WoW!!! ហ្គេម Angry Birds Space នេះ​ចេញ​ថ្មី​មែនទេ?

ក្រុមហ៊ុន Rovio បាន​បង្ហាញ​ប្រាប់​អ្នក​គាំ​ទ្រ​ហ្គេម Angry Bird និង សារព័ត៌មាន​ថា៖ ហ្គេម Angry bird នឹង​ចេញ​ជា​ហ្គេម​ប្រភេទ​ថ្មី​ដែល​ជា​ហ្គេម​ទី​៤​របស់​ខ្លួន​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា៖ “Angry Bird Space” ហើយ​វា​នឹង​ដាក់​ឱ្យDownload សម្រាប់​លេង​ទូរស័ព្ទ​ដៃ​នៅ​ថ្ងៃ​ទី​២២​ ខែ​មិនា​ ឆ្នាំ​២០១២ ខាង​មុខ​នេះ។

តាម​ព័ត៌មាន​ដែល​បាន​ពី Yahoo Game​ថា​ហ្គេម Angry bird បាន​រចនា​ដោយ​ដាក់​គំនិត​ថ្មីៗ​និង​ប្លែកៗ ​ដោយ​ឱ្យ​អ្នក​លេង​អាច​បាញ់​ចាប​របស់​ខ្លួន​នូវ​លើ​ភព​ជា​ច្រើន​ក្នុង​លំ​ហ​អា​កាស​ដែល​មាន​ទំនាញ​សាកល​ស្មើ ០ និង​ជា​មួយ​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត​ដូចជា​ពេល​ដែល​បាញ់​ចាប​ចេញ​ទៅ​វា​មាន​លក្ខណៈ​យឺត​និង​ការ​បំផ្លាញ​ឧបសគ្គ​ ឬ​សត្រូវ​ត្រូវ​បាន​បញ្ចេញ​ពន្លឺ​គួរ​ឱ្យ​ទាក់​ទាញ​ដល់​អ្នក​លេង​ថែម​ទៀត។

នេះ​ជា​ដំណឹង​គូរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម Angry Bird ហើយ យើង​ក៏​ចាំ​មើល​ថា​វា​មាន​លក្ខណៈ​ពិសេស​និង​សប្បាយ​លេង​យ៉ាង​ណា​ដែរ​នៅ​ពេល​ខាង​មុខ​នេះ។

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២