ឆ្នាំ​២០១៦ ការ​ប្រើប្រាស់​ទូរស័ព្ទ​មាន​ច្រើន​ជាង​ចំនួន​មនុស្ស


យោង​តាម​ការ​ស្រាវជ្រាវ​របស់ Cisco’s Visual Networking Index Forecast (VNI) ទៅ​លើ​ចរាចរណ៍​បណ្ដាញ​អ៊ីនធឺណិត​ទូរស័ព្ទ​នៅ​លើ​ពិភពលោក​បាន​ឱ្យ​ដឹង​ថា​ចំនួន​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ តាមរយៈ​ទូរស័ព្ទ​នឹង​មាន​ការ​កើន​ឡើង​លើ​ចំនួន​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០១៦​។  តាម​សេចក្ដី​រាយការណ៍​របស់ Cisco ដដែល​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នឹង​មាន​ទូរស័ព្ទ​ច្រើន​ជាង​១០​ពាន់​លាន​គ្រឿង​តភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ដែល​ចំនួន​នេះ​លើស​ចំនួន​ប្រជាជន​សរុប​នៅ​ឆ្នាំ​២០១៦​មាន​ប្រមាណ​៧.៣​លាន​នាក់​ប៉ុណ្ណោះ។ ​លោក Suraj Shetty ជា​អនុប្រធាន​ផ្នែក​ផលិតផល​និង​ដំណោះស្រាយ​របស់ Cisco បាន​និយាយ​ថា “នៅ​ត្រឹម​ឆ្នាំ​២០១៦​នឹង​មាន​អ្នក​ប្រើប្រាស់​ជាង​៦០% គឺ​ស្មើ​នឹង​៣​ពាន់​លា​នៃ​ចំនួន​ប្រជាជន​នៅ​លើ​ពិភពលោក”។ ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ភាគ​ច្រើន​នៃ​ការ​តភ្ជាប់​ត្រូវ​បាន​គេ​ប្រើប្រាស់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​និង​ប្រព័ន្ធ​ជីភីអេស(GPS systems)ដែល​ការ​ប្រើប្រាស់​ដោយ​មាន​គណនី​មាន​ចំនួន​២​ពាន់​លាន​និង ​ការ​ប្រើប្រាស់​ដោយ​លក្ខណៈ​ឯកជន​ដោយ​ប្រព័ន្ធ​ឥត​ខ្សែ(wireless devices)មាន​រហូតដល់​៨​ពាន់​លាន។​ក្នុង​នោះ​ដែរ​មាន​ភាគរយ​ប្រមាណ​ជាង​៩០% ត្រូវ​បាន​ចូលរួម​ដោយ smart phones, laptops, ឬ​ប្រភេទ tablets

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២