តើជាការពិតទេដែល Sonyរៀបចំ Vita OS ដាក់បញ្ចូលក្នុង Smartphones និង Tabletes?

ជាការពិចារណាឡើងវិញប្រសិនបើអ្នកគិតពីសមត្ថភាព Vita OS ដែលត្រូវដាក់បញ្ចូលក្នុង Playstation vita វាហាក់មើលទៅដូចជាក្រុមហ៊ុន Sony កំពុងស្វែងរក Porting ដែលអាចដាក់ Vita OS ទៅលើ Smartphone និង tabletes ថែមទៀតផងដែរ។ ប៉ុន្តែការអនុវត្តន៍របស់គេមិនប្រញាប់ប្រញាល់ ដើម្បីរកវិធីសាស្ត្រដាក់ OS នេះលើឧបករណ៍ផ្សេងទៀតនូវពេលនេះទេ តែជាការពិតពួកគេអាចធ្វើវាជាបណ្ដើរៗ។
តាមកត់សំគាល់ក្រៅពីនេះ ក្រុមហ៊ុន Sony ក៏កំពុងស្វែងរក Port ដែលអាចប្រើប្រាស់កម្មវិធីរបស់ Smartphone លើ PS Vita ផងដែរ។ តាមប្រសាសន៍របស់លោក Kunimasa Suzuki តំណាងនាយក ក្រុមហ៊ុន Sony បានឱ្យដឹងថា៖ ពួកគេកំពុងធ្វើតែរកវិធីសាស្ត្រដើម្បីឱ្យឧបករណ៍ Playstation មានប្រយោជន៍សម្រាប់តម្រូវការប្រចាំថ្ងៃជាងមុនតែគួរឱ្យស្ដាយដែលគ្មានពាក្យបញ្ជាក់ថា ហ្គេម PS Vita នឹងអាចដាក់នៅលើឧបករណ៍ផ្សេងទៀតទេ៕

















