Published On: Wed, Feb 15th, 2012

SpaceNavigator ឧបករណ៍ 3D Mouse សម្រាប់​ Laptop

3D Mouse ម៉ូឌែល​ SpaceNavigator សម្រាប់​កុំព្យូទ័រ​ NoteBook ត្រូវ​បាន​គេ​ប្រើ​រួម​គ្នា​ជាមួយ​ឧបករណ៍​ Mouse ធម្មតា​ ដោយ​ដៃ​ម្ខាង​ប្រើ​ SpaceNavigator សម្រាប់​កុំព្យូទ័រ​យួរ​ដៃ​ដើម្បី​កំណត់​ទី​តាំង​គំរូ​រូប​ 3D និង បើក​បញ្ជា​មុខងារ​សំខាន់​ៗ​នៃ​កម្មវិធី​ ចំណែក​ឯ​ដៃ​ម្ខាង​ទៀត​ប្រើ​ Mouse ធម្មតា​ក្នុង​ពេល​ជាមួយ​គ្នា​ ដើម្បី​កែ​គំរូរូប​​ 3D ឬ ជ្រើសរើស​ Menuការ​ប្រើប្រាស់​ Mouse ទាំង​ពីរ​ជាមួយ​គ្នា​ នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ ធ្វើ​ឱ្យ​កិច្ចការ​ប្រព្រឹត្តិ​ទៅ​បាន​កាន់​តែ​លឿន​ ហើយ​កាត់​បន្ថយ​ការ​ចុក​រោយ​ដៃ​របស់​អ្នក​ប្រើប្រាស់​។ ដោយ​គ្រាន់​តែ​ រុញ​ ទាញ​ បង្វិល​ ឬទម្រេត​គម្របមូលខាងលើរបស់វា ដើម្បី​ពង្រីក​ រំកិល​ និង​ បង្វិល​គំរូ​3D របស់​អ្នក​ ហើយ​ថែម​ទាំង​អាច​បន្ថែម​សម្ពាធ​ដើម្បី​បង្កើន​ល្បឿន​៕


រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២