Apple នឹងចេញរបាយការណ៍អំពីការដាក់បង្ហាញ iPad 3 នៅដើមខែមីនាឆ្នាំ២០១២

ក្រុមហ៊ុន Apple ប្រហែលជានឹងធ្វើការប្រកាសពីពេលវេលានៃការដាក់បង្ហាញ iPad 3 របស់ខ្លួនក្នុងកម្មវិធីមួយដែលប្រារព្ធដោយក្រុមហ៊ុនផ្ទាល់នៅ San Francisco ក្នុងមជ្ឈមណ្ឌលសិល្បៈ Yerba Buena ។ តាមព័ត៌មានមួយដែល Cnet បានចុះផ្សាយថា Apple នឹងរៀបចំពិធីនោះនៅក្នុងសប្ដាហ៍ដំបូងនៃខែមីនា ដើម្បីបំភ្លឺពីពាក្យចចាមអារ៉ាមរបស់ iPad 3។
តាមប្រភពដដែលបានបន្តថា ការរចនា iPad 3 គឺមានលក្ខណស្រដៀងទៅនឹង iPad 2 ដែរប៉ុន្តែវាដំណើរការដោយ Chip ដែលមានល្បឿនលឿនជាងមុន ហើយក្រាហ្វិករបស់វាក៏ត្រូវបានបន្ថែមដែរ ព្រមទាំងកម្រិតពន្លឺឬរីសូលូសិនមានទំហំ 2048×1536 pixels ដែលមានអេក្រង់ប្រភេទ Retina Display។
កាលពីឆ្នាំមុន iPad 2 បានដាក់លក់បន្ទាប់ពីការបង្ហាញ រយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។ ចុះចំណែកឯ iPad 3 វិញ តើវានឹងអាចចូលទៅក្នុងទីផ្សារនៅថ្ងៃណាទៅ បន្ទាប់ពីសប្ដាហ៍ដំបូងនៃខែមីនា?

















