QP LightPad ផ្លាស់ប្ដូរទូរស័ព្ទដៃSmartPhone របស់អ្នកទៅជាកុំព្យូទ័រយួរដៃ

សព្វថ្ងៃនេះ ទូរស័ព្ទដៃ SmartPhone បានប្រើបច្ចេកវិទ្យាទំនើបៗ ហើយស្ទើរតែអាចប្រើជំនួសឱ្យម៉ាស៊ីន កុំព្យូទ័រផ្ទាល់ខ្លួន សម្រាប់តម្រូវការក្នុងកម្មវិធីកម្សាន្តជាច្រើន ប៉ុន្តែពេលខ្លះគេអាចមានតម្រូវការជាមួយអេក្រង់ធំ ។ ដូច្នេះ ឧបករណ៍ LightPad ត្រូវបានគេបង្កើតឡើងជាឧបករណ៍បន្ទាប់បន្សំសម្រាប់ប្រើជាមួយទូរស័ព្ទដៃ Smart Phone សម្រាប់បញ្ចាំងវីដេអូមកលើអេក្រង់កាន់តែធំ ហើយអាចប្រើជាមួយប្រព័ន្ធប្រតិបត្តិការសំខាន់ៗ ដូចជា iOS ,Android, Win និង Blackberry ជាដើម។ បច្ចេកវិទ្យាLightPad សមស្របដើម្បីពង្រីកផ្ទាំងអេក្រង់នៃទូរស័ព្ទដៃ Smart Phone របស់អ្នកមកលើអេក្រង់បញ្ចាំងទំហំ 11 អ៊ីញ តាមរយៈការបញ្ចាំងពីឧបករណ៍ Pico Projector នៅខាងក្រោយ ហើយថែមទាងមានប្រដាប់បញ្ចាំងនៅខាងមុខ ដែលអាចបញ្ចាំងមកលើអេក្រង់ធំមានទំហំដល់ទៅ 60 អ៊ីញ ព្រមទាំងមានក្ដារចុចមួយមកស្រាប់ទៀតផង។ ហេតុនេះ គេអាចភ្ជាប់ SmartPhone ជាមួយឧបករណ៍នេះហើយប្រើមុខងារនៅលើទូរស័ព្ទដៃហាក់ដូចជា ប្រើកុំព្យូទ័រយួរដៃ ដូច្នោះដែរ៕

















