈ្មោះទាំងឡាយណាដែលមិនចាប់ផ្ដើមជាមួយដត់(dot “.” ) Files ទាំងឡាយណាដែលចាប់ផ្ដើមជាមួយសញ្ញាដត់ឬ dot (.) គឺវាលាក (hidden files) ហើយតាមធម្មតាមានកម្មវិធីបញ្ចូលដើម្បីរៀបចំព័ត៌មានទាំងនោះ។ Files ទាំងអស់នោះគឺត្រូវបានលាក់ពីព្រោះអ្នកមិនត្រូវធ្វើការផ្លាស់ប្ដូរពួកវាទាំងអស់នោះទេលុះត្រាតែអ្នកមានជំនាញយ៉ាងថ្នឹកជាមួយUNIX។ដើម្បីបង្ហាញ files ទាំងអស់នៅក្នុង home directory រួមទាំងឈ្មោះចាប់ផ្ដើមជាមួយដត់ (dot) ផងអ្នកត្រូវវាយ % ls -a ។អ្នកអាចមើលលំនាំដូចខាងក្រោមដោយប្រើ command ls -a lists files ដែលជាធម្មតា files ទាំងអស់នោះគឺត្រូវបានលាក់(hidden files)។
ls គឺជាការបង្ហាញឱ្យឃើញពីការចាប់យកគោលបំណងច្រើនរីឯ -a វាបានបង្ហាញតែមួយគោលបំណងមួយក្នុងការបង្ហាញ។ ជម្រើសឬគោលបំណងទាំងនោះអ្នកអាចធ្វើការផ្លាស់ប្ដូរបាន។
បង្កើត Directories
-ក្រោយពីយើងបានបង្កើត user Accountនៅចំណុចខាងលើអ្នកហើយថា directories & files ទាំងអស់នោះត្រូវបានបង្កើតឡើងដោយប្រព័ន្ធដំណើរការឬហៅថា System Administrator ដោយស្វ័យប្រវត្ត។នៅចំណុចនេះអ្នកអាចបង្កើត subdirectory បានដោយខ្លួនឯងនៅក្នុង home directory ដើម្បីរក្សារាល់ files ទាំងឡាយដែលអ្នកបានបង្កើតនិងប្រើប្រាស់វាដោយប្រើប្រាស់ពាក្យបញ្ជាឬហៅជាភាសាអង់គ្លេសថា command ។ Command នោះមានឈ្មោះថា % mkdir unixstuff ហើយពាក្យកាតនៃពាក្យ mkdir (make directory)។
-ដើម្បីមើល directory ដែលអ្នកបានបង្កើតរួចអ្នកវាយពាក្យបញ្ជា៖ ls នៅក្នុង prompt រួចចុច ‘Enter’ key។
ការប្ដូរទៅឱ្យ directory ផ្សេងៗគ្នា
-ពាក្យបញ្ជា cd directory វាធ្វើការប្ដូរ directory ដែលវាធ្វើការផ្ទាល់ទៅ Directory នៅពេល user login ចូលដែលគេហៅថា current working directory ឱ្យទៅ ‘directory’។ Current working directory ជា directory អ្នកស្ថិតនៅឬជា directory អ្នកបាន login ចូលហើយពាក្យ cd មកពីពាក្យ change directory ។ដើម្បីប្ដូរទៅ directory ថ្មីមួយអ្នកវាយពាក្យបញ្ជា % cd unixstuff បន្ទាប់មកដើម្បីមើលឈ្មោះ directory អ្នកបានប្ដូរចូលថ្មីអ្នកវាយ ls រួចចុច Enter អ្នកនិងឃើញ directory នោះ Empty មានន័យថាគ្មានអ្វីនៅក្នុង។ហើយការបង្កើត directory ផ្សេងៗនៅក្នុង unixstuff directory ត្រូវបានគេហៅថា Backups។
ចំពោះ Directories . និង ..
