Published On: Mon, Feb 13th, 2012

Transcend បង្កើតមេម៉ូរីកាត​ការ​ពារ​ទិន្នន័យ ​​មិន​ឱ្យ​លួច​ចម្លង


តើ​លោកអ្នក​ធ្លាប់​បារម្ភ​ពី​ការ​លួច​ចម្លង​ឯកសារ​​ចេញ​ពី​ឧបករណ៍​ផ្ទុក​ទិន្នន័យ​របស់​អ្នកដោយ​គ្មាន​ការ​អនុញ្ញាត​ដែរ​ឬ​ទេ​? ពេល​នេះ​ Transcend បាន​ដាក់​ចេញ​ម៉ូឌែល​មេម៉ូរី​កាត​ថ្មី ​មាន​សមត្ថភាព​ការ​ពារ​ឯកសារ ​ដែល​ស្ថិត​នៅ​ក្នុង​មេម៉ូរី​កាត​នោះ​ មិន​ឱ្យ​លួច​ចម្លង​ ឬកែប្រែ និងលុប​បាន​ឡើយ បើ​គ្មាន​ការ​អនុញ្ញាត​។
Copy Protection SD/microSD card ជា​ឈ្មោះ​របស់​ម៉ូឌែល​មេម៉ូរី​កាត​ថ្មី​នេះ​ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​ផ្ដល់​ការ​រក្សា​ទុក​ទិន្នន័យ​មាន​លក្ខណ​ដូច​ CD-ROM ដោយ​ធានា​សុវត្ថិភាព​ការ​ពារ​ឯកសារ​មេឌៀ​ ឬឯកសារ​ផ្សេង​ៗ​ទៅ​កាន់​ទី​តាំង​ Read-Only Partition ដែល​មាន​លក្ខណៈ​ដូច​ឌិស​ស៊ីឌី​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ វា​ថែម​ទាំង​ធានា​ថា​ មិន​អាច​លួច​ចម្លង​ ឬលុប​ ឬដក​ចេញ​ដោយ​កម្មវិធី​ Cracking ហើយ​ថែម​ទាំង​មិន​អាច​ Reformat ​ទៀត​ផង​។ លើស​ពី​នេះ​​ ការ​រារាំង​មិន​ឱ្យ​ចម្លង​ទិន្នន័យ​ថ្មី​ចូល​ បាន​ផ្ដល់​នូវ​កម្រិត​សុវត្ថិភាព​បន្ថែម​ទៀត​ប្រឆាំង​នឹង​មេរោគ​ ដែល​ពួក​វា​អាច​បំផ្លាញ​ឯកសារ​ និងឆ្លង​ទៅ​កាន់​កុំព្យូទ័រ​ផ្សេងៗ​។ មេម៉ូរី​កាត​ម៉ាក​ Copy Protection SD card អាច​ជ្រើសរើស​បាន​ក្នុង​ទំហំ​ចាប់​ពី​ 2 GB ដល់​ 64GB ចំណែក​ឯ​ Copy Protection microSD card អាច​ជ្រើសរើស​ចាប់​ពី​ទំហំ​ 2GB ដល់16 GB។
- ប្រើ​ Partition មាន​លក្ខណៈ​ដូច​ឌីស​ CD ដែល​ធានា​មិន​ឱ្យ​មាន​ការ​លូច​ចម្លង​
កែ ឬ លុប​ និង​ការ​ពារ​មេរោគ
- មេម៉ូរី​កាត​នេះ​ បាន​ដាក់​បញ្ចូល​កម្មវិធី​ទៅ​ក្នុង​កុំព្យូទ័រ​ជា​មុន ដែល​ធ្វើ​ឱ្យ​វា​ពិបាក​
លុប​ចេញ​​ដោយ​ប្រើ​កម្មវិធី​ Cracking ឬ Format ឡើង​វិញ​
- អាច​ប្រើ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ និងឧបករណ៍​ជា​ច្រើន​ផ្សេង​ៗ
- កាត​ថ្មី​នេះ​ចែក​ជា​ទី​តាំង ​ដែល​​ការ​ពារ​ និងទីតាំង​​មិន​ការ​ពារ​ ដែល​អាចឱ្យ​អ្នក​
ប្រើប្រាស់​រក្សា​ទុក​ ឬកែ​ឯកសារ​នៅ​ក្នុង​ទី​តាំង​ដែល​មិន​ការ​ពារ​ដូច​នៅ​ក្នុង​មេម៉ូរី​
កាត​ធម្មតា។​

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២