Facebookកំពុងត្រៀមខ្លួនការការពារនិមិត្តសញ្ញារបស់ខ្លួននៅក្នុងប្រទេសចិន

បណ្ដាញទំនាក់ទំនងសង្គមFacebook នឹងមានបញ្ហាខាងផ្លូវច្បាប់នៅក្នុងប្រទេសចិនបន្ទាប់ពីក្រុមហ៊ុនApple រង់ការហាមឃាត់ចំពោះការនាំចូលផលិតផល iPad ។ ទោះបីជាFacebook ត្រូវបានគេរឹតត្បិតយ៉ាងខ្លាំងអស់រយៈពេលជាង៦ឆ្នាំកន្លងទៅក៏ដោយក៏បណ្ដាញទំនាក់ទំនងសង្គមមួយនេះនូវតែបានទាក់ទាញការវិនិយោគពាណិជ្ជកម្មប្រមាណជា៦១ក្រុមហ៊ុននៅក្នុងប្រទេសចិនហើយថែមទាំងមានបំណងចង់បង្កើតឱ្យមានជាភាសាអង់គ្លេសនិងភាសាចិនទៀតផងប៉ុន្តែគម្រោងនេះហាក់ដូចជាមិនទាន់ច្បាស់លាស់នៅឡើយទេ។ បណ្ដាអ្នកតំណាងឱ្យក្រុមហ៊ុនFackbook នៅទីនោះក៏កំពុងត្រៀមខ្លួនជាស្រេចដើម្បីប្រឆាំងការពារនឹងអាជ្ញាធរប្រទេសចិន ចំពោះការដកបេក្ខភាពខ្លួនចេញ។បញ្ហាទាំងអស់នេះគឺបណ្ដាលមកពីមានការប្ដឹងជំទាស់ពីសំណាក់ក្រុមហ៊ុននៅក្នុងស្រុក ហើយម៉្យាងវិញទៀតចំពោះក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់ចិនក៏ត្រូវបានគេស្គាល់យ៉ាងល្អទូទាំងពីភពលោក គឺមិនចាំបាច់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមទំព័រFacebookឡើយ។ចំណែកឯអ្នកតំណាងឱ្យបណ្ដាញទំនាក់ទំនងសង្គមមួយនេះកំពុងតែដុតដៃជើងដើម្បីស្វែងរកភស្តុតាងនិងក្ដីសង្ឃឹមគាំទ្រពីអ្នកប្រើប្រាស់របស់ខ្លួន ៕

















