Chrome ​សម្រាប់​ Android ​ម៉េច​ក៏​មិន​អាច​ប្រើ​ Flash បាន​អញ្ចឹង?


កម្មវិធី​ Chrome សម្រាប់​ Android ​គឺ​មិន​អាច​ដំណើរ​ការ​ Flash Player ​បាន​ទេ ​ដោយ​សារ​តែ​កម្មវិធី​មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ Apple ​បាន​ដាក់​បម្រាម​លើ​កម្មវិធី​នេះ​ជា​ខ្លាំង។
ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​ផលិត​ផល​នៃ​ Flash Team ​លោក​ Bill Howard ​បាន​ប្រាប់​ថា​ Adobe ​នឹង​មិន​បន្ត​អភិវឌ្ឍន៍​កម្មវិធី​ Flash ​សម្រាប់​ Browser ​របស់​ទូរស័ព្ទ​ទៀត​ហើយ​ ដូច្នេះ​ Chrome Beta ​សម្រាប់​ Android ​គឺ​មិន​អាច​ប្រើ​ Flash ​បាន​ទេ។
ក្រុមហ៊ុន​ Adobe ​បាន​ធ្វើ​ការ​បញ្ជាក់​ថា​ ពួកគេ​បញ្ឈប់​ការងារ​លើ​ការ​បង្កើត​កម្មវិធី Flash Player ​សម្រាប់​ Browser ​របស់​ទូរស័ព្ទ​ហើយ។​ ប៉ុន្តែ​គេ​អាច​ប្រើ​ HTML5 ​បាន​ ដោយ​សារ​វា​មាន​ Function ​ជា​ច្រើន​ដែល​អាច​ជំនួស​ឱ្យ​ Flash Player។​
លោក​ Danny Winokur ​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ Adobe ​បាន​បញ្ជាក់​ថា​ យើង​នៅ​តែ​ជួយ​ ជាមួយ​នឹង​បទពិសោធន៍​នៅ​លើ​ Flash Player ​ដើម្បី​ឱ្យ​ W3C និង​ Webkit ​អាច​បញ្ចូល​នូវ​សមត្ថភាព​ស្រដៀង​នឹង​ការ​ប្រើ​ Flash ​ចូល​ទៅ​ក្នុង​ HTML5 ​ឱ្យ​បាន​ឆាប់​រហ័ស។
យើង​សង្ឃឹម​ថា​លក្ខណ​ពិសេស​ដែល​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ HTML5​ សម្រាប់​ជំនួស​ Flash Player ​នឹង​ល្អ​ប្រសើរ​ជា​ការ​ប្រើ​ប្រាស់​ Flash ​ព្រោះ​ថា​ Flash ​គឺ​មាន​លក្ខណ​យឺត​ជា​ខ្លាំង៕​

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២