បង្កើត Form ឱ្យវ៉ិបសាយ TYPO3 ជាមួយ Powermail Extension
នៅលេខមុន(៩៦)មិត្តអ្នកអានបានស្វែងយល់រួចមកហើយនូវអ្វីដែលហៅPowermail (Extension) ព្រមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដែលវាមានលទ្ធភាពអាចធ្វើបាន។ក្នុងនោះផងដែរយើងក៏បានបង្ហាញលោកអ្នកយ៉ាងលម្អិតពីរបៀបដំឡើងPowermail នៅក្នុងTYPO3 តាមជំហាននីមួយៗព្រមជាមួយនឹងលទ្ធផល។ខាងក្រោមនេះគឺជាវគ្គបន្តដែលត្រូវលើកយកនូវចំណុចនៃការប្រើប្រាស់Powermail មកបង្ហាញជូន៖

២ ការប្រើប្រាស់ Powermail
ក្រោយពីដំឡើង Powermail រួចរាល់ហើយ យើងមិនទាន់អាចប្រើប្រាស់វាបានទេនៅពេលនេះ អ្នកចាំបាច់ត្រូវធ្វើការរៀបចំបន្តិច ដើម្បី អោយ TYPO3 និង Powermail អាចធ្វើការជាមួយគ្នាបាន។ ជំហានដំបូងត្រូវបង្កើតមាតិកាទំព័រ មួយជាមុនសិនដើម្បីអោយ Powermail អាចដំណើរការលើទំព័រនេះបាន របៀបវិធីបង្កើតមាតិកាទំព័រ សូមអានទស្សនាវដ្ដីលេខ ៨៧ ទំព័រទី ២៩។
ដើម្បីអោយងាយស្រួលពន្យល់ខ្ញុំ នឹងបង្កើតមាតិកាទំព័រ Contact Us មួយ សម្រាប់ Powermail បង្កើតជា Form ដើម្បីអោយអ្នកទស្សនាវែបសាយ អាចផ្ញើអ៊ីមែលមកកាន់ម្ចាស់វែបសាយ នូវសំណើអ្វីមួយដែលពួកគាត់ចង់បាន។ ខាងក្រោមនេះជាជំហាន ដើម្បីបង្កើត Form Contact Us ជាមួយ Powermail៖
រៀបចំ Typoscript របស់ Powermail បញ្ចូលទៅក្នុងទំព័រ Contact Us ដែលអ្នកទើបនឹងបង្កើត សូមចុចលើ មីនុយ Template (រូបខាងក្រោម) រួចហើយសូមចុចលើទំព័រ Contact Us (ប្រអប់ទី ២) ជ្រើសរើសយក Info/Modify ក្នុងប្រអប់ទី ៣ ចុចលើប៊ូតុង Click here to create an extension template. (ប្រអប់ទី ៤)

បន្ទាប់ពីចុចប៊ូតុង Click here to create an extension template. ទំព័រថ្មីមួយផ្សេងទៀតនឹងបើកមកដូចរូបខាងក្រោម

ពេលនេះសូមចុចលើ ពាក្យ Edit the whole template record (សញ្ញាព្រួញរូបខាងលើ) ដើម្បីបន្ថែម Stylesheet របស់ Powermail ចូលទៅក្នុងទំព័រ Contact Us។
ក្រោយពីផ្ទាំងទំព័របើកមក (រូបខាងក្រោម) ដើម្បីដាក់បញ្ចូល Stylesheet របស់ Powermail ចុចលើ ថែប (Tab) Includes (ប្រអប់ ទី1) បន្ទាប់មកអ្នកនឹងឃើញ ប្រអប់ពីរ ទីមួយ Selected Items គឺជាប្រអប់រក្សាទុក style ដែលយើងបានជ្រើសរើសសម្រាប់ការប្រើប្រាស់ក្នុងវែបសាយ ចំណែកប្រអប់ទីពីរ Available Items ជាប្រអប់រក្សាទុករាល់ style ផ្សេងៗទៀតដែលយើងអាចយកមកប្រើបានក្នុងវែបសាយរបស់យើង។ ក្នុងប្រអប់ទីពីរនេះបើសិនជាមាន Style ច្រើន អ្នកប្រាកដជាមិនឃើញ style របស់ powermail ទេ សូមទាញ scroll bar ចុះមកក្រោមអ្នកនឹងឃើញ Style របស់ Powermail ចំនួនបី៖
១. Powermail (powermail) ជា stylesheet ចាំបាច់បំផុតរបស់ Powermail ដែលត្រូវតែបញ្ចូលវា ដើម្បីអោយ Extension នេះអាចដំណើរការបាន។
២. Powermail basic CSS (powermail) ជា stylesheet សម្រាប់បង្កើត Form ដែលមានលក្ខណៈសាមញ្ញ បើសិនអ្នកពេញចិត្ដអាចជ្រើសរើសមួយនេះ ក៏បានដែរ។
៣. Powermail fancy CSS (powermail) ជា stylesheet សម្រាប់បង្កើត Form ដែលមានលក្ខណៈស្រស់ស្អាត ប្រសិនបើអ្នកស្រលាញ់ផ្នែកខាងរចនានោះ មួយនេះពិតជាសាកសមណាស់សម្រាប់អ្នក។ ក្នុងឧទាហរណ៍នេះខ្ញុំសូមជ្រើសរើសយកជម្រើសមួយនេះ។

