ក្រុមហ៊ុន​Lenovo​សង្ឃឹម​ថា​នឹង​អាច​លក់​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចិន

កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ Lenovo ​បាន​ធ្វើ​សហប្រតិបត្តិការ​នៅ ​CES​ ក្នុង​រដ្ឋ​ Las Vegas ​ហើយ​បាន​ណែ​នាំ​អំពី​ផលិតផល​ថ្មីៗ​របស់​ខ្លួន​ដែល​មាន​ដូចជា​ IdeaPad​ Yoga ​ប្រភេទ​ Tablet,  IdeaCentre A720 ប្រភេទ​កុំព្យូទ័រ​ All-in-one ​ដែល​មាន​អេក្រង់​ ២៧​ អ៊ីញ ​និង​ K91 smart TV ​ជា​ទូរទស្សន៍​ប្រភេទ​ Android ទំហំ ៥៥ អ៊ីញ​។ អតិថិជន​ជុំវិញ​ពិភពលោក​ពិត​ជា​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​បង្ហាញ​នេះ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មាន​អតិថិជន​មួយ​ចំនួន​បាន​សួរ​ថា តើ​ពេល​ណា​ពួកគេ​នឹង​អាច​ទិញ​ផលិតផល​ទាំង​អស់​នេះ​បាន​នៅ​ឯ​សហរដ្ឋ​អាមេរិច?
ថ្មីៗ​នេះ ​ប្រធាន​ CEO ​លោក ​Yang​ Yuanqing​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ​ក្រុម​ហ៊ុន ​Lenovo​ មិន​មាន​គម្រោង​ភ្លាមៗ​ដើម្បី​ចេញ​លក់​នូវ​ទូរទស្សន៍​ Android ​នៅ​ឯ​សហរដ្ឋ​អាមេរិច​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​នេះ​សង្ឃឹម​ថា​នឹង​ដាក់​លក់​នូវ​ទូរស័ព្ទ​ Android របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចិន​វិញ។

ក្នុង​បទ​សម្ភាសន៍​របស់​លោក​ប្រធាន​ CEO ប្រហែល​ជា​ធ្វើ​ឱ្យ​អតិថិជន​មួយ​ចំនួន​ខក​ចិត្ត ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រុមហ៊ុន​ Lenovo នឹង​ដាក់​លក់​ផលិតផល​ថ្មីៗ​របស់​ខ្លួន​នៅ​ឯ​សហរដ្ឋ​អាមេរិច​នា​ពេល​ខាង​មុខ​នេះ​ដែរ៕​

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២