Published On: Thu, Feb 16th, 2012

Samsung DV300F កាមេរ៉ា​មាន​ Wi-Fi & អេក្រង់​ LCD ​ចំនួន​ពីរ

កាមេរ៉ា​ម៉ាក​ DV300F ថ្មី​របស់​ Samsung នេះ​មាន​កញ្ចក់​ LCD ​ដល់​ទៅ​ពីរ​ ដោយ​​អេក្រង់ខាង​មុខ​មាន​​ទំហំ​ 1.5 អ៊ីញ​​សម្រាប់​បង្ហាញ​​ជា​រូបភាព​ស្លាយ​ និង​អេក្រង់​ខាង​ក្រោយ​សម្រាប់​ទស្សនា​ដូច​ធម្មតា​។ ម្យ៉ាង​វិញ​ទៀត​ វា​ជា​ម៉ូឌែល​កាមេរ៉ា ​ដែល​មាន​អេក្រង់​ពីរ​ដំបូង​គេ​ដែល​បាន​បំពាក់​ Wi-Fi ដើម្បី​ឆ្លើយ​តប​ដល់​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​ការភាព​ឆ្នៃ​ប្រឌិត​ និងភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​។ តាម​រយៈ​ Wi-Fi នៅ​ក្នុង​កាមេរ៉ា​នេះ​ គេ​អាច​ផ្ញើរ​សារ​រូបថត​ ឬបញ្ចូល​រូបថត​​ទៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូច​ជា FaceBook, Picasa ,Flickr និង Youtube ជា​ដើម​។ ជាពិសេស ​រូបថត​ដែល​បាន​រក្សា​ទុក​នៅ​ក្នុង​ម៉េមូរី​កាត​របស់​កាមេរ៉ា​ អាច​បញ្ជូន​ទៅ​កាន់​កុំព្យូទ័រ​តាម​ Wirless ដោយ​ស្វ័យ​ប្រវត្ត​ជាមួយ​​មុខងារ​ Auto PC Backup របស់​កាមេរ៉ា​។ លើសពីនេះទៅទៀត ​សេវាកម្ម​ Cloud Services រួម​មាន​ AllShare Play របស់​ SamSung និង Microsoft SkyDrive ដែល​​គេ​រក្សាទុក​រូបថត​នៅ​លើ​អនឡាញ​ពី​គ្រប់​ទីកន្លែង​៕

ព័ត៌មាន​លម្អិត​ ៖
- ម៉ាកកាមេរ៉ា:​​ Samsung DV300F
- អេក្រង់​ Touch ទំហំ​ 3 អ៊ីញ​
- ទំហំ​រីសូលូសិន​ធំ​បំផុត :4608 x 3456 ភីកសែល
- ទំហំ​មេហ្កាភិកសែល​ : 16 ភីកសែល
- កម្រិត​ពង្រីក​ជា​ Optical និង Digital : 5 x
- មាន​ Wi-Fi និង​រន្ធ​ USB 2.0 និង HDMI
- វិមាត្រ​ទំហំ​ 9.5 x 5.7 x 1.8 សង់ទីមែត្រ​ និង​ទម្ងន់​ 133 ក្រាម​

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២