4Shared វ៉ិបសាយសម្រាប់រក្សាទុកទិន្នន័យ និងស្វែងរកឯកសារឥតបង់ថ្លៃ

ជារៀងរាល់ថ្ងៃអ្នកតែងតែព្រួយបារម្ភក្នុងការរក្សាទុកឯកសារឲ្យមានសុវត្ថិភាព ទោះបីជាអ្នកបានរក្សាទុកឯកសារផ្ទុកក្នុងឧបករណ៍ជាប្រភេទ USB ក៏ដោយក៏មិនប្រាកដថាវាមានសុវត្ថិភាពដែរ។ម្យ៉ាងវិញទៀតអ្នកប្រហែលជាមានការស្ទាក់ស្ទើរនៅឡើយចំពោះការបង្កើតគណនេយ្យដែលចំណាយថវិកាទៅលើ credit card ដែលអ្នកមិនចង់ចំណាយ។នេះគឺជាគេហទំព័រផ្លូវការមួយដ៏ពេញនិយម ដែលផ្ដល់ឲ្យអ្នកនូវតម្លៃយ៉ាងសមរម្យសម្រាប់គណនីបង់ថ្លៃនិងលក្ខខណ្ឌល្អបំផុតសម្រាប់គណនីឥតបង់ថ្លៃ(Free Account)។ជាងនេះទៅទៀត 4Shared អនុញ្ញាតឲ្យអ្នកផ្ទុកឯកសារដែលមានទំហំរហូតដល់១០GBដែលអាចឲ្យអ្នកធ្វើការ upload ឯកសារក្រោមទំហំ២GB ។ អ្វីដែលកាន់តែពិសេសលោកអ្នកអាចធ្វើការស្វែងរកនូវកម្មវិធីកុំព្យូទ័រទូរស័ព្ទឬមេរៀនផ្សេងៗបានយ៉ាងពេញលេញនៅក្នុងប្រអប់ស្វែងរករបស់4shared ដែលឯកសារទាំងអស់នេះជាការដាក់បញ្ចូលរបស់User ដទៃទៀត។

















