តើនរណាទៅជាអ្នកមានសំណាងDownload យក Application របស់ Appleទី២៥ពាន់លាននាក់?

ក្រុមហ៊ុន Apple កំពុងតែស្វែងរកអ្នកមានសំណាងជាអតិថិជនទី២៥ពាន់លាននាក់ដែល Download កម្មវិធីពី iTune Storeទៅប្រើប្រាស់។ បន្ទាប់ពីការរាប់ចំនួន Download កម្មវិធីនៅពី iTune Store ដែលបច្ចុប្បន្នមានចំនួនសរុបប្រមាណ ២៤.២ពាន់លាននាក់ពីវ៉ិបសាយក្រុមហ៊ុន Apple ក៏បានប្រកាសក្នុង Website ប្រាប់ទៅកាន់អតិថិជនរបស់ខ្លួនជុំវិញពិភពលោកថា៖ ក្រុមហ៊ុនសូមថ្លែងអំណរអរគុណដល់អតិថិជនដែលបានគាំទ្រកម្មវិធីរបស់ខ្លួនហើយជាការតបស្នងក្រុមហ៊ុននឹងផ្ដល់រង្វាន់ជូនសម្រាប់អតិថិជនដែលមានសំណាងចូលទៅគេហទំព័ររបស់ Apple app store រួច Downloadកម្មវិធី ឬក៏Downloadកម្មវិធីពី iTune Storeទី ២៥ពាន់លាន។ រង្វាន់នោះគឺអតិថិជននឹងទទួលបាន App store card ដែលមានទឹកប្រាក់ចំនួន ១0.000$ ៕

