ក្រោយពីបញ្ចូល Style របស់ Powermail រួចហើយ បន្ទាប់មកទៀតត្រូវបង្កើត Record ថ្មីមួយសម្រាប់ Powermail ចុចលើសញ្ញាបូក ដូចរូបខាងក្រោម

យពីទំព័រថ្មី ដំណើរការចប់សព្វគ្រប់ សូមចុចលើ ថែប Plugins រួចសូមចុចលើប្រអប់ Powermail
(មើលសញ្ញាព្រួញរូបខាងក្រោម)

ពេលនេះអ្នកបានមកដល់ ទំព័ររបស់ Powermail នៅទីនេះមានចំនុចជាច្រើនដែលអ្នកត្រូវដឹង ដើម្បីងាយស្រួលបង្កើត Mail Form ជាដំបូងខ្ញុំសូមណែនាំ អំពីថែបនីមួយៗ ជាមុនសិន បន្ទាប់មកខ្ញុំនឹងបង្ហាញពីការបង្កើត Form សម្រាប់ផ្ញើ អ៊ីមែល។
Powermail មានថែបទាំងអស់ចំនួន ៧ ហើយមានតួនាទី ផ្ទុកទិន្នន័យ និងការប្រើប្រាស់ខុសគ្នាៗ ដូចខាងក្រោម៖
១. General ជាថែបទូទៅ ហើយមិនមានអ្វីដែលត្រូវបន្ថែម ឬក៏ដកចេញនោះទេ
២. Formdata ជាថែបដែលអ្នកត្រូវតែបំពេញឈ្មោះរបស់ Form ដោយមិនអាចរំលងបាន នៅក្នុងប្រអប់ Form title
៣. Fields ជាថែបសំខាន់ជាងគេហើយយើងនឹងប្រើ ថែបនេះញឹកញាប់ជាងគេ ព្រោះវាជាថែបសម្រាប់បង្កើត Field របស់ Form ដែលទុកសម្រាប់ផ្ញើអ៊ីមែល ខ្ញុំនឹងលម្អិតថែបនេះនៅចំណុចបន្ទាប់ខាងក្រោមនេះ។

៤. Sender មួយនេះជាថែបសម្រាប់បំពេញ អ៊ីមែល ឈ្មោះ ចំណងជើងអ៊ីមែល និងអត្ថបទ របស់អ្នកផ្ញើអ៊ីមែល
៥. Recipients សម្រាប់បំពេញចំណងជើង អ៊ីមែល ឬក្រុមអ្នកទទួលអ៊ីមែល
៦. Answer Page នេះជាទំព័រសម្រាប់បង្ហាញនៅពេលដែល អ៊ីមែលបានផ្ញើរួចរាល់
៧. Access ថែបមួយនេះសម្រាប់កំណត់សិទ្ធអ្នកប្រើប្រាស់ Extension Powermail ខ្លួនឯងផ្ទាល់


















ខ្មែរព្រះរាជាណាចក្រកម្ពុជា
(www.google.com
ចូលចិត្តរបស់នេះ និយាយអំពី របសនេះ
ចូលចិត្តរបស់នេះ និយាយអំពី របស់នេះ