ហេតុ​អ្វី​សុខ​ៗ Sony Ericsson ប្ដូរ​ឈ្មោះ​ទៅ​ជា Sony វិញ?

យើង​បាន​ឭ​ជា​យូរ​ណាស់​មក​ហើយ​ថា Sony Ericsson នឹង​កាត់​បន្ថយ​ឈ្មោះ​ដ៏​វែង​របស់​ខ្លួន​ហើយ កាត់​យក​ត្រឹម​តែ​ពាក្យ​ថា Sony ប៉ុណ្ណោះ​ជា​ឈ្មោះ​ផ្លូវ​ការ។តើ​វា​ជា​ការ​ពិត​មែន​ឬ​ទេ?

ឥឡូវ​នេះ​ការ​ផ្លាស់ប្ដូរ​ឈ្មោះ Sony Ericsson ហើយ​ជំនួស​វិញ​ដោយ​ឈ្មោះ​យ៉ាង​ខ្លី​ថា Sony ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ​ដែរ។ ក្រុម​ហ៊ុន Sony បាន​ផ្ញើ​សារ​នេះ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ដោយ​ប្រាប់​ពី​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​ផលិតផល។ ការ​ផ្លាស់ប្ដូរ​នេះ​បាន​ធ្វើ​ឱ្យ​អតិថិជន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ធានា​លើ​ឧបករណ៍​របស់​ពួក​គេ​ដែល​បាន​ប្រើ​និង​កំពុង​តែ​ប្រើប្រាស់​ពេល​បច្ចុប្បន្ន​នូវ​ពេញ​ពិភពលោក​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ។ដូច្នេះ​អត្ថន័យ​ក្នុង​សារ​នោះ​ក៏​បាន​បញ្ជាក់​ប្រាប់​ដល់​អតិថិជន Sony Ericsson ទាំង​អស់​ថា​គេ​នូវ​តែ​ធានា​លើ​ការ​ខូច​ខាត​ផលិតផល​របស់​ខ្លួន​ទោះបីជា​មាន​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​ពី Sony Ericson ក៏​ដោយ​តែ​ផលិតផល​នៅ​តែ​មាន​ការ​ធានា​ដដែល៕

នា​យក​ទីផ្សារ Sony Ericson លោក Stev Walker ក៏​បាន​បដិសេធ​ពី​ ការ​រិះគន់​លើ​ពាក្យ​ចចាមអារ៉ាម​ថា៖ ការ​ធានា​របស់​ផលិតផល Sony Ericson នឹង​ត្រូវ​បញ្ចប់​ ហើយ​ចាប់ផ្ដើម​វិញ​ជា​មួយ​ផលិតផល​ថ្មី​ដែល​មាន​ឈ្មោះ​ថា ​Sony” ជា​ការ​មិន​ពិត​ទេ។

នេះ​មាន​ន័យ​ថា Sony អាច​នឹង​ផ្ដោត​គោល​ដៅ​របស់​ខ្លួន​ទៅ​លើ​ទីផ្សារ Smart Phone ម្ដង​ទៀត ដោយ​ប្រើ​ប្រាស់​ កេរ្តិ៍​ឈ្មោះ​របស់​ Sony។ ហើយ​យើង​ក៏​សង្ឃឹម​ថា៖ ទូរស័ព្ទ​ដៃ​ Sony ឬ​ផលិត​ផល​ផ្សេង​ទៀត​របស់​ Sony​ ដូចជា ​TVs​, PC​, និង​ Tablet ជំនាន់​ក្រោយ​នូវ​តែ​មាន​គុណ​ភាព​ល្អ​ងាយស្រួល​ប្រើ​ប្រាស់​ និង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ជាង​មុន ៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២