ទោះបីជា dot(.) មួយនិង dot(..) ពីរក៏ដោយក៏នៅតែនៅក្នុង unixstuff directory នោះដើម្បីមើលអ្នកវាយ % ls -a នោះអ្នកអាចមើលឃើញ គ្រប់ directories ផ្សេងៗនៅក្នុង unixstuff directory ហើយមាន directoryes ពិសេសៗពីរដែលត្រូវបានគេហៅថា dot(.) & dot(..)។
ចំពោះcurrent directory (.) នៅក្នុង UNIX , (.) វាមានន័យថា current directory ហើយអ្នកក៏អាចវាយ % cd . ដើម្បីមើលដូចគ្នា។កត់ចំណាំ៖អ្នកត្រូវដាក់មួយ space រវាង cd និង dot។
-dot(.) មានន័យថាវាស្ថិតនៅកន្លែងអ្នកមាន unixstuff directory ។នៅខាងដើមគឺយើងមិនបានយកវាមកប្រើវាបានពេញលេញទេប៉ុន្តែការប្រើ (.) នេះក៏វាដូចការប្រើឈ្មោះនៃ current directory ដែរដោយវាបានចងចាំទុកនៅក្នុងនោះ។
-ចំពោះ parent directory (..) វាជាparent នៃ current directory ហើយអ្នកក៏អាចវាយ % cm .. ផងដែរហើយវានិងទៅចាប់យក directory មួយចេញពីរចនាសម្ព័ន្ធត្រលប់ទៅកាន់ home directory វិញ។
ចំណាំ៖ពេលអ្នកវាយ cm ដោយមិនបានបញ្ចូលតម្លៃឬហៅថា argument វានិងនាំអ្នកចូលទៅ home directory។
ឈ្មោះទីតាំងឬ Pathnames
Pathnames អនុញ្ញាតឱ្យអ្នកចេញទៅធ្វើការខាងក្រៅទីតាំងជាកន្លែងដែលអ្នកអាចធ្វើការបានទាំងស្រុងជាមួយ file-system។ឧទាហរណ៍អ្នកចង់ចេញមកក្រៅអ្នកត្រូវវាយបញ្ចូលឈ្មោះទីតាំងឱ្យបានត្រឹមត្រូវឬហៅថា pathname នៃ home-directory របស់អ្នកដោយវាយ cd ដើម្បីចូលទៅកាន់ home-directory ហើយបន្ទាប់មកវាយ % pwd
ដោយវាយឱ្យបានត្រឹមត្រូវឧទាហរណ៍ថា៖ /home/its/ug1/ee51vn ។នោះមានន័យថា ee51vn នៅក្នុង sub-directory ug1(ជា group directory) ហើយវានៅក្នុង sub-directoy its ហើយវាក៏នៅក្នុង home sub-directory ដោយ home directory គេហៅថា top-level របស់ root directory ដែលត្រូវបានគេកំណត់ជា ” / “ ។

-ការប្រើ commands បញ្ជា cd,ls & pwd ដើម្បីចូលទៅកាន់ explore file system។
អំពី home directories និង pathnames
-ស្វែងយល់អំពី pathnames មុនដំបូងអ្នកវាយ cd ដើម្បីចូលទៅ home directory បន្ទាប់មកវាយ % ls unixstuff
-ដើម្បីមើលក្នុងបញ្ជីនៃ unixstuff directory របស់អ្នក នោះអ្នកត្រូវវាយ % ls backups បន្ទាប់មកអ្នកទទួលបានសារ “backups: No such file or directory “ ។
មូលហេតុដែលបង្ហាញសារបែបនេះមកពីការ backups គឺមិននៅក្នុង current working directory របស់អ្នក។ដូច្នេះដើម្បីប្រើពាក្យបញ្ជា(command) លើ file ឬ directory ដែលមិននៅក្នុង current working directory អ្នកត្រូវតែវាយបញ្ចូលឱ្យបានត្រឹមត្រូវទាំង cd ទៅពិនិត្យមើល directory និងវាយឈ្មោះពេញលេញ(pathname)ត្រឹមត្រូវហើយបន្ទាប់មកដើម្បីមើលឈ្មោះមាននៅក្នុងបញ្ជីនៃការ backups directory របស់អ្នកត្រូវវាយ % ls unixstuff/backups រួច Enter។
ការប្រើសញ្ញា ~(home directory របស់អ្នក)
-home directory អាចត្រូវបានផ្ដល់ឱ្យដោយចំណងជើង(title) ~ character ។សញ្ញា ~ វាគឺត្រូវបានគេប្រើដើម្បីបញ្ជាក់អំពីទីតាំង (path) ជាក់លាក់នៃការចាប់ផ្ដើម home directory របស់អ្នក។ដូច្នេះអ្នកត្រូវវាយ % ls ~/unixstuff វាយនិងបង្ហាញអំពីមាតិកានៃ unixstuff directory របស់អ្នកដោយមិនមានបញ្ហាដល់ប្រព័ន្ធដំណើរការផ្ទាល់អ្នកស្ថិតនៅក្នុង file system។អ្នកអាចវាយ % ls ~ , % ls ~/.. តើអ្នកគិតយ៉ាងណាដែរ?បញ្ជាក់អំពី command នីមួយៗម្ដងទៀតនៅក្នុងតារាងខាងក្រោម។
| command | អត្ថន័យ |
| ls | បង្ហាញ files & directories |
| ls -a | បង្ហាញ files & directories ទាំងអស់ |
| mkdir | បង្កើត directory |
| cd directory | ប្ដូរឈ្មោះឱ្យ directory |
| cd | ប្ដូរទៅ home directory |
| cd ~ | ប្ដូរទៅ home-directory |
| cd .. | ប្ដូរទៅកាន់ parent directory |
| pwd | ដំណើារការ path នៃ current directory |















