ភាពជោគជ័យលើកដំបូងរបស់ Android លើ iOS ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០១១

តាមការវិភាគរបស់សហគ្រាស NPD, Android បានគ្រប់គ្រងការផ្សព្ធផ្សាយពាណិជ្ជកម្មរបស់ខ្លួនទទួលបានជោគជ័យ ដែលធ្វើឱ្យ Android អាចដណ្តើមប្រជាប្រិយភាពនាំមុខ iOS នៅត្រីមាសទី៤ ចុងឆ្នាំ២០១១។ វាបានធើ្វអោយប្រព័ន្ធដំណើរការរបស់ Google (Android) ក្លាយជាជម្រើសដំបូងគេរបស់អតិថិជនក្នុងទីផ្សារ Smart Phone។
នៅអំឡុងខែតុលាដល់ខែធ្នូឆ្នាំ២០១១ ប្រជាជននៅសហរដ្ឋអាមេរិកបានពិភាគ្សាគ្នាទៅលើ តើទូរស័ព្ទប្រភេទណាដែលគេគួរជ្រើសរើស។ តែក្នុងការជ្រើសរើសនោះ Android ជាជម្រើសដំបូងគេច្រើនជាង iPhone ទៅវិញ។
នៅក្នុងទីផ្សារ Smartphone គេសង្កេតឃើញថាចំនួនអតិថិជនថ្មីប្រមាណ ៥៧% ជ្រើសរើស Android ចំណែក ៣៤% ទៀតជ្រើសរើស Iphone និង ៩% ដែលនៅសល់ ជ្រើសរើស ប្រភេទ Smartphoneដ៏ទៃទៀត៕
ខាងក្រោមនេះជាតារាងស្ថិតិលក់ចេញរបស់ Android និង iOS៖


















