Published On: Mon, Feb 13th, 2012

Eraser ធ្វើ​ឱ្យ​ឯកសារ​សម្ងាត់​របស់​អ្នក​លុប​បាត់​ជា​រៀង​រហូត

នៅ​ក្នុង​ការ​លុប​ទិន្នន័យ​ចេញ​ពី​ថាស​រឹង​ដោយ​ប្រើ​Key Delete​ធម្មតា​ វា​មិន​ទាន់​អាច​លុប​ទិន្នន័យ​ចេញ​​បាន​ទាំង​ស្រុង​នោះ​​ឡើយ​។​ វា​គ្រាន់​តែ​យក​ទិន្នន័យ​ទាំង​នោះ​ទៅ​ផ្ទុក​មួយ​កន្លែង​តែ​ប៉ុណ្ណោះ​ ហើយ​ដើម្បី​លុប​ទិន្នន័យ​បាន​លុះ​ត្រា​តែ​មាន​ទិន្នន័យ​ថ្មី​មក​ជំនួស​នូវ​កន្លែង​របស់​វា​។ការ​ធ្វើ​បែប​នេះ​វា​អាច​មាន​ផល​វិបាក​សម្រាប់​ពេល​ដែល​អ្នក​ចង់​លុប​ទិន្នន័យ​ណា​មួយ​ដែល​សំងាត់​ហើយ​អ្នក​ចង់​លុប​វា​ដោយ​មិន​ចង់​ឱ្យ​គេ​ធ្វើ​ការ​ទាញ​យក​នូវ​ទិន្នន័យ​ត្រលប់​យក​មក​វិញ​បាន​ទេ​នោះ។ ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​នូវ​កម្មវិធី​ដើម្បី​ជំនួយ​ក្នុង​ការ​លុប​ទិន្នន័យ​ទើប​ជា​ការ​ប្រសើរ​។យើង​ខ្ញុំ​សូម​ណែនាំ​លោក​អ្នក​ឱ្យ​ប្រើ​នូវ​កម្ម​វិធី​មួយ​ដែល​មាន​សមត្ថភាព​អាច​ជួយ​ការ​ងារ​របស់​លោក​អ្នក​បាន​គឺ​Eraser។
Name : Eraser
Version: 6.0.8.2273
Size : 8.96MB
Time : ​ប្រើបានរហូត

ទាញ​យក​កម្មវិធី Eraser

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២