Published On: Wed, Feb 15th, 2012

Space Explorer ផ្ដល់​ភាព​ងាយ​ស្រួល ​ក្នុង​ការ​ពិនិត្យ​មើល​គំរូ​រូបភាព​ 3D

Space Explorer ជា​​ 3D Mouse លំដាប់​ បន្ទាប់​ពី​ Space Navigator ហើយ​ផ្ដល់​នូវ​មុខងារ​ចម្បង​​ដូច​ទៅ​នឹង​ម៉ូឌែល​ផ្សេង​ៗ​ទៀត​ដែរ ប៉ុន្តែ​វា​បាន​បញ្ចូល​នូវ​ប៊ូតុង​បន្ថែម និង​គម្រប​អាច​បង្វិល​បាន។ ដំបូង​គេ​អាច​គិត​ថា​ គម្រប​បង្វិល​​​របស់​វា​អាច​ជា​មុខងារ​ធម្មតា​ ដោយ​សារ​ Space Nivigator ក៏​មាន​មុខងារ​នេះ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​អាច​សាកល្បង​ហើយ​យល់​​ឃើញ​ថា​ ការ​ប្រើ​គម្រប​បង្វិល​នេះ ​ជា​ការ​បន្ថែម​ដ៏​សំខាន់​​​ដោយ​អាច​​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចលនា​ដៃ​របស់អ្នកប្រើប្រាស់បាន​ច្រើន​។ ម្យ៉ាង​វិញ​ទៀត ​គ្រាប់​ចុច​បន្ថែម​ជា​ច្រើន​ទៀត​នោះ​ ក៏​ជា​ការ​បន្ថែម​ដ៏​ប្រសើរ ដោយមាន​ប៊ូតុង​​សម្រាប់​​ប្ដូរ​​មើល​គំរូ​ 3D តាម​ជ្រុង​ដែល​បាន​ជ្រើសរើស​និង​​ផ្លាស់​ប្ដូរ​ទម្រង់​ផ្សេង​ៗ ព្រមទាំងកម្រិត​ Sensitivity បានលឿន។ ដោយ​ការ​ប្រើ​ប៊ូតុង​ទាំង​នេះ​​ បាន​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ដោយ​មិន​ចាំ​បាច់​មាន​ Keyboard ឡើយ​៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២