Published On: Thu, Feb 16th, 2012

Space Pilot Pro សម្រាប់​អ្នក​ឯកទេស ​ជាមួយ​កម្មវិធី​ 3D

ចំណុច​ដំបូង​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​​ចំពោះ​ឧបករណ៍​ 3D Mouse ម៉ូឌែល​ Space Pilot Pro នេះ ​គឺការ​រចនា​រូបរាង​ពោពេញ​ដោយ​ភាព​ច្នែ​ប្រឌិត​ និងប្លែក​ខុស​ពី​គេ។ ប៉ុន្តែ​ វា​នៅ​តែ​មាន​មុខងារ​ចម្បង​ដូច​ទៅ​នឹង​ម៉ូឌែល​ Space Explorer ដែរ។ ​ម៉ូឌែល Space Pilot Pro ​នេះ​ ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ពី​ជ័រ​ប្លាស្ទិក ហើយ​​មាន​លក្ខណៈ​ខុស​ពី​ Space Explorer ដោយ​មាន​រូបរាង​មើល​ទៅ​រឹង​មាំ​ និងរចនា​បាន​ល្អ​ជាង​។ ប៊ូតុង​របស់​វា ​ត្រូវ​បាន​គេ​រៀបចំ​បាន​យ៉ាង​ល្អ​ទៅ​តាម​មុខងារ​សំខាន់​ៗ​នៅ​ក្នុង​កម្មវិធី​ 3D ហើយ​គេ​អាច​ផ្លាស់​ប្ដូរ​មុខងារ​របស់​ប៊ូតុង​ទៅ​តាម​តម្រូវ​ការ​ទៀត​ផង​។ ម្យ៉ាង​វិញ​ទៀត​ គម្រប​​ខាង​លើ​របស់​វា​នៅ​តែ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ស៊េរី​ Space Explorer ប៉ុន្តែ​ Space Pilot​ មាន​កញ្ចក់​អេក្រង់ LCD ភ្ជាប់​ជាមួយ​សម្រាប់​ពិនិត្យ​មើល​មុខងារ​ផ្សេង​ៗ ​ដែល​ត្រូវ​កំណត់​ ផ្លាស់​ប្ដូរ​ មើល​ Email និង​អាច​​ចាក់​មេឌៀ​​ ​ដោយ​មាន​កម្រិត​រីសូលូសិន​ដល់​ទៅ​ ​ 320 x 240 ភីកសែល៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២