Published On: Fri, Feb 10th, 2012

Kodak បញ្ឈប់​ការ​ផលិត Digital Camera

តាម​របាយការណ៍​មួយ​(Associated Press )បាន​ដឹង​ថា Kodak នឹង​បញ្ឈប់​ការ​បង្កើត Digital Camera, Pocket Videoនិង Digital Photo Frame ហើយ​តែ​គេ​និង​ផ្ដោត​គោលដៅ​ទៅ​លើ​ផលិតផល​ផ្សេងៗ​ទៀត​ដែល​ផ្ដល់​ផល​ចំណេញ​បាន​ច្រើន​ជាង​នេះ។​គោលដៅ​ថ្មី​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ច្រើន​ទាំង​អ្នក​ផលិត​និង​អ្នក​ប្រើប្រាស់។ Kodak ក៏​បាន​បញ្ជាក់​ទៀត​ថា​ការ​ឈប់​ផលិត Digital Camera & Digital Photo Frame នឹង​ត្រូវ​អនុវត្ត​បណ្ដើរៗ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​នេះ​ហើយ Kodak នឹង​ជំនួស​មក​វិញ​ដោយ Photo Printing & Desktop inkject printers ប៉ុន្តែ​ក្នុង​នោះ​ក្រុមហ៊ុន​នូវ​តែ​បន្ត​ការ​ធានា​លើ​ផលិតផល​ខ្លួន​បាន​បញ្ឈប់​ការ​ផលិត​នោះ​ដែរ។​បម្រែបម្រួល​នេះ​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​រក្សា​បាន​ប្រាក​ចំណាយ​ជា​ប្រចាំ​ឆ្នាំ​១០០​លាន​ដុល្លារ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២