Nokia ​នាំ​មុខ​គេ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ


តាម​រយៈ​របាយការណ៍​វិភាគ​របស់ StatCounter ​បាន​បង្ហាញ​ថា​ ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​លើ​ទូរស័ព្ទ​ដៃ​គឺ​មាន​ការ​កើន​ឡើង​បន្តិច​ម្ដងៗ​ ដោយ​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​របស់​ពួកគេ​មាន​ការ​កើន​ឡើង​ស្ទើរ​តែ​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​ពី​ឆ្នាំ​២០០៩​មក។​
ការ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​បាន​កើន​ឡើង​ ៨.៥%​ នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​២០១២​នេះ​ ដោយ​ទិន្នន័យ​ចាស់​កាល​ពី​ឆ្នាំ​មុន​ មាន​ត្រឹម​តែ​ ៤.៣%។​ លោក​ Aodhan Cullen ​អគ្គនាយក​របស់​ StatCounter ​បាន​បន្ថែម​ថា ​ទោះ​បី​ជា​កំណើន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​នៅ​លើ​ពិភពលោក​ នៅ​ក្រោម​ ១០%​ក៏​ដោយ​ តែ​ជំហាន​នៃ​កំណើន​នេះ​គឺ​គួរ​ឱ្យ​កត់​សំគាល់​ជា​ខ្លាំង។​
ជាមួយ​នឹង​កំណើន​នេះ​ Apple ​បាន​នាំ​មុខ​គេ​នៅ​សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស​ តែ​នៅ​ក្នុង​ពិភពលោក​វិញ​ Nokia ​គឺ​បាន​នាំ​មុខ​គេ​លើ​ក្រុមហ៊ុន​ទាំង​អស់។​ ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ក្រុមហ៊ុន​ Nokia ​មាន​ការ​ប្រើប្រាស់​ ៤០% ​ហើយ​ Apple ​វិញ​មាន​ការ​ប្រើប្រាស់​ ៣៧.៦២% ​ឯ​ក្រុមហ៊ុន​បន្ទាប់​គឺ ​Samsung ​មាន​ការ​ប្រើប្រាស់​ ១១.៤៣% ​និង​ RIM ​១០.០៦%។

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២