Nokia Lumia 800 នឹង​ដាក់​លក់​នៅ​ថ្ងៃ 14កុម្ភៈ ក្នុងតម្លៃជាកញ្ចប់​ត្រឹមតែ 900$

ក្រុមហ៊ុនMicrosoft នឹង​ចាប់​ផ្តើម​នូវ​គំរោង​សេ​វា​កម្មក​ញ្ចប់​ដ៏​ពិសេស​មួយ​ដែល​រាប់​បញ្ចូល​ទាំង Nokia Lumia 800 និង​ឧបករណ៍​ផ្សេង​ៗ​ទៀត​ជា​មួយ​នឹង​តម្លៃ 899 ដុល្លារ (យោង​ទៅ​តាម​គេហ​ទំព័រ​ Bgr)

បុគ្គលិក​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា ៖ គំរោង​នេះ​នឹង​ដាក់ឱ្យ​ដំណើរ​ការ​ នៅថ្ងៃទី១៤​ខែ​កុម្ភៈ​ខាង​មុខ​នេះ ក្នុង​នោះ​ការទិញទូរស័ព្ទដៃ Nokia Lumia 800 យើង​នឹង​ទទួល​បាន​ឩបករណ៍​បន្ថែមដូចជា Bluetooth headset, Purity HD stereo headset និងPlay 360 wireless speakerរបស់ Nokia ផងដែរ។

ក្រុម​ហ៊ុនMicrosoft បាន​ផ្តល់​ដំណឹង​ឱ្យ​ដឹងថា៖ ខ្លួន​នឹង​មិន​ដាក់​ទូរស័ព្ទ Nokia Lumia 800 លក់​តែ​ឯង​នោះ​ទេ។ 899 ដុល្លារ ជា​ចំនួន​តិច​សម្រាប់​ពួក​យើង ដូចនេះ​គេ​សង្ឃឹម​ទុក​ថា​អតិថិជន​នឹង​ទិញ​នូវ​ផលិត​ផល និង​សេវា​កម្ម​កញ្ចប់​នេះ​ជាក់​ជា​មិន​ខាន។ បន្ទាប់​ពី​នេះ​មក AT&T នឹង​ចាប់​ផ្តើម​នៅ​ការ​ដាក់​លក់ Lumia 900 ជា​មួយ​នឹង​ការ​ទ្រ​ទ្រង់​នូវ LTE បាន 4G ដែល​មាន​អេ​ក្រង់​ធំ​ជាង​មុន​ទៅ​ទៀត​នៅ​ខែ​ក្រោយ៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